ព័ត៌មានអន្ដរជាតិ
អ្នកលក់ស៊ុតនៅចិន ប្រើ AI ក្លូនបុគ្គលល្បីៗ បង្កឲ្យមហាជនព្រួយបារម្ភការឆបោកតាមបច្ចេកវិទ្យា
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន China Central Television បានរាយការណ៍កាលពីថ្ងៃទី ១៨ ខែសីហាថា មនុស្សចំនួន ៤៧,០០០នាក់បានចាញ់បោកអ្នកលក់ស៊ុត ដែលលួចប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីក្លូនបុគ្គលល្បីប្រចាំប្រទេសចិន គឺ Quan Hongchan និងអត្តពលិកកំពូលៗផ្សេងទៀត ដើម្បីលក់ទំនិញរបស់ពួកគេនៅលើអិនធើណេត។

ប្រភពដដែលបានបញ្ចាក់ទៀតថា ស៊ុតត្រូវបានគេលក់ដោយប្រើគណនីមួយដែលមានអ្នកតាមដានចំនួន ១៤ ០០០នាក់។ វាបានបង្ហោះវីដេអូក្លែងក្លាយរបស់អត្តពលិកអូឡាំពិក Quan ដែលជួយផ្សព្វផ្សាយពងមិនគិតថ្លៃ ផលិតនៅក្នុងកសិដ្ឋានរបស់គ្រួសារនាងផ្ទាល់តែម្ដង។
វីដេអូនោះអត្តពលិកអូឡាំពិក Quan និយាយទៅកាន់កាមេរ៉ាដោយពាក់ម៉ាសមុខ។ បន្ទាប់មក ក៏បង្ហាញសត្វមាន់នៅក្នុងកសិដ្ឋាន និងផលិតផលស៊ុត ដោយមានសំឡេងរបស់នាងបន្តនៅផ្ទៃខាងក្រោយវីដេអូ។
ជាងនេះទៀតដែរ មនុស្ស AI ដែលមានឈ្មោះ Quan បានបន្តដោយសំដៅលើខ្លួនឯងដោយឈ្មោះហៅក្រៅដែលប្រើដោយអ្នកគាំទ្ររបស់នាងថា Chan Bao ព្រមទាំងនិយាយរឿយៗថា ម្តាយរបស់នាងបានរៀបចំពងចំនួន ៣០០ដោយឥតគិតថ្លៃក្នុងកសិដ្ឋាន។
ដោយឡែក គណនីមួយទៀតក៏បានចម្លងម្ចាស់ជើងឯកកីឡាវាយកូនឃ្លីលើតុចិន Sun Yingsha និងសំឡេង Wang Chuqin ដើម្បីផ្សព្វផ្សាយពងនៅក្នុងកសិដ្ឋានរបស់ពួកគេផងដែរ។

រូបថត៖ Handout
អ្នកសរសេរប្លុកវីដេអូមួយចំនួនបានចម្លងសំឡេងរបស់តារាល្បីៗ ហើយប្រើវាអំឡុងពេលផ្សាយផ្ទាល់ ដើម្បីទាក់ទាញអ្នកតាមដាន និងលក់ទំនិញឲ្យពួកគេ។ គណនីមួយចំនួនក៏បានផ្សព្វផ្សាយផលិតផល AI voice cloning និងផ្តល់ការបង្រៀនផងដែរ។
កាលពីខែកក្កដា ប៉ូលិសនៅក្នុងខេត្ត Hubei ភាគកណ្តាលប្រទេសចិនក៏បានរាយការណ៍ពីករណីដែលអ្នកបោកប្រាស់បានក្លូនសំឡេងរបស់មនុស្សសាមញ្ញ ដើម្បីបោកប្រាស់សមាជិកគ្រួសាររបស់ពួកគេ។ ក្រមរដ្ឋប្បវេណីរបស់ប្រទេសចិនដែលចូលជាធរមានក្នុងឆ្នាំ ២០២១ បានចុះបញ្ជីសំឡេងរបស់ប្រជាជនថាស្ថិតនៅក្រោមការការពារផ្លូវច្បាប់ជាលើកដំបូង។
នៅខែមេសា ឆ្នាំ ២០២៤ តុលាការអ៊ិនធឺណិតទីក្រុងប៉េកាំងបានបញ្ជាឲ្យក្រុមហ៊ុនចំនួនពីរបង់ប្រាក់សំណងចំនួន ២៥០,០០០ យន់ (៣៥,០០០ ដុល្លារអាមេរិក) ដល់តារាសម្តែងសំឡេងសម្រាប់ការក្លូនសំឡេងរបស់គាត់ដោយគ្មានការយល់ព្រម។ នេះជាការវិនិច្ឆ័យផ្លូវច្បាប់លើកដំបូងរបស់ប្រទេសចិន ដែលការពារសិទ្ធិសំឡេងពីការក្លូន AI។
យ៉ាងណាមិញ អ្នកសង្កេតការណ៍អនឡាញជាច្រើនបាននិយាយថា អ្នកបោកប្រាស់ទាំងនេះបានបោកបញ្ឆោតមនុស្សដោយប្រើសេចក្តីស្រឡាញ់របស់ពួកគេចំពោះកីឡាករ។ ពួកគេគួរតែត្រូវបានផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ ។ អ្នកផ្សេងទៀតក៏បាននិយាយដែរថា វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមគួរតែទទួលខុសត្រូវចំពោះការបោកប្រាស់បែបនេះ ពីព្រោះពួកគេអនុញ្ញាតឲ្យវីដេអូទាំងនោះផ្សព្វផ្សាយ។ ចំពោះករណីនេះ បានធ្វើឲ្យមានការព្រួយបារម្ភជាថ្មីជុំវិញការបោកប្រាស់ AI និងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីរំលោភសិទ្ធិរបស់តារាល្បីៗផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្រ្តីចិន កើតជំងឺធ្លាក់ទឹកចិត្ត ក្រោយអ្នកសម្អាតបង្អួច ឃើញនាងដេកស្រាត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


