ព័ត៌មានអន្ដរជាតិ
អាម៉ាស់មិនស្ទើរ នាយកក្រុមហ៊ុនល្បីមួយ ត្រូវគេថតបានឱបមិត្តរួមការងារ ក្រៅពីភរិយា
យោងតាមកាសែត NYPost បានរាយការណ៍នៅថ្ងៃទី ១៨ ខែកក្កដា អំពីរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយអំពីលោក Andy Byron នាយកប្រតិបត្តិនៃក្រុមហ៊ុន Astronomer ដែលជាក្រុមហ៊ុន AI មានទីស្នាក់ការកណ្តាលនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បន្ទាប់ពីរូបភាពលេចចេញបង្ហាញឲ្យឃើញរូបលោកកំពុងឱបនារីម្នាក់ផ្សេងទៀតក្រៅពីភរិយារបស់លោក ក្នុងការប្រគំតន្ត្រី Coldplay មួយ។

រូបភាព៖ Storyful
ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលដែលកាមេរ៉ា Kiss Cam បានបង្វែរនៅក្នុងកីឡដ្ឋាន ឬកន្លែងព្រឹត្តិការណ៍ផ្សេងទៀតក្នុងគោលបំណងថតរូបគូស្នេហ៍ដែលបានបានបង្ហាញក្ដីស្រឡាញ់ចំពោះគ្នា ដោយការថើបគ្នានៅមុខកាមេរ៉ា។ កាមេរ៉ាបានចាប់លោក Byron និងនាង Kristin Cabot ប្រធានផ្នែកធនធានមនុស្ស កំពុងឱបគ្នាយ៉ាងស្អិតរមួត។ ប៉ុន្តែនៅពេលត្រូវគេចាប់ប្លង់ត្រូវអ្នកទាំងពីរ ភ្លាមៗនោះពួកគេស្រាប់តែភ័យស្លន់ស្លោ ហើយគេចពីកាមេរ៉ាយ៉ាងលឿន។
ផ្អែកតាមការស៊ើបអង្កេតបន្ថែម បានរកឃើញថាអ្នកទាំងពីរបានរៀបការហើយ។ មហាសេដ្ឋីបច្ចេកវិទ្យារូបនេះមានកូនពីរនាក់ក្នុងបន្ទុក។ យ៉ាងណា ពីមុនមក លោក Byron ធ្លាប់បាននិយាយអំពីលោកស្រី Carlotta ថា នាងគឺជាអ្នកដឹកនាំដែលបង្ហាញឲ្យឃើញនៅក្នុងក្រុមហ៊ុនរីកចម្រើនពហុដំណាក់កាល ហើយចំណង់ចំណូលចិត្តរបស់នាងក្នុងការជំរុញកន្លែងការងារចម្រុះ និងរួមបញ្ចូលធ្វើឲ្យនាងសមឥតខ្ចោះសម្រាប់ក្រុមហ៊ុន៕

រូបភាព៖ Bain Capital Ventures
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ឃុំខ្លួនអត្តពលិកជម្រើសជាតិអ៊ីរ៉ង់៣រូប ក្រោយរំលោភបូកលើស្ត្រីជនជាតិកូរ៉េ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


