KPT+
ម្ចាស់ «ជូនកាហ្វេ» បង្ហើបពីគន្លឹះនៃអាជីវកម្មជោគជ័យ ខណៈពង្រីកខ្លួនបាន ៣០០ សាខា ទូទាំងប្រទេស
អាជីវកម្មកាហ្វេដូងក្រអូប ត្រូវបានគេចាប់អារម្មណ៍ឃើញថា បានរីកដុះដាលយ៉ាងឆាប់រហ័សក្នុងមួយរយៈពេលចុងក្រោយនេះ។ ថ្មីៗនេះ ម្ចាស់កាហ្វេដូងក្រអូបប្រេន «ជូនកាហ្វេ» អ្នកនាង សុទ្ធ បញ្ចកា បង្ហើបពីការចំណុចចំនួនក្នុងការគ្រប់គ្រងអាជីវកម្មរបស់នាងឲ្យជោគជ័យ។

អ្នកនាងសុទ្ធ បញ្ចកា ដែលម្ចាស់កាហ្វេដូងក្រអូប យីហោ «ជូនកាហ្វេ» បានឲ្យដឹងថា អ្នកនាងនិងប្អូនស្រី បានចាប់បើកអាជីវកម្មនេះដំបូងបំផុតនៅក្នុងខេត្តសៀមរាប កាលពីកន្លះឆ្នាំមុន។ សព្វថ្ងៃ «ជូនកាហ្វេ» បានពង្រីកសាខាបានជិត ៣០០សាខាហើយ នៅទូទាំងប្រទេស ដែលក្នុង១សាខា អាចលក់បានពី ៤០កែវ ទៅដល់ ៧០០កែវ ក្នុង១ថ្ងៃ អាស្រ័យទៅលើទីតាំង។
អ្នកនាងថ្លែងថា «ពួកខ្ញុំគ្រប់គ្រងសាខាទាំងអស់ដោយខ្លួនឯង អីចឹងរវល់ខ្លាំង ហើយមានការលំបាកច្រើន តែយើងសប្បាយចិត្ត ដែលឃើញអ្វីដែលយើងប្រឹងរីកដុះដាលលឿនបែបនេះ»។
សហគ្រិនវ័យ៣០ឆ្នាំរូបនេះ បានឲ្យដឹងថា អ្វីដែលធ្វើឲ្យអាជីវកម្មរបស់អ្នកនាងរីកលូតលាស់លឿនបែបនេះ ក៏ដោយសារពីរចំណុចគឺ «រសជាតិ និងតម្លៃ»។

អ្នកនាងសុទ្ធ បញ្ចកា បានប្រាប់កាសែតកម្ពុជាថ្មីថា «គោលការណ៍របស់ខ្ញុំគឺរក្សាតម្លៃ និងរសជាតិឲ្យនៅថេរ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ដូចជាពេលថ្មីៗនេះ យើងពិបាករកទិញដូងក្រអូប ព្រោះដូងក្រអូបឡើងថ្លៃខ្លាំង រហូតដល់មួយគ្រាប់ជិត ១ម៉ឺន ក៏ដោយ ក៏ខ្ញុំព្យាយាមឲ្យគ្រប់សាខានៅរក្សាតម្លៃ ១កំប៉ុង ត្រឹម៥០០០រៀលដដែល។»
ចំណុចមួយទៀតដែលធ្វើឲ្យ «ជូនកាហ្វេ» ពង្រីកខ្លួនបានលឿន បញ្ចកា បានបង្ហើបទៀតថា «រសជាតិកាហ្វេ និងតែមេអំបៅរបស់យើង អត់ដូចគេទេ។ ដោយសារខ្ញុំ និងប្អូនខ្ញុំ ចូលចិត្តហូប (កាហ្វេដូងក្រអូប និងតែ) អីចឹងយើងក៏រៀនច្នៃរសជាតិដោយខ្លួនឯង ដូច្នេះ វត្ថុធាតុដើមដែលយើងយកមកច្នៃ គឺសុទ្ធសឹងជារបស់ល្អៗ និងរាងថ្លៃជាងវត្ថុធាតុដើមដែលមាននៅលើីទីផ្សារ ប៉ុន្តែ ឲ្យតែជាសាខារបស់យើង គឺយើងនៅតែរក្សារសជាតិដូចៗគ្នា មិនឲ្យអតិថិជនរបស់យើង ខកបំណងឡើយ។»
អ្នកនាងបញ្ចកាបន្តថា «ការរក្សារសជាតិ និងតម្លៃ យើងអាចរក្សាទាំងអតិថិជនចាស់ និងទាញបានអតិថិជនថ្មីៗបន្ថែមជានិច្ច ទោះបីយើងចំណេញតិចក្តី តែយើងរីកលូតលាស់ឲ្យធំ ហើយវាជាក្តីសុខរបស់យើង ដែលមានអតិថិជនគាំទ្រច្រើន។»
ដើម្បីក្លាយជាសាខារបស់កាហ្វេដូងក្រអូប «ជូនកាហ្វេ» អ្នកនាង បញ្ចកា បានឲ្យដឹងថា ក្នុងមួយកញ្ចប់ តម្លៃ២៥០០ដុល្លារ ក្នុងនោះ អ្នកទិញជាកញ្ចប់ អាចទទួលបានទូកាហ្វេ សម្ភារៈប្រើប្រាស់ និងវត្ថុធាតុដើមសម្រាប់លក់ ព្រមទាំងការបង្រៀនរបៀបឆុង និងលាយគ្រឿងទឹកទាំង ២៤មុខ ដោយឥតគិតថ្លៃទៀតផង។
អតីតអ្នកបង្កើតអាជីវកម្មចេកអាំងខ្ទិះដូងរូបនេះ ក៏បានឲ្យដឹងទៀតថា សម្រាប់អ្នកដែលទិញកញ្ចប់ ២៥០០ដុល្លារ គឺជាទូទៅគាត់អាចលក់បានវិញ រហូតដល់ខ្ទង់ ២០០០ដុល្លារ ឯណោះ ដូច្នេះ គាត់អាចចេះទាំងឆុង សល់ទាំងសម្ភារៈ និងទូ។

អ្នកនាងបញ្ចកាបានឲ្យដឹងទៀតថា «សព្វថ្ងៃ នៅតែមានអ្នកដែលធ្វើអាជីវកម្ម «ជូនកាហ្វេ» ច្រើនមែនទែន រហូតខ្ញុំលើកទូរស័ព្ទអត់ចង់ទាន់។ តែការបើកសាខាក៏ពួកខ្ញុំមើលទៅលើទីតាំងរបស់ពួកគាត់មានសាខាច្រើនហើយ ក៏យើងអត់លើកទឹកចិត្តឲ្យពួកគាត់បើកដែរ។»
បញ្ចកាបានបន្ថែមថា «យើងមិនមែនបើកយកតែបរិមាណទេ តែយើងចង់ឲ្យគ្រប់សាខារបស់យើង ជោគជ័យបានយូរអង្វែងដូចៗគ្នា៕»
-
ចរាចរណ៍១ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


