KPT+
ចាប់ផ្ដើមរកស៊ីតាំងពីអាយុ ១២ឆ្នាំ បច្ចុប្បន្ន សហគ្រិនវ័យ២១ឆ្នាំរូបនេះ មានជំនួញ៦ នៅក្នុងដៃ
ក្នុងវ័យ ២១ឆ្នាំប៉ុណ្ណោះ អ្នកនាង សាម ម៉ីជូ មានមុខរបរប្រាំមួយនៅក្នុងដៃ តែមុខរបរកំពុងជោគជ័យ និងគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ គឺហាងតែគុជអាប់ឆា (Up Cha Begin) ដែលទើបតែបើកបាន៤ខែ ក៏ពង្រីកសាខាជាច្រើនទៀតផង។
ហាងតែគុជអាប់ឆា (Up Cha Begin) អាចលក់បានចន្លោះ ពី៧០០ ទៅ៨០០ កែវ ក្នុងមួយថ្ងៃ នាពេលបច្ចុប្បន្ន ខណៈមុនពេលផ្ទុះវីរុសកូវីឌ១៩ ហាងរបស់នាងអាចលក់បានរហូតដល់ ១០០០កែវ។

អ្នកជំនួញវ័យក្មេងរូបនេះ បានប្រាប់ថា « តែគុជកំប៉ុង និងតែគុជស្ទីកនេះគឺមានដំបូងបង្អស់នៅប្រទេសកម្ពុជា លក្ខណៈពិសេសរបស់តែគុជអាប់ឆា គឺអាចរក្សាទុកក្នុងទូទឹកកកបានរយៈពេល ១០ ថ្ងៃដោយគ្មានការផ្លាស់ប្ដូររសជាតិ » ។ ហើយជាពិសេស Up Cha ក៏មានសេវាកម្មដឹកជញ្ជូនទៅតាមខេត្តនានា ព្រមទាំងទទួលរៀបចំបម្រើសេវាកម្មក្នុងកម្មវិធីទៀតផង ។
ជាមួយបទពិសោធជាច្រើនឆ្នាំក្នុងវិស័យជំនួញ មីជូ បានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យនាងចាប់អារម្មណ៍ ធ្វើតែគុជកំប៉ុងនេះ ដោយសារតែនាងមានចិត្តស្រឡាញ់ ការឌីហ្សាញ ចង់ឲ្យអីឲ្យប្លែកទាក់ទាញចិត្តអតិថិជនក្មេងៗ។ មីជូប្រាប់ថា នាងស្គាល់ពីអតិថិជនគោលដៅរបស់នាងបានតាមរយៈការលក់អនឡាញ។

សព្វថ្ងៃ Up Cha មានសាខា៣ផ្សេងទៀត ដែលជាអ្នកទិញហ្វ្រេនឆាយពីនាង។ ក្រៅពីមុខជំនួញហាងតែគុជនេះ អ្នកនាង សាម ម៉ីជូ មានមុខជំនួញ៥ទៀតនៅក្នុងដៃ ដោយរាប់ទាំងការាស់សាំង PTT និងហាងកាហ្វេ Amazon នៅផ្លូវជាសុផារ៉ា ព្រមទាំងលក់ផលិតផលថែសម្ផស្សផ្សេងទៀត។
សាម ម៉ីជូ បានបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី១០ ប៉ុណ្ណោះ ដោយសារតែបញ្ហាសុខភាព តែដោយសារចូលចិត្តការរកស៊ី ម៉ីជូ បានចាប់ផ្តើមមុខរបរលក់ផលិតផលតាមអនឡាញតាំងពីនាងមាន អាយុ១២ឆ្នាំ។
«ខ្ញុំលើកទឹកចិត្តឲ្យដល់យុវវ័យព្យាយាមបញ្ចប់ការសិក្សារបស់ខ្លួនសិន ព្រោះការសិក្សាអាចមានប្រយោជន៍ចំពោះអនាគតរបស់ពួកគេ ទោះបីជាពួកគេចូលចិត្តបើកមុខរបររកស៊ីខ្លួនឯងក៏ដោយ»។

អ្វីដែលម៉ីជូ ចង់ចែករំលែកជាមួយយុវជនផ្សេងទៀតដែលចង់ជោគជ័យលើមុខជំនួញនោះគឺ «ខ្ញុំតែងប្រាប់ខ្លួនឯងរាល់ថ្ងៃថា ពេលមានឱកាស ត្រូវតែចាប់យក! ត្រូវតែខំ! បើសិនជាយើងដើរទៅមុខហើយនៅតែមិនជោគជ័យទៀតនោះ យើងអាចទុកវាជាបទពិសោធន៍បាន»។
ចុចអាន៖អាជីវកម្មល្អទាំងនេះ សហគ្រិនមិនបាច់មានថវិកាដល់៥ពាន់ដុល្លារក៏អាចផ្ដើមបាន
ចុចអាន៖ចង់ផ្ដើមអាជីវកម្មខ្នាតតូចមួយចេះគន្លឹះទាំងនេះកម្របរាជ័យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


