Connect with us

សុខភាព

តើ​”​ក្អក​ឈាម​” បណ្តាលមកពី​អ្វី​?

បានផុស

នៅ

ក្អក​ឈាម​ជា​រោគសញ្ញា​មួយគួរអោយ​បារម្មណ៍ ព្រោះថា​វា​អាច​បណ្តាលអោយ​គ្រោះថ្នាក់​បាត់បង់​ជីវិត បើ​ពុំមាន​ការព្យាបាល​ទាន់ពេល​។​

ក្អក​ឈាម​មាន​មូលហេតុ​ផ្សេងៗ​ជាច្រើន​ដែលជា​ទូទៅ​វា​បង្កឡើង​ដោយ​ការឆ្លង​រោគ​ដូចជា​៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១- ជំងឺរបេង​៖ ភាគច្រើន​អ្នកជំងឺ​ស្រក​គីឡូ ក្តៅខ្លួន​រ៉ាំរ៉ៃ​

២- ជំងឺ​រីក​ទងសួត​៖ ច្រើន​កើត​លើ​អ្នកជំងឺ​ដែលមាន​ប្រវត្តិ​កើត​ជំងឺរបេង​ពីមុន ហើយ​ស្តែង​ចេញ​ជា​រោគសញ្ញា​ក្អក​រ៉ាំរ៉ៃ និង​មាន​កំហាក​ជាប្រចាំ​

៣- ជំងឺ​រលាក​ទងសួត រឺ រលាក​សួត​៖ ដែល​រោគសញ្ញា​ស្ដែងចេញ​ជា​ ក្អក​ហត់ និង​ក្តៅខ្លួន​

៤- ជំងឺមហារីក​សួត​៖ ភាគច្រើន​កើត​លើ​អ្នក​ពិសា​បារី ដែលមាន​វ័យ​ចំណាស់​លើសពី​៤០​ឆ្នាំ​

៥- ជំងឺ​បេះដូង​ត្បៀត​ប្រើ​សមី​ត្រា​ល់​៖ អ្នកជំងឺ​ជាទូទៅ​មាន​ប្រវត្តិ​ជំងឺ​បេះដូង និង​មាន​រោគសញ្ញា​ឆាប់​ហត់​

៦- ជំងឺ​ស្ទះ​ស​សៃ​ឈាម​ក្នុង​សួត​៖ ដែលមាន​រោគសញ្ញា​ហត់​ចុក​ទ្រូង​ដែល​ច្រើន​កើត​ចំពោះ​អ្នក​ដែល​មាន​កត្តា​ប្រឈម​ដូចជា​ សំរាក​ពេទ្យ​យូរ​ពុំ​សូវ​ធ្វើ​ចលនា ជំងឺមហារីក មាន​ប្រវត្តិ​វះកាត់​ថ្មីៗ ទើប​ឆ្លង​ទន្លេ ឬ ការប្រើប្រាស់​ថ្នាំ​ពន្យា​កំណើត​ជាដើម​។​

ករណី​ក្អក​ឈាម​តើ​ត្រូវ​មកជួប​ពេទ្យ​ជាបន្ទាន់​រឺ​យ៉ាងណា​?

ថ្វី​ត្បិត​ក្អក​ឈាម​ជួនកាល​គ្រាន់តែ​ជាស​សៃ​ឈាម​ដែល​លាយ​មក​ជាមួយនឹង​ស្លេស​តែប៉ុណ្ណោះ តែ​ទោះជា​យ៉ាងណាក៏ដោយ​ក៏​វា​អាចជា​សញ្ញា​អាសន្ន​មួយ​បញ្ជាក់​ពី​ភាពគ្រោះថ្នាក់​នឹង​មកដល់​។​

“​ដូច្នេះ​បើ​មាន​រោគសញ្ញា​ក្អក​ធ្លាក់ឈាម សូម​ប្រញាប់​មកជួប​ពិគ្រោះ​ជាមួយ​ក្រុមគ្រូពេទ្យ​ជំនាញ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ជាបន្ទាន់ ដើម្បី​ធ្វើ​រោគវិនិឆ្ឆ័យ​អោយបាន​ត្រឹមត្រូវ​”៕

អត្ថបទ ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣០ វិនាទី មុន

Air Cambodia បើក​ជើងហោះហើរត្រង់លើកដំបូងពីទីក្រុងសិនជិននៃប្រទេសចិនមកកាន់ខេត្តសៀមរាប

កីឡា៥៨ វិនាទី មុន

ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​រៀបចំ​ពិធី​ក្រុង​ពាលីបញ្ចុះ​បឋម​សិលា ដើម្បី​កសាង​កីឡដ្ឋាន​ថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

បណ្ឌិត ឈត ប៊ុនថង៖ បើគ្រាន់តែគំនិត ទស្សនៈរបស់គេផ្ទុយពីយើង ចូរកុំប្រកាន់ខឹង ឬជេរប្រទេច

ព័ត៌មានជាតិ១១ នាទីutes មុន

ក្រសួងការពារជាតិបង្កើតបញ្ជាការដ្ឋានសមរភូមិព័ត៌មានក្នុងការឆ្លើយតបឱ្យលឿនរាល់សភាពការណ៍តាមព្រំដែន

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

អាម៉ាស់មិនស្ទើរ នាយកក្រុមហ៊ុនល្បីមួយ ត្រូវគេថតបាន​ឱប​មិត្តរួមការងារ​ ​ក្រៅ​ពី​ភរិយា

Sokha Hotels

ព័ត៌មានពេញនិយម