KPT+
ចូលចិត្តញ៉ាំអាហារខាងក្រៅ ឬ Street food គួរដឹងពីផលលំបាកទាំងនេះ!
គ្នាយើងមួយចំនួនដែលរវល់នឹងការងារ ឬអ្នកមករស់នៅម្នាក់ឯងឆ្ងាយពីគ្រួសារ ភាគច្រើនគ្មានពេលចម្អិនអាហារដោយខ្លួន ចូលចិត្តញ៉ាំអាហារនៅខាងក្រៅ និងអាហារតាមផ្លូវ (Street food) ដែលជាប្រភេទស៊ុប អាហារអាំងចៀនទៅវិញ។ ប៉ុន្តែបើតាមសម្ដីលោកវេជ្ជបណ្ឌិតផ្នែកទូទៅ លី ឬទ្ធីគុណ និងជាម្ចាស់សេវាកម្មថែទាំមនុស្សចាស់តាមគេហដ្ឋាន បានឲ្យជាដំបូន្មានមកថា អាហារខាងក្រៅផ្ទះគ្រោះថ្នាក់ចំពោះសុខភាពខ្លាំងណាស់។

១- អាហារខាងក្រៅ

អាហារដែលលក់នៅតាមតូប ឬហាងមួយចំនួនមិនមានអនាម័យគ្រប់គ្រាន់ទេដូចនៅផ្ទះយើងទេ ព្រោះមនុស្សច្រើន និងដើម្បីសម្រួលឲ្យមានភាពឆាប់រហ័ស ចំណេញច្រើន អ្នកលក់អាចកាត់បន្ថយការលាងសម្អាត ឬការសម្រិតសម្រាំងយកបន្លែត្រីសាច់ដែលមានគុណភាពមិនល្អ។ ពោលគឺថាទោះជាត្រីសាច់ បន្លែនោះខូចក៏ដាក់ទៅទាំងអស់តែម្ដង។ មួយវិញទៀតអាហារទាំងនោះប្រើគ្រឿងផ្សំច្រើន គ្មានយីហោច្បាស់លាស់ ប្រើហួសពីកម្រិត ឬទំនិញហួសដឺឡេជាដើម។ ចំណែកផលប៉ះពាល់វិញ ម្ចាស់សេវាកម្មថែទាំមនុស្សចាស់តាមគេហដ្ឋាន បានបញ្ជាក់ថា ពេលខ្លះបណ្ដាលឲ្យឈឺពោះរាករូស ពុលក្អួតចង្អោរ ហើយបើរយៈពេលវែងទៅជាឈឺក្រពះ ពោះវៀន និងរោគសញ្ញាដទៃទៀត។

២- អាហារតាមផ្លូវ (Street food)

Street food និង Fast food មិនសូវជាខុសគ្នាប៉ុន្មានទេ វេជ្ជបណ្ឌិតរូបនេះបានបញ្ជាក់ថា Street food នេះអាចលើសពី Fast food ទៅទៀត ព្រោះមិនត្រឹមតែមានជាតិគីមីប៉ុណ្ណោះទេ ថែមទាំងមានជាប់ធូលីកខ្វក់ រុយរោម និងសារធាតុគីមីអាស៊ីដសាលីស៊ីលីកដែលធ្វើឲ្យបន្លែ សាច់ ស្រស់បានយូរ ឬសារធាតុហ្វរម៉លកុំឲ្យសាច់ស្អុយ ព្រោះអាហារលក់តាមដងផ្លូវភាគច្រើនជាប្រហិតអាំង ចៀន ជើងមាន់ និងគ្រឿងក្នុងមាន់ មីឆា លត់ឆាជាដើម។ ចំណែកការខ្ចប់វិញប្រើថង់ផ្លាស្ទិច ចាន ឬប្រអប់ស្នោរ ងាយនឹងបញ្ចេញសារធាតុគីមីច្រើនប្រភេទ គ្រោះថ្នាក់ចំពោះសុខភាពណាស់។

ប្រសិនបើជាអាហារចៀនវិញ យើងនឹងមើលឃើញថា ខ្លាញ់ដែលប្រើមានសភាពខាប់ ខ្មៅ និងគ្មានប្រភពច្បាស់លាស់។ ញ៉ាំអាហារបែបនេះយូរៗទៅអាចបណ្ដាលឲ្យយើងឡើងកូលេស្តរ៉ូល កកខ្លាញ់ក្នុងសរសៃឈាម លើសឈាម ឬមហារីកផ្សេងៗក្នុងសរីរាង្គក្នុងខ្លួន៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ប្រយ័ត្នឈឺធ្ងន់! សម័យ Delta អុកឡុក កុំយកខ្លួនបៀតជាមួយអាហារ ៤មុខនេះ
ចុចអាន៖ ប្រើគ្រឿងផ្សំ ៣ មុខនេះច្រើនក្នុងអាហារ ប្រៀបបាននឹងយកជំងឺដាក់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


