សុខភាព
អាហារ ៥ មុខ ល្អសម្រាប់ទទួលទានពេលព្រឹក
អាហារពេលព្រឹក ជាអាហារសំខាន់ជាងគេ ដែលមិនត្រូវខកខាននោះទេ។ វាមិនត្រឹមតែធ្វើឲ្យរាងកាយមានសុខភាពល្អ តែវក៏ជំនួយអារម្មណ៍ឱ្យស្រស់ស្រាយពេញមួយថ្ងៃផងដែរ។
ទាំងនេះជាប្រភេទអាហារដែលគ្រូពេទ្យណែនាំសម្រាប់ទទួលទានពេលព្រឹក៖
ស៊ុត
ការសិក្សាបង្ហាញថា ការទទួលទានស៊ុតនៅពេលព្រឹកនឹងជួយបង្កើនភាពឆ្អែតឱ្យបានយូរ។ ដោយសារស៊ុតមានសារធាតុល្អៗជាច្រើនដែលជួយក្នុងដំណើរការរបស់រាងកាយ ព្រមទាំងការពារភាពធាត់បានថែមទៀត។ ក្រៅពីនោះ វាជាប្រភពសំខាន់ជំនួយដល់កោសិកាខួរក្បាល ព្រមទាំងជួយឲ្យថ្លើមមានសុខភាពល្អផងដែរ។
គ្រាប់ធញ្ញជាតិ
គ្រាប់ធញ្ញជាតិរួមមាន សណ្ដែកដី សណ្ដែកសៀង ពោត។ល។ ជាអាហារល្អសម្រាប់សុខភាព ព្រមទាំងជាអាហាររូបត្ថម្ភដែលអ្នកជំនាញតម្រួវឲ្យបរិភោគឱ្យបានច្រើន។ វាមាននាទីសំខាន់ប្រឆាំងនឹងការឡើងទម្ងន់ និងជួយប្រឆាំងនឹងជំងឺបេះដូច។
យ៉ាអួរ
ភេសជ្ជៈប្រភេទនេះសម្បូរដោយប្រូតេអ៊ីន ហើយវក៏ជាភ្នាក់ងារជួយឲ្យឆាប់ឆ្អែតដែរ។ ការសិក្សាបង្ហាញថា អាហារពួកនេះជួយបង្កើនភាពស្វាហាប់ និងផលិតភាពការងារបានយ៉ាងប្រសើរ។ វាជួយបង្កើនការផលិតអរម៉ូន និង ជួយឲ្យអ្នកមានស្មារតីស្រស់ថ្លាឡើង។
តែបៃតង
តែបៃតង មានលក្ខណៈពិសេសប្រហាក់ប្រហែលទៅនឹងកាហ្វេដែរ ដោយជួយឲ្យឆាប់មានប្រតិកម្មតប មានការផ្តោតបានល្អ ព្រមទាំងធ្វើឲ្យសុខភាពផ្លូវចិត្តស្ងប់ល្អដែរ។ វាក៏មានសារធាតុម្យ៉ាងដែលការពារខួរក្បាលនិងកាត់បន្ថយការភ័យខ្លាចបានថែមទៀត។
កាហ្វេ
កាហ្វេ ជាភេសជ្ជៈដែលគេជឿថាអាចជួយឲ្យមនុស្សមានអារម្មណ៍ល្អ និងស្វាហាប់។ យោងតាមការសិក្សាកបង្ហាញដែរថា ដោយសារតែសារធាតុកាហ្វេអ៊ីននៅក្នុងកាហ្វេបានធ្វើឲ្យមនុស្សមានអារម្មណ៍ស្រស់ថ្លា ផ្តោតការយកចិត្តទុកដាក់បានប្រសើរ។ ជាពិសេសកាហ្វេមានផ្ទុកសារធាតុដែលអាចកាត់បន្ថយការកើតជំងឺទឹកនោមផ្អែម និង ជំងឺថ្លើមបានខ្ពស់៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Healthline
ចុចអាន៖ អាហារធម្មជាតិខ្លះល្អមែន តែមិនអាចហូបច្រើនពេកទេ
ចុចអាន៖ ដើម្បីសម្រស់និងអាយុរវែង ត្រូវជ្រើសទទួលអាហារដែលត្រឹមត្រូវតាមវ័យ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង