សុខភាព
តើពិតឬអត់? ការញ៉ាំអាហារក្ដៅ អាចបង្កជាមហារីកបំពង់អាហារ?
តើអ្នកធ្លាប់ឮវាទេ? ប្រសិនបើញ៉ាំអាហារក្តៅខ្លាំង អាចនាំឲ្យកើតមហារីកបំពង់អាហារ ឬជួនកាលវាអាចជាមហារីកអណ្តាត ក្រពះ ឬពោះវៀន ដោយសារកំដៅអាហារដែលអ្នកញ៉ាំអាចបណ្ដាលឲ្យខូចជាលិកា របួស ។ តើរឿងនេះពិតយ៉ាងណា?
កត្តាហានិភ័យនៃជំងឺមហារីកបំពង់អាហារ៖
– ផឹកស្រា ជក់បារី។
– ទទួលទានអាហារមួយចំនួនក្នុងរយៈពេលយូរ ដូចជាអាហារដែលមានសារធាតុ nitrosamines សាច់ អាហារជាមួយសារធាតុកែច្នៃ អាហារដុត ឬគ្រឿងទេសដូចជាម្ទេសនិងម្រេច។
– ជាអ្នកជំងឺដែលមានជំងឺច្រាលក្រពះពោះវៀនរ៉ាំរ៉ៃ បណ្ដាលឲ្យមានរបួសជាបន្តបន្ទាប់ដល់ស្រទាប់ខាងក្នុងនៃបំពង់អាហារ អាចធ្វើឲ្យកោសិកាមិនប្រក្រតីបង្កឲ្យកើតមហារីក។
– ការឆ្លងមេរោគបាក់តេរីមួយចំនួននៅក្នុងបំពង់អាហារ។
– ការផ្លាស់ប្ដូរធ្ងន់ធ្ងរនៃភ្នាសនៃបំពង់អាហារពីសកម្មភាពដូចជា លេបថ្នាំរាំរ៉ៃ។
-ញ៉ាំអាហារដែលមានបន្លែ ផ្លែឈើ និងសារធាតុរ៉ែតិច។
– កត្តាធាត់
រោគសញ្ញានៃជំងឺមហារីកក្នុងបំពង់អាហារ
១ ចាប់ផ្តើមញ៉ាំអាហាររឹង ហើយមានអារម្មណ៍រឹងក្នុងបំពង់ក។ ពិបាកលេបអាហារ។
២ អ្នកចាប់ផ្តើមមានអារម្មណ៍ថាពិបាកលេបអាហារមិនថាអាហាររឹង ឬរាវ។
៣ ក្អួតនៅពេលទទួលទានអាហារ។
៤ ទម្ងន់ចាប់ផ្តើមស្រក រាងកាយស្គម និងអស់កម្លាំងដោយសារខ្វះអាហារ។
៥ អាចមានផលរំខានបន្ថែមដូចជា ហើមពោះ រំលាយអាហារ ឈឺក្បាល តឹងទ្រូង ចង្អោរ ក្អក ឬឈឺចាប់នៅដើមទ្រូង ឬក។ល។
ដូច្នេះការទទួលទានអាហារក្តៅ វាប្រហែលជាមិនបណ្តាលឲ្យមានរបួសដល់បំពង់អាហារទេ។ ទោះយ៉ាងណាក៏ដោយប្រសិនបើអាហារក្តៅពេក អាចធ្វើឲ្យរបួសជាលិកាជុំវិញមាត់ រហូតដល់របួសផងដែរ ដូច្នេះវិធីដែលល្អបំផុតគឺញ៉ាំអាហារដែលត្រូវកម្ដៅឲ្យបានត្រឹមត្រូវ មិនត្រូវឲ្យរលាកមាត់ រលាកអណ្តាតរហូតដល់ហើមឡើងជាញឹកញាប់នោះទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


