ព័ត៌មានជាតិ
Air Cambodia បើកជើងហោះហើរត្រង់លើកដំបូងពីទីក្រុងសិនជិននៃប្រទេសចិនមកកាន់ខេត្តសៀមរាប
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia)បានធ្វើការហោះហើរត្រង់ពីទីក្រុងសិនជិននៃប្រទេសចិន ជាលើកដំបូងរបស់ខ្លួនមកកាន់ទឹកដីអង្គរនៃខេត្តសៀមរាបកាលពីព្រឹកថ្ងៃទី១៨ ខែកក្កដានេះ។

ការបើកជើងហោះហើរត្រង់ពីទីក្រុងសិនជិន ដែលជាទីក្រុងមួយក្នុងចំណោមទីក្រុងលំដាប់ធំៗទាំងបួនរបស់ប្រទេសចិន (ទីក្រុង ប៉េកាំង ទីក្រុងសៀងហៃ ទីក្រុងក្វាងចូវ និង ទីក្រុងសិនជិន) ដោយបានចុះចត នៅឯអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរកាលពីម៉ោង៧និង៥០នាទី ជាមួយជើងយន្តហោះហើរលេខ ៦៩២៩ ។
បើយោងតាម Cambodia Air សម្រាប់ ពិធីស្វាគមន៍ទទួលាជើងហោះហើរថ្មីប្រារព្ធឡើងនៅពីរទីតាំងផ្សេងគ្នា គឺខេត្តសៀមរាប ប្រទេសកម្ពុជា និងទី ក្រុងសិនជិន ប្រទេសចិន ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗរបស់ប្រទេសកម្ពុជា និងចិន។ សម្រាប់ការហោះហើរត្រង់នេះ ដំណើរការរៀងរាល់សប្តាហ៍ដោយប្រើប្រាស់យន្តហោះប្រភេទ អ៊ែរប៊ីស អេ៣២០ រឺ អ៣២១ (Airbus A320/A321)។ ការចេញដំណើរពីខេត្តសៀមរាបទៅទីក្រុងសិនជិនជារៀងរាល់ថ្ងៃ ព្រហស្បតិ៍ វេលាម៉ោង ២១:៣០ នាទីយប់ និងត្រឡប់ពីក្រុងសិនជិនមកខេត្តសៀមរាបវិញ នៅម៉ោង ០៦:២០ ព្រឹកថ្ងៃសុក្រ។ ការធ្វើដំណើរអចំណាយពេលហោះហើរប្រមាណជា ២ម៉ោងកន្លះ ក្នុងមួយជើង និងក្រុមហ៊ុនផ្តល់ ជូននូវសេវាកម្មពីរប្រភេទជូនអ្នកដំណើរដោយរួមមាន ថ្នាក់ធុរកិច្ច (Business class) និង ថ្នាក់ធម្មតា (Economy class)។

លោក Zhan David អនុប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា បានថ្លែងថា ថ្ងៃទី១៩ ខែកក្កដា គឺជាខួបលើកទី៦៧ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និង ប្រទេសចិន។ លោកថា ការចាប់ផ្តើមជើងហោះហើរត្រង់ថ្មីមួយនេះអាចសំរេចទៅបាន ដោយសារមានការសហការណ៍យ៉ាងពេញលេញពីក្រមហ៊ុន Shenzhen Airport Group និងក្រុមហ៊ុន Yunnan Air Investment (Cambodia) Airport Management Co., Ltd. ហើយវាបានចូលរួមក្នុងការបំពេញបន្ថែមនូវចន្លោះទីផ្សារ សម្រាប់ជើងហោះហើរត្រង់រវាងខេត្តសៀមរាប ទៅកាន់ទីក្រុងមួយក្នុងចំណោមទីក្រុងលំដាប់ធំៗទាំងបួនរបស់ ប្រទេសចិន។
លោកថា៖«វាមិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរពិត់តំបន់សេដ្ឋកិច្ច ពិសេសនៃឈូងសមុទ្រ (Greater Bay Area) របស់ប្រទេសចិននោះទេ ប៉ុន្តែវានឹងជួយទាក់ទាញឱ្យភ្ញៀវ ទេសចរអឺរ៉ុប និងអាមេរិកមួយចំនួនធំ ដែលកំពុងស្ថិតនៅក្នុងខេត្តសៀមរាប អាចបន្តដំណើរទៅកាន់ប្រទេស ចិនផងដែរ។ នេះគឺជាជំហានដ៏រឹងមាំដើម្បីឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យថ្មីដែលបានកំណត់ដោយ ថ្នាក់ដឹកនាំប្រទេសទាំងពីរកាលពីខែមេសាកន្លងទៅ «ឆ្នាំទេសចរណិកម្ពុជា-ចិន ២០២៥» ដែលជាគំនិតផ្តួចផ្តើ មរួមគ្នាមួយរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ដើម្បីជំរុញវិស័យាទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌រវាង ប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លា ក្នុងចំណងប្រត្តិការដែលមានអាយុកាល ៦៧ ឆ្នាំ»។

លោកស៊ិន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការរដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បានថ្លែងថា ការហោះហើរត្រង់នេះគឺជាវឌ្ឍនភាពថ្មីមួយទៀតរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ ដោយបានពង្រីកបណ្តាញខ្លួនទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសការក្តោបយកទីផ្សារចិនដែលកំពុងតែមានសន្ទុះ។
លោកបានថ្លែងថា ៖«សម្រាប់ការមកដល់នៃក្រុមហ៊ុនអាកាសចរណ៍នៅអាកាសយានដ្ឋានសៀមរាបអង្គរក្នុងខែមិថុនានេះ ជើងហោះហើរចំនួន៨៩០ជើងក្នុង១ខែ និងមានអ្នកដំណើរចេញចូលជាង៧ម៉ឺននាក់ ដែលក្នុងនោះមានក្រុមហ៊ុនហោះហើរចេញចូលមាន៨ និងមានក្រុមហ៊ុនក្នុងស្រុកចំនួន២ គឺក្រុមហ៊ុន Air Cambodia និង AirAsia ដែលធ្វើការហោះហើរពីសៀមរាបទៅភ្នំពេញ និងខេត្តព្រះសីហនុ»។

យោងតាម Air Cambodia បច្ចុប្បន្នមានភ្នាក់ងារទេសចរជាច្រើននៅក្នុងតំបន់បានបញ្ចេញលក់ ផលិតផលទេសចរថ្មីមួយនេះ ក្នុងនោះក្រុមហ៊ុន Guangzhou GZL International Travel Service ទទួល បានការជាវកញ្ចប់ដំណើរកំសាន្តចំនួន ៥០នាក់ សំរាប់ជើងហោះហើរដំបូង ដែលជាការចូលរួមក្នុងយុទ្ធនាការ “នាំយកទេសចរ ១០០០ នាក់ពីទីក្រុងក្វាងចូវ និងទីក្រុងសិនជិន ធ្វើដំណើរកំសាន្តមកកាន់ពីរតំបន់រួមគ្នានៃប្រទេសកម្ពុជា គឺ រាជធានីភ្នំពេញ និងខេត្តសៀមរាប” ។
បន្ថែមពីលើភ្នាក់ងារទេសចរណ៍តំបន់ឈូងសមុទ្រធំ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ក៏កំពុងធ្វើការជាមួយ ក្រុមហ៊ុនទេសចរណ៍នៅទីក្រុង ចឹងចូវ (Zhengzhou), ណាននឹង (Nanning) និង ហុងកុង (Hong Kong) ដើម្បីអភិវឌ្ឍកញ្ចប់ទេសចរណ៍រួមបញ្ចូលគ្នាក្រោមប្រធានបទ “តភ្ជាប់ទីក្រុងសិនជិន ជាមួយតំបន់ពីររបស់កម្ពុ ជា ចូលតាមរាជធានីភ្នំពេញ ចេញតាមខេត្តសៀមរាប”៕
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


