សុខភាព
មួយអាទិត្យ ញ៉ាំស៊ុតលើស ៣ គ្រាប់ ប្រយ័ត្នកើតជំងឺបេះដូង
ញ៉ាំស៊ុតចាប់ពី ៣-៤ គ្រាប់ឡើងទៅ ក្នុងមួយសប្ដាហ៍ ឬរបបអាហារមានកូលេស្តេរ៉ូល ៣០០ មិល្លីក្រាម ក្នុងមួយថ្ងៃ ប្រឈមខ្ពស់ការកើតមានជំងឺបេះដូង និងឆាប់ស្លាប់ បើប្រៀបធៀបបើធៀបនឹងអ្នកញ៉ាំស៊ុតតិចជាងនេះ។

“ស៊ុត ជាពិសេសស៊ុតក្រហម ជាប្រភពសំខាន់នៃសារធាតុកូលេស្ដេរ៉ូល… ស៊ុតមួយគ្រាប់ ផ្ទុកសារធាតុកូលេស្ដេរ៉ូល ប្រមាណ ១៨៦ មិល្លីក្រាម”។ នេះបើតាមលោក វីកទ័រ ហ្សុង (Victor Zhong) បណ្ឌិតនៅនាយកដ្ឋានថ្នាំបង្ការ នៃសាកលវិទ្យាល័យឱសថសាស្រ្ត Feinberg នៅរដ្ឋ Chicago សហរដ្ឋអាមេរិក ដែលដឹកនាំការសិក្សាពាក់ព័ន្ធរបបអាហារ និងជំងឺបេះដូង ទើបចេញផ្សាយកាលពីសប្តាហ៍មុន។
ការសិក្សានេះ វាយតម្លៃលើទិន្នន័យពីការសិក្សាសរុបចំនួន ៦ លើក ក្នុងសហរដ្ឋអាមេរិក មានអ្នកចូលរួមជាង ២៩.០០០នាក់ រយៈពេលចូលរួមជាមធ្យម ១៧ ឆ្នាំ និង ៦ ខែ។ អំឡុងពេលពិនិត្យវាយតម្លៃនេះ គឺបានរកឃើញលើអ្នកចូលរួម មានកើតជំងឺលើសឈាមសរុប ៥.៤០០ ករណី បានកើតឡើង រួមមានទាំងជំងឺដាច់សរសៃឈាមខួរក្បាលធ្ងន់ធ្ងរ និងមិនធ្ងន់ធ្ងរ ចំនួន ៥.៤០០ ករណី ជំងឺខ្សោយបេះដូងធ្ងន់ធ្ងរ និងមិនធ្ងន់ធ្ងរ ១.៨៩៧ ករណី និងស្លាប់ដោយ ជំងឺបេះដូង ១១៣ ករណី។ ចំណែកអ្នកចូលរួម ៦.១៣២ ផ្សេងទៀត ស្លាប់ដោយសារមូលហេតុផ្សេងទៀត។
ញ៉ាំជាតិកូលេស្ដេរ៉ូល ៣០០ មិល្លីក្រាម ក្នុងមួយថ្ងៃ គឺជាប់ពាក់ព័ន្ធការប្រឈមកើតជំងឺបេះដូង ៣,២% និងស្លាប់មុនអាយុ ៤,៤%។ នេះបើតាមការវិភាគរបស់លោក វីកទ័រ ហ្សុង។
ការសិក្សានេះដែរ បង្ហាញទៀតថា ញ៉ាំស៊ុតកន្លះគ្រាប់ក្នុងមួយថ្ងៃ បង្កើនការប្រឈមកើតជំងឺលើសឈាម ១,១% និងស្លាប់មុនអាយុ ១,៩%។
ភស្តុតាងចម្បងធ្លាប់គាំទ្រលទ្ធផលសិក្សាពីមុនៗមក បង្ហាញថា មិនមានការជាប់ពាក់ព័ន្ធគ្នានោះ ព្រោះការសិក្សាទាំងនោះ មិនបានពិនិត្យលើការញ៉ាំស៊ុត ដែលពាក់ព័ន្ធទៅនឹងអាកប្បកិរិយាគ្មានសុខភាពល្អផ្សេងទៀត ដូចជា បញ្ចេញសកម្មភាពរាងកាយតិចតួច ជក់បារី និងរបបអាហារមិនល្អសម្រាប់សុខភាព។ ជាងនេះទៅទៀត អាហារផ្ទុកសារធាតុកូលេស្ដេរ៉ូល ជាធម្មតា សម្បូរនៅក្នុងខ្លាញ់ និងប្រូតេអ៊ីនសត្វ។
“ផ្ទុយមកវិញ ការសិក្សាថ្មីនេះ បានរួមបញ្ចូលការវាយតម្លៃគ្រប់ជ្រុងជ្រោយលើកត្ដាទាំងនេះ”។ នេះបើតាមលោក វីកទ័រ ហ្សុង និងក្រុមសិក្សារបស់លោក បានបញ្ជាក់។
លោកបណ្ឌិត Robert H. Eckel សាស្ត្រាចារ្យនៃសាកលវិទ្យាល័យឱសថសាស្រ្ត Colorado បញ្ជាក់ថា ការសិក្សាលើប្រធានបទនេះ គឺសំខាន់សម្រាប់វេជ្ជបណ្ឌិត អ្នកជំងឺ និងសាធារណជនទូទៅ។ លោកថា ករណីជាប់ពាក់ព័ន្ធរវាងការញ៉ាំស៊ុត សារធាតុកូលេស្ដេរ៉ូល ជាមួយជំងឺលើសឈាម ទោះបីជាមានការជជែកដេញដោលអស់រយៈពេលជាច្រើនទសវត្សមកហើយ នៅតែត្រូវគេគិតថា មិនសូវសំខាន់។ ប៉ុន្ដែរបាយការណ៍ថ្មីនេះ គឺគ្រប់ជ្រុងជ្រោយជាងមុន ជាមួយទិន្នន័យគ្រប់គ្រាន់ ដើម្បីបញ្ជាក់ថា ស៊ុត និងសារធាតុផ្ទុកកូលេស្ដេរ៉ូល នៅតែជាមូលហេតុចម្បងបង្កជាជំងឺលើសឈាម។

ចំណែកលោកស្រី វីកធឺរៀ ថាល័រ (Victoria Taylor) អ្នកជំនាញរបបអាហារនៃមូលនិធិបេះដូងចក្រភពអង់គ្លេស បានបញ្ជាក់ថា “ស៊ុត ជាអាហារបំប៉នមួយប្រភេទ ហើយនៅពេលការសិក្សានេះ ផ្ដោតលើចំនួនស៊ុតដែលយើងបរិភោគ វាចាំបាច់ត្រូវពិនិត្យពីរបៀបចម្អិនស៊ុត និងការកាត់ចេញសារធាតុ ដែលជាប់មកជាមួយនឹងស៊ុតនោះ”។ លោកស្រីបន្ថែមថា “គ្រប់របបអាហារមានសុខភាពល្អ ត្រូវមានតុល្យភាព”៕
ចុចអាន៖ភេសជ្ជៈជំនួយសុខភាពបេះដូង ដែលមិនគួររំលងសោះឡើយ
ចុចអាន៖សារធាតុចិញ្ចឹមដ៏អស្ចារ្យទាំង ៨ នៅក្នុងស៊ុត ជួយពង្រឹងសុខភាពរាងកាយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


