ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីផលិតស៊ុតលើសតម្រូវការ សម្លឹងនាំចេញទៅអាមេរិកដែលខ្វះខាត
ឥណ្ឌូណេស៊ីរាយការណ៍ពីផលិតកម្មស៊ុតលើសតម្រូវការ ហើយកំពុងសម្លឹងមើលបង្កើនការនាំចេញទៅសហរដ្ឋអាមេរិក ដែលកំពុងប្រឈមមុខនៃការឡើងខ្ពស់នៃថ្លៃស៊ុត ដោយសារតែកង្វះការផ្គត់ផ្គង់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋ Antara កាលពីថ្ងៃអាទិត្យ។

ក្រសួងកសិកម្មឥណ្ឌូណេស៊ី បានកំណត់គោលដៅ ដើម្បីសម្រួលដល់ការនាំចេញពងមាន់ចំនួន ១,៦ លានគ្រាប់/ខែ ទៅកាន់សហរដ្ឋអាមេរិក ខណៈផលិតកម្មលើសតម្រូវការក្នុងស្រុក កើនដល់ ២៨៨,៧ ពាន់តោន ឬស្មើនឹង ៥ ប៊ីលានគ្រាប់/ខែ។
ប្រធានអគ្គនាយកដ្ឋានការចិញ្ចឹមសត្វ និងសុខភាពសត្វរបស់ក្រសួង លោក Agung Suganda បាននិយាយថា ជាមួយនឹងការផលិតលើសតម្រូវការ ឥណ្ឌូណេស៊ីមានសក្តានុពលខ្លាំងក្នុងការផ្គត់ផ្គង់ស៊ុតដល់ប្រទេសដែលកំពុងជួបប្រទះកង្វះខាតស៊ុត ដោយសារតែជំងឺផ្ដាសាយបក្សីសត្វ រួមទាំងសហរដ្ឋអាមេរិកផងដែរ។
ជំងឺផ្ដាសាយបក្សីសត្វ ធ្វើឱ្យផលិតកម្មស៊ុតរបស់សហរដ្ឋអាមេរិកធ្លាក់ចុះ ដែលបណ្ដាលឱ្យតម្លៃស៊ុតហក់ឡើងជាប្រវត្តិសាស្រ្ត។ ទិន្នន័យការិយាល័យស្ថិតិការងាររបស់សហរដ្ឋអាមេរិក បានបង្ហាញ តម្លៃស៊ុតលក់រាយជាមធ្យម ហក់ឡើងជិត ៦ ដុល្លារ/១២ គ្រាប់។
លោក Suganda បាននិយាយកាលពីថ្ងៃសៅរ៍ថា៖ «យើងបន្តលើកទឹកចិត្តឱ្យបង្កើនការនាំចេញ ដោយធានាថា ស្តង់ដារគុណភាព សុវត្ថិភាពចំណីអាហារ និងតម្រូវការរបស់ប្រទេសគោលដៅ ត្រូវបានបំពេញ» ។

លោកបានបន្ថែមថា៖ «ជាដំណាក់កាលដំបូង ការនាំចេញស៊ុត ១,៦ លានគ្រាប់/ខែទៅកាន់សហរដ្ឋអាមេរិក អាចនឹងធ្វើទៅបាន។ បច្ចុប្បន្ននេះ កិច្ចខិតខំប្រឹងប្រែងដើម្បីពិនិត្យឡើងវិញ និងបំពេញតាមពិធីការនាំចេញ កំពុងតែដំណើរការ»។
មន្រ្តីដដែលនិយាយថា៖ «ស៊ុតដែលត្រូវនាំចេញ ត្រូវតែមានគុណភាពខ្ពស់ គ្មានមេរោគ Salmonella និងគ្មានសំណល់ថ្នាំអង់ទីប៊ីយោទិក ដើម្បីអនុលោមតាមស្តង់ដារសុវត្ថិភាពចំណីអាហារ ដែលកំណត់ដោយរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA)»។
នៅឆ្នាំនេះ ផលិតកម្មស៊ុតរបស់ឥណ្ឌូណេស៊ី រំពឹងថានឹងកើនដល់ ៦,៥ លានតោន ធៀបនឹងតម្រូវការ ៦,២ លានតោន ដោយបង្កជាការផ្គត់ផ្គង់លើសតម្រូវការ ២៨៨,៧ ពាន់តោន។ តួលេខនេះអាចកើនឡើង ចំពេលដែលរដ្ឋាភិបាលកំពុងជួយដល់អាជីវកម្មក្នុងការបំពេញតាមស្តង់ដារនាំចេញ ដោយចាប់ផ្តើមពីគុណភាព និងសុវត្ថិភាព រហូតដល់ការតាមដានផលិតផល៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


