សុខភាព
ក្រសួងសុខាភិបាល ពិនិត្យការលើកទិសដៅបន្តរបស់ការិយាល័យប្រយុទ្ធនឹងជំងឺមិនឆ្លង
វេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំដោយ ស្តីពី វឌ្ឍនភាព និងការលើកទិសដៅបន្តរបស់ការិយាល័យប្រយុទ្ធនឹងជំងឺមិនឆ្លង នៃនាយកដ្ឋានការពារសុខភាព ដើម្បីលើកកម្ពស់ការផ្តល់សេវាសុខាភិបាលលើការការពារ និងថែទាំជំងឺមិនឆ្លង ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

កិច្ចប្រជុំ នៅទីស្តីការក្រសួងសុខាភិបាល នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ នេះ រៀបចំឡើងដោយទទួលបានការណែនាំពី សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងមានគោលបំណងសំខាន់ៗរួមមាន៖ ១. ការពិនិត្យលើវឌ្ឍនភាព និងលើកទិសដៅបន្តសកម្មភាពការងារ ២. បញ្ហាប្រឈម និងសំណូមពរនានា និង ៣. ពិភាក្សារកដំណោះស្រាយ ដើម្បីជម្រុញដល់ដំណើរការអនុវត្តការងារ។

ក្នុងឱកាសនោះដែរ រដ្ឋលេខាធិការបាន ផ្តល់អនុសាសន៍ជំរុញលើកទឹកចិត្ត បន្តការងារអនុវត្តរួមមាន៖ ១. យកចិត្តទុកដាក់លើការងារ ពង្រឹងបច្ចេកទេសការងារទទួលខុសត្រូវរបស់អង្គភាព ២. ពិនិត្យមើលការបែងចែកតួនាទីភារកិច្ច ៣. ពង្រឹងវិន័យក្នុងអង្គភាព រក្សាសាមគ្គីភាពផ្ទៃក្នុង និងរក្សាឱ្យបាននូវសេចក្តីថ្លៃថ្នូរ ៤. យកចិត្តទុកដាក់លើការធ្វើផែនការថវិកាជាតិប្រចាំឆ្នាំ និងធ្វើសហប្រតិបត្តិការឱ្យបានល្អជាមួយដៃគូរអភិវឌ្ឍ គិតទៅលើតម្រូវការថវិកាលើសកម្មភាពជាក់ស្តែង ត្រូវធ្វើជារៀងរាល់ដើមឆ្នាំ និង ៥. ត្រូវរៀបចំការងារចុះអប់រំតាមសហគមន៍ និង តាមដានលទ្ធផលការងារ ក្រោយពីបានបណ្តុះបណ្តាល ការងារការពារ និងថែទាំ ជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម មហារីកមាត់ស្បូន និងសុដន់។

គូរបញ្ជាក់ថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី វេជ្ជបណ្ឌិត ហូយ សេរីវឌ្ឍនៈ អគ្គនាយរងបច្ចេកទេស នៃក្រសួងសុខាភិបាល វេជ្ជបណ្ឌិត កុល ហេរ៉ូ ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និង ថ្នាក់ដឹកនាំការិយាល័យ និងមន្ត្រី នៃការិយាល័យប្រយុទ្ធនឹងជំងឺមិនឆ្លង៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ