សុខភាព
ក្រសួងសុខាភិបាល ពង្រឹងការងារគ្រប់គ្រងប្រព័ន្ធទិន្នន័យ និងរបាយការណ៍សុខភាពផ្លូវចិត្ត
វេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល បានអញ្ជើញជាគណៈអធិបតី បើកសិក្ខាសាលា ស្តីពី ការត្រួតពិនិត្យឡើងវិញនូវវឌ្ឍនភាពការងារសុខភាពផ្លូវចិត្ត នៅសណ្ឋាគារសុណ្ណាភូមិ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ នេះ។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ពង្រឹងការងារគ្រប់គ្រងប្រព័ន្ធទិន្នន័យ និងរបាយការណ៍សុខភាពផ្លូវចិត្តដើម្បីឈានទៅកែលម្អប្រព័ន្ធទិន្នន័យ និងប្រព័ន្ធរាយការណ៍ឱ្យបានល្អប្រសើរ និងទៀងទាត់។

ក្នុងឱកាសនេះ អគ្គនាយកបច្ចេកទេសសុខាភិបាល បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពី សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានកោតសរសើរ និងថ្លែងអំណរគុណដល់មន្ត្រីសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ ព្រមទាំងដៃគូអភិវឌ្ឍន៍ ដែលបានខិតខំប្រឹងប្រែងគាំទ្រលើកកម្ពស់ការងារសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ។ ជាមួយគ្នាផងដែរ អគ្គនាយក ក៏បានសង្កត់ធ្ងន់លើរបៀបវារៈមួយបន្ថែមទៀត ស្ដីពី ការថែទាំសុខភាពផ្លូវចិត្ត ក៏ដូចជាការបង្កើនសមត្ថភាពមន្ត្រីសុខាភិបាលនៅមូលដ្ឋានសុខាភិបាល តាមរយៈប្រព័ន្ធឌីជីថល។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះរៀបចំដោយ នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន មានរយៈពេល ១ថ្ងៃ គាំទ្រថវិកាដោយអង្គការ USAID តាមរយៈអង្គការ MCGL/Jhpiego ប្រចាំកម្ពុជា។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី វេជ្ជបណ្ឌិត ឈិត សុផល ប្រធាននាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន វេជ្ជបណ្ឌិត ជា សានិត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី វេជ្ជបណ្ឌិត លឹម លៀងងួន អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ឆ្នាំង និង លោក កុយ សុមន្ថា ប្រធានគម្រោង ព្រមទាំងសិក្ខាកាមដែលជាតំណាងនាយកដ្ឋានពាក់ព័ន្ធ តំណាងមន្ទីរពេទ្យថ្នាក់ជាតិ មន្ត្រីទទួលបន្ទុកកម្មវិធីសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន ២៥ រាជធានី ខេត្ត និងអង្គការដៃគូ សរុបអ្នកចូលរួមចំនួន ៨០ រូប។

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១៨ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


