ព័ត៌មានអន្ដរជាតិ
អាមេរិក៖ ចោរលួចស៊ុត១ម៉ឺនគ្រាប់ពីកសិដ្ឋានមួយ ចំពេលតម្លៃស៊ុតហក់ឡើង
ចោរលួចស៊ុត១០០០០គ្រាប់ មានតម្លៃ៤ម៉ឺនដុល្លារ ពីកសិដ្ឋានមួយក្នុងរដ្ឋ Pennsylvania សហរដ្ឋអាមេរិក ចំពេលមានព័ត៌មានអំពីការរីករាលដាលជំងឺផ្តាសាយបក្សីធ្វើឱ្យតម្លៃស៊ុតហក់ឡើងយ៉ាងខ្លាំង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី៦ខែកុម្ភៈនេះ។

ប៉ូលិសអាមេរិក បានឲ្យដឹងថា ចោរបានលួចស៊ុតពីកន្លែងដាក់ស៊ុតរបស់កសិដ្ឋាន Pete & Gerry’s Organics ក្នុងតំបន់ Greencastle រដ្ឋ Pennsylvania កាលពីយប់ថ្ងៃទី១ខែកុម្ភៈ។ ប៉ូលិសមិនទាន់បានបញ្ចេញព័ត៌មានណាមួយអំពីជនសង្ស័យ ឬរបៀបដែលចោរលួចយកស៊ុតទាំងនោះទេ ខណៈស៊ុតទាំងនោះមានតម្លៃប្រហែល៤ម៉ឺនដុល្លារ។
យោងសេចក្តីរាយការណ៍ ហេតុការណ៍នេះបានកើតឡើង ចំពេលដែលតម្លៃស៊ុតបានកើនឡើង ដោយសារមានការរីករាលដាលនៃជំងឺផ្តាសាយបក្សីធ្វើឱ្យស៊ុតមានតម្លៃថ្លៃមិននឹកស្មានដល់ ដោយខ្សែច្រវ៉ាក់អាហារជាតិ Waffle House ទើបតែដំឡើងថ្លៃស៊ុត។
ទិន្នន័យរបស់រដ្ឋាភិបាលអាមេរិក បានបង្ហាញថា តម្លៃស៊ុតបានកើនឡើងជាង៦៥%ធៀបឆ្នាំមុន។ នាយកដ្ឋានកសិកម្មបានព្យាករណ៍ថា ការចំណាយនឹងកើនឡើងប្រហែល២០%នៅឆ្នាំ២០២៥នេះ។ ទិន្នន័យពីនាយកដ្ឋានក៏បង្ហាញពីតម្លៃជាមធ្យមសម្រាប់ស៊ុតប្រអប់មួយគឺ ២.៥១ ដុល្លារ ក្នុងខែធ្នូ ឆ្នាំ២០២៣ ហើយឡើងដល់ ៤.១៥ ក្នុងឆ្នាំ២០២៤។

កាលពីថ្ងៃអង្គារ ខ្សែច្រវ៉ាក់ផ្គត់ផ្គង់អាហារជាតិ Waffle House បានប្រកាសពីការគិតថ្លៃបន្ថែមចំនួន ០.៥០ ក្នុងស៊ុតមួយគ្រាប់។ Waffle House បានហៅថា វាជា «ការគិតថ្លៃបន្ថែមជាបណ្តោះអាសន្នដែលកើនឡើងមិនធ្លាប់មានពីមុនមកចំពោះតម្លៃស៊ុត» ។
យោងតាមនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា ជំងឺផ្តាសាយបក្សីចាប់តាំងពីឆ្នាំ២០២២ បានធ្វើឲ្យតម្លៃស៊ុតឡើងថ្លៃជាបន្តបន្ទាប់។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ការរីករាលដាលនៃជំងឺផ្តាសាយបក្សីត្រូវបានគេរាយការណ៍នៅក្នុងកសិដ្ឋានចិញ្ចឹមសត្វបក្សី គោក្របី និងថនិកសត្វនៅទូទាំងសហរដ្ឋអាមេរិក ធ្វើឲ្យតម្លៃស៊ុតកើនឡើងជាង៨%នៅក្នុងខែធ្នូឆ្នាំមុន៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


