Connect with us

សុខភាព

សារធាតុចិញ្ចឹមដ៏អស្ចារ្យទាំង ៨ នៅក្នុងស៊ុត ជួយពង្រឹងសុខភាពរាងកាយ

បានផុស

នៅ

ស៊ុតគឺជាផ្នែកមួយនៃរបបអាហារដ៏សាមញ្ញ ប៉ុន្តែផ្តល់នូវអាហារូបត្ថម្ភ វីតាមីន និងសារធាតុរ៉ែសំខាន់ៗ ដែលជួយចិញ្ចឹមរាងកាយមនុស្សឱ្យមានសុខភាពល្អ។ ទាំងនៅប៉ែកអឺរ៉ុប និងអាស៊ី​ ស៊ុត​ជា​អាហារ​ធម្មតា និង​ងាយស្រួល​រក​បំផុត សក្ដិសម​សម្រាប់​អាហារ​ទាំង​បី​ពេល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​រយៈ​អ្នក​ជំនាញ និង​ការ​ស្រាវជ្រាវ ការ​បរិភោគ​ស៊ុត ​ផ្ដល់​នូវ​អត្ថប្រយោជន៍​ទាំង ៨ នេះ។

១. ស៊ុត​ជា​ប្រភព​នៃ​សារធាតុ​ចិញ្ចឹម វីតាមីន និង​សារធាតុ​រ៉ែ​សំខាន់ៗ​ជាច្រើន​ ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុងស៊ុត។ ជា​មធ្យម​ស៊ុត ២ គ្រាប់​ផ្ដល់​នូវ៖ តម្រូវការ​វីតាមីន D ៨២%  វីតាមីន B-9 ៥០% វីតាមីន B-2 ២៥% និង សេលេញ៉ូម ៤០% ជាប្រចាំថ្ងៃ។ លើសពីនេះ វាផ្ទុកនូវបរិមាណដ៏​មាន​ប្រយោជន៍​នៃ វីតាមីន A, B, B5, B12 ក៏ដូចជាជាតិដែក អ៊ីយ៉ូត និងផូស្វ័រ ដែលសុទ្ធសឹង​ជា​សារធាតុ​សំខាន់ៗ​ជួយ​ពង្រឹង​សុខភាព និង​គាំទ្រ​របប​អាហារ​ឱ្យ​មាន​តុល្យភាព។

២. ស៊ុត​ផ្ដល់​នូវ​សារធាតុ​ប្រូតេអ៊ីន ស៊ុត​ត្រូវបានទទួលស្គាល់ជា​បណ្តុំ​នៃ​ប្រូតេអ៊ីនដ៏មានតម្លៃ និងគុណភាព ដែល​ជួយ​ជួសជុល​បញ្ហា​សាច់ដុំ និង​ជា​លិកា។ ជាទូទៅ​ស៊ុត​មួយ​គ្រាប់ មាន​សារធាតុ​ប្រូតេអ៊ីនប្រហែល ៦.៣ ក្រាម។ អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​នៃ​ប្រូតេអ៊ីន​នៅ​ក្នុង​ស៊ុត រួម​ជាមួយ អាស៊ីត​អាមីណូសំខាន់ៗទាំង ៩ ជួយ​ទ្រទ្រង់​ដល់ការ​លូតលាស់ ការ​ស្តា និង​ការថែទាំសាច់ដុំ ឡើងវិញ។

៣. ស៊ុត​ពង្រឹង​កម្រិត​កូឡេស្តេរ៉ុលបានល្អ ស៊ុត​ជួយ​បង្កើន​កម្រិត​កូលេស្តេរ៉ុល​បានល្អ ទើបវាមិនមានផលប៉ះពាល់សូម្បី ១% ដល់​ហានិភ័យ​នៃ​ជំងឺ​បេះដូង។ បើសិន​ជា រាងកាយទទួលនូវ​កម្រិត​កូលេស្តេរ៉ុល​អាក្រក់ ឬ​លើសលប់​ពេក រាងកាយ​នឹង​ប្រឈម​នឹង​ជំងឺ​បេះដូង។ ជាក់ស្ដែង អាហារមួយ​ចំនួន​ដែល​សម្បូរ​ទៅ​ដោយ​ខ្លាញ់​ឆ្អែត ដូចជា​អាហារ​បែប​ចៀន បំពង សុទ្ធ​សឹង​តែ​ជា​ប្រភព​បញ្ហា​ដែល​នាំ​ឱ្យ​មាន​ហានិភ័យ​លើស​កម្រិត​កូលេស្តេរ៉ុល។

៤. ស៊ុត​ជាប្រភពវីតាមីនD ផ្នែក​ពណ៌​លឿង​នៃ​សុទ្ធ គឺ​ជា​ប្រភពនៃវីតាមីនD។ ជាក់ស្ដែង មនុស្សពេញវ័យ​នៅ​ប្រទេស​អូស្រ្តាលី ជិតមួយភាគបួន ទទួលរងកង្វះវីតាមីន D ក្នុងកម្រិតស្រាល និងមធ្យម ដែលធ្វើឱ្យស៊ុត​កាន់​តែ​មាន​ប្រយោជន៍ និង​តម្រូវការ​ច្រើន។ ការទទួលទានស៊ុតចំនួន ២គ្រាប់ ផ្តល់​ឱ្យរាងកាយ​នូវ​តម្រូវការ​វីតាមីនD ចំនួន ៨២% ជា​ប្រចាំថ្ងៃ​តាមការណែនាំ។ វីតាមីនD ឬឈ្មោះម្យ៉ាង​ទៀត​វីតាមីន​ព្រះអា​សម្រាប់ការថែរក្សាឆ្អឹង និងធ្មេញឱ្យមានសុខភាពល្អ។ ជាពិសេស វាជួយ​លើកកម្ពស់​សាច់ដុំ​ឱ្យរឹងមាំ និងពង្រឹងប្រព័ន្ធភាពស៊ាំផងដែរ។

៥. ស៊ុតជួយ​រក្សាតុល្យភាពទម្ងន់ ស៊ុតមានកម្រិតកាឡូរីទាប ប៉ុន្តែផ្ទុក​នូវប្រូតេអ៊ីនគ្រប់គ្រាន់សម្រាប់រាងកាយមនុស្ស។ បើសិនជា​អ្នក​មាន​បញ្ហា​ទម្ងន់ ឬចង់​សម្រក​ទម្ងន់ ស៊ុតជាជម្រើសអាហារដ៏​សក្ដិសម​បំផុត ពីព្រោះវាជួយ​គ្រប់គ្រង​ទម្ងន់​បានល្អ។ ការបរិភោគស៊ុតជួយ​ឱ្យ​ឆាប់ឆ្អែត និងបំបាត់​ភាព​ឃ្លាន​ដែល​ជួយ​កាត់បន្ថយ​អ្នក​មិន​ឱ្យញាំចំណីផ្តេសផ្តាសបន្តទៀត។ ការសិក្សាមួយបានរកឃើញថា ការ​ទទួលទាន​ស៊ុត​អាចធ្វើឱ្យអ្នកមានអារម្មណ៍​ឆ្អែត​បាន​យូរ​ពីព្រោះ ស៊ុតជួយ​បង្កើន​កម្រិត​អរម៉ូន​ធ្វើឱ្យឆាប់ឆ្អែត និងរក្សាកម្រិតថាមពលខ្ពស់​ជំរុញ​សកម្មភាព​មេតាប៉ូលីស​ក្នុង​ការ​មិន​ធ្វើ​ឱ្យ​ឆាប់ឃ្លាន។ ជាពិសេស ការរួមបញ្ចូលស៊ុតនៅក្នុងរបបអាហារ ជួយកាត់បន្ថយការប្រែប្រួលកម្រិតគ្លុយកូស ធ្វើឱ្យទម្ងន់មានតុល្យភាពយ៉ាងមានប្រសិទ្ធិភាព។

៦. ស៊ុតជាប្រភពអាហារដ៏ល្អបំផុតនៃសារធាតុកូលីន (Dietary Choline) កូលីនជាសារធាតុចិញ្ចឹមដ៏សំខាន់មួយដែលមានក្នុងសិរីរាង្គថ្លើម។ យ៉ាងណា មនុស្សមួយចំនួនធំមិនផលិតសារធាតុកូលីនបានគ្រប់គ្រាន់ក្នុងការបំពេញតម្រូវការប្រចាំថ្ងៃនោះទេ។ ដូច្នេះ មនុស្សត្រូវបំពេញសារធាតុមួយនេះឱ្យបានពេញលេញតាមរយៈរបបអាហារ ដូចជាស៊ុតជាដើម។ ស្រដៀងគ្នាទៅនឹង វីតាមីនB សារធាតុកូលីនកូលីនមានសារៈសំខាន់សម្រាប់ដំណើរការកោសិកា។ ជាធម្មតា កោសិកាមួយនេះដើរតួនាទីក្នុងការអភិវឌ្ឈខួរក្បាល និងខួរឆ្អឹងខ្នង អំឡុងពេលមានផ្ទៃពោះ និងអភិវឌ្ឈការយល់ដឹងចំពោះទារក ព្រមទាំងជួយកាត់បន្ថយការភ្លេចភ្លាំងសម្រាប់មនុស្សចាស់។

៧. ស៊ុតផ្ទុកដោយអូមេហ្គា៣ អូមេហ្គា-៣ ជាប្រភេទអាសុីតខ្លាញ់មិនឆ្អែត និងចាត់ទុកក្នុងក្រុមនៃខ្លាញ់សំខាន់ៗ។ វាមានតួនាទីសំខាន់ដល់ដំណើរការភ្នាសកោសិកា ចាប់តាំងពីសុខភាពបេះដូង និងខួរក្បាល រហូតដល់ការពារភ្នែករបស់អ្នក។ នៅពេលដែលរាងកាយរបស់អ្នកមានសមត្ថភាពផលិតអូមេហ្គា-៣ បានតិចតួច អ្នកចាំបាច់ត្រូវបរិភោគប្រភពអាហារដែលមានសារធាតុមួយនេះបន្ថែម។ នៅក្នុងខ្លាញ់ត្រី ក៏មានសារធាតុអូមេហ្គា៣ដែរ ប៉ុន្តែសម្រាប់អ្នកមិនអាចបរិភោគត្រីបាន វាជាជម្រើសដ៏ល្អបំផុតក្នុងការទទួលទានស៊ុត។

៨. ស៊ុតផ្ទុកសារធាតុប្រឆាំងអុកសុីតកម្ម (ល្អសម្រាប់ភ្នែក) ស៊ុតផ្ទុកនូវពពួកវីតាមីន និងសារធាតុដែលមានប្រយោជន៍ជាច្រើន រួមមាន វីតាមីនA  វីតាមីនE និងសេលេញ៉ូម ដែលសុទ្ធតែជាសារធាតុប្រឆាំងអុក​សុីតកម្ម។ វាមានអត្ថប្រយោជន៍ក្នុងការគាំទ្រដល់សុខភាពភ្នែក និងប្រឆាំងការចុះខ្សោយនៃចក្ខុវិញ្ញាណពេលចម្រើនវ័យចាស់ទៅ។ កាន់តែពិសេស នៅក្នុងស៊ុតមានសារធាតុប្រឆាំងអុកសុីតកម្មមួយចំនួន ដែលកាត់បន្ថយហានិភ័យនៃជំងឺភ្នែកឡើងបាយ។

តាមរយៈ ប្រាំបីចំណុចខាងលើ ស៊ុតជាប្រភេទអាហារជួយទាំងសន្សំសំចៃលុយកាក់ និងផ្តល់អត្ថប្រយោជន៍ដល់រាងកាយមនុស្សដ៏ច្រើន ប៉ុន្តែអ្នកត្រូវបរិភោគវាក្នុង​បរិមាណ​សមស្រប​សម្រាប់​រាងកាយ៕

ប្រែសម្រួល៖ លីលី

ចុចអាន៖ប្រភពអាហារទាំង ៩ ដែលសម្បូរទៅដោយ វីតាមីន D ជួយឆ្អឹងឱ្យរឹងមាំ

ចុចអាន៖សរីរាង្គសំខាន់ៗចំនួន ៥ នឹងខូចខាតធ្ងន់ធ្ងរ ប្រសិនបើបរិភោគមិនប្រុងប្រយ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម