Connect with us

សុខភាព

អាហារ ៥ មុខ ជនជាតិជប៉ុនជឿថា ធ្វើឲ្យការចងចាំកាន់តែប្រសើរឡើង

បានផុស

នៅ

នៅពេលដែលមនុស្សកាន់តែចាស់ នោះអាចប្រឈមមុខបញ្ហាធំមួយ គឺងាយនឹងភ្លេចភ្លាំង។ ការរៀននិងការចងចាំយឺត ក៏ដូចជាកង្វះការ​ផ្តោតអារម្មណ៍​នៅកន្លែងធ្វើការ គឺជាអ្វី​ដែល​យើង​គួរ​តែ​សិក្សា​ស្វែងយល់​ឲ្យ​បាន​ច្រើន​បំផុត។

មកស្គាល់អាហារ ៥ប្រភេទ​​ ដែលប្រជាជនជប៉ុនណែនាំថា បើញ៉ាំជាប្រចាំ នឹងជួយរក្សាការចងចាំ​បាន​ល្អ ការ​ផ្តោតអារម្មណ៍លើការសិក្សា និងការងារកាន់តែប្រសើរ​ជាងមុន។

១ ត្រីខៀវ

ត្រីខៀវ រួមមាន ត្រី mackerel , sanma, ត្រីធូណា, ត្រី ចំហ៊ុយ, និងត្រី sardines ក្នុងចំណោមត្រីដទៃ​ទៀត សម្បូរទៅដោយ​អាស៊ីត​ខ្លាញ់​ដូចជា DHA (Docosahexaenoic acid) និង EPA (Eicosapentaenoic acid) ដែលជាអាស៊ីតខ្លាញ់​ពីរ​ដែលបង្កើតបានជា ខួរក្បាលបីផ្នែក ការសិក្សាលើសត្វកណ្តុរបានបង្ហាញថា​សត្វកណ្តុរដែលផ្តល់អាហារដែលមានផ្ទុក DHA មានភាពស្ទាត់ជំនាញក្នុងការសិក្សាជាងសត្វកណ្តុរ ដែលផ្តល់​អាហារដែលមានផ្ទុក DHA បន្ថែម​ពីលើត្រីខៀវ ប្រេង flaxseed និងប្រេងគ្រាប់ល្ង។ វាគឺជាជម្រើសមួយផ្សេងទៀត​ សម្រាប់ការទទួល​បាន DHA និង EPA ចូលទៅក្នុងខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ សូកូឡា

ការសិក្សារួមគ្នារវាងអ្នកផលិតសូកូឡា Meji និងសាកលវិទ្យាល័យ Aichi Gakuin បានបង្ហាញថា ការទទួលទានសូកូឡា​ជាប្រចាំជាមួយនឹងមាតិកាកាកាវខ្ពស់ បង្កើន BDNF (កត្តា neurotrophic មកពីខួរក្បាល) ដែល​ជាប្រូតេអ៊ីនដែលចាំបាច់សម្រាប់ការលូតលាស់ខួរក្បាល។ រំញោច​កោសិកាសរសៃ​ប្រសាទ​ក្នុងខួរក្បាល​ ទៅជាសាខា និងបង្កើតទំនាក់ទំនងរវាងណឺរ៉ូនជាច្រើន។ នេះមានសារៈសំខាន់ សម្រាប់ដំណើរការសិក្សា និងការចងចាំរបស់យើង។

៣ សារាយ​សមុទ្រ

សារាយ​សមុទ្រ​ដូចជា nori, wakame និង hijiki សម្បូរទៅដោយជាតិសរសៃរលាយ។ ជាតិសរសៃនេះ​ជាអាហារ​សម្រាប់បាក់តេរីល្អក្នុងពោះវៀន និងជួយពង្រឹងបរិយាកាសពោះវៀន។ ដោយសារតែខួរក្បាល និងពោះវៀនមានទំនាក់ទំនងគ្នា។ ប្រសិនបើ​បរិស្ថាន​ពោះវៀន​ល្អ វា​ក៏​នឹង​ជួយ​បង្កើន​ការចងចាំ​បានល្អ​ផងដែរ​។ ក្រៅពីសារាយសមុទ្រ បន្លែជាដំឡូង ការ៉ុត ដំឡូងជ្វា គីវី ផ្លែបឺរ​ក៏​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​រលាយ​ផងដែរ។

៤ ចេក

គ្លុយកូសគឺជាជាតិស្ករដែលខួរក្បាលត្រូវការ ដើម្បីប្រែក្លាយទៅជាថាមពលសម្រាប់ខួរក្បាល។ ប្រសិនបើរាងកាយខ្វះជាតិគ្លុយកូស hippocampus នៃខួរក្បាល (Hippocampus) ចុះខ្សោយ ហើយបណ្តាលឲ្យមានការបំផ្លាញប្រព័ន្ធចងចាំ។ ចេកសម្បូរទៅដោយជាតិស្ករបីប្រភេទ គ្លុយកូស ហ្វ្រូតូស និង sucrose ដែលត្រូវបានបំប្លែងទៅជាថាមពលនៅពេលផ្សេងៗគ្នាអាស្រ័យលើប្រភេទស្ករ។ ចេក​ក៏​ជា​ផ្លែ​ឈើ​ដែល​មាន​កាឡូរី​ទាប​ដែរ​ បើ​ធៀប​នឹង​បង្អែម​ម្សៅ​ផ្សេង​ទៀត។ ដូច្នេះ ចេក​ជា​អាហារ​សម្រន់​ដែល​ផ្តល់​សុខភាព​ល្អ និង​ជា​ជម្រើស​សម្រាប់​ខួរក្បាលផងដែរ។

៥ ទឹក

រាងកាយត្រូវបានបង្កើតឡើងដោយទឹក ៦០-៧០ភាគរយ ការសិក្សាបានបង្ហាញថា ​ប្រសិនបើរាងកាយស្រក​តិចជាង ១ភាគរយ​នៃទំងន់ វាអាចប៉ះពាល់​ដល់ការចងចាំនិង​ការសិក្សា។ ដូច្នេះ​ប្រសិនបើ​ខួរក្បាល​អ្នក​មាន​អារម្មណ៍​នឿយហត់ យក​ល្អ​គួរតែ​ធ្វើឲ្យ​​ខ្លួនឯង​ស្រស់ស្រាយ​ ដោយ​ផឹកទឹក​១​ទៅ​២​កែវ​។​ ​ការ​ផឹក​ទឹក​ពេល​កំពុង​សិក្សា​ឬ​អាន ​ក៏​ត្រូវបាន​គេ​រាយការណ៍​ថា ​អាច​កាត់បន្ថយ​ភាព​តានតឹង និង​ជួយឲ្យ​អ្នក​ចងចាំ​នូវ​អ្វី​ដែល​អ្នក​រៀន​បាន​កាន់តែ​ប្រសើរ​។

បន្ថែមពីលើអាហារ ដើម្បីរក្សាការចងចាំរបស់យើងឲ្យបានយូរ គឺជារបៀបរស់នៅដែលមាន​តុល្យភាព សំណើច សុទិដ្ឋិនិយម និងការធ្វើលំហាត់ប្រាណជាប្រចាំ។ ខួរក្បាល​របស់​យើង​ធ្វើការ​យឺត​ជាង​ក្រោយ​អាយុ​៤០​ឆ្នាំ ដូច្នេះ​ដើម្បី​ឲ្យមាន​ការ​ចងចាំ​ល្អ​ឲ្យ​បាន​យូរ ។ សូមថែរក្សាខ្លួន​យើង និង​មនុស្សជាទីស្រលាញ់របស់យើង ចាប់ពីថ្ងៃនេះតទៅ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ញ៉ាំស្វាយទុំ ១ ផ្លែ ផ្ដល់អត្ថប្រយោជន៍ ៥ យ៉ាង ក្នុងពេលតែមួយ

ចុចអាន៖ចុក ឆ្អល់ ក្រោយញ៉ាំអាហារ អាចជាបញ្ហាសុខភាព ឬក៏យ៉ាងណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​ចិញ្ចឹម​ត្រី​នៅ​កម្ពុជា​ស្នើ​រដ្ឋាភិបាល​ចាត់​វិធានការ​នាំ​ចូល​ត្រី​ពី​ប្រទេស​ជិត​ខាង ​ដើម្បី​ជួយ​គាំទ្រ​ការ​ចិញ្ចឹមត្រី​ក្នុង​ស្រុក

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្ទះទេវតាមួយខ្នង ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវ​បាន​លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់​ជូន​ប្រជាពល​រដ្ឋ​នៅ​ខេត្ត​កំពង់ចាម

ព័ត៌មានជាតិ៤ ម៉ោង មុន

វឌ្ឍនភាព​ទំនប់​អូរតេធិបតី ៖ ក្រោយ​ដាក់​សម្ពោធ​ អាជ្ញាធរ​ត្រៀម​ត​បណ្តាញ​ផ្គត់ផ្គង់​ទឹកស្អាត​ជូនពលរដ្ឋ​ក្នុងខេត្តមណ្ឌលគិរី

កីឡា៤ ម៉ោង មុន

មាស​ ម៉ើ​ ប្រសិន​បើ​មាន​ការ​ឧបត្ថម្ភ​ណា​មួយ​លោក​នឹង​បន្ត​បើក​ក្លឹបមហិទ្ធិឬទ្ធិគុនខ្មែរ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាស៊ាន​ឯកភាព​​មិនទទួលយក​ការ​បោះឆ្នោត​នៅមីយ៉ាន់​ម៉ា​គ្រោងធ្វើចុងឆ្នាំនេះ​​

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ត្រឡប់មកពីក្រៅប្រទេសភ្លាម លោកឧកញ៉ា ហ៊ួត ជា នាំយកសម្ភារៈសំណង់ទៅជួយកញ្ញា ពេជ្រ ចរណៃ ភ្លាម និងទទួលធ្វើជា BA ថ្នាំលាប MC PAINT ថែមទៀត

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

ព័ត៌មានជាតិ២៣ ម៉ោង មុន

រដ្ឋមន្ត្រីវប្បធម៌កម្ពុជា ប្រាប់ពិភពលោកថា ថៃលួចចម្លងប្រាសាទអង្គរវត្ត និងស្នើសុំយូណេស្កូ ពិនិត្យលើបញ្ហានេះ

សន្តិសុខសង្គម៨ ម៉ោង មុន

ជំនន់ទឹកភ្លៀងអូរព្រំដែនកម្ពុជា ថៃ បានលិចច្រោះក្បាលស្ពាន និងផ្លូវវាងក្នុងស្រុកសំឡូត

Sokha Hotels

ព័ត៌មានពេញនិយម