ប្រយ័ត្នឈឺធ្ងន់! សម័យ Delta អុកឡុក កុំយកខ្លួនបៀតជាមួយអាហារ ៤មុខនេះ
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

ប្រយ័ត្នឈឺធ្ងន់! សម័យ Delta អុកឡុក កុំយកខ្លួនបៀតជាមួយអាហារ ៤មុខនេះ

បានផុស

នៅ

ក្នុង​ពេល​ដែលសហគមន៍​កំពុង​វាយលុកដោយ​ជំងឺកូវីដ-១៩ និងវីរុសបំប្លែងខ្លួន Delta ​គ្រប់​គ្នា​ត្រូវមានស្មារតីរឹងប៉ឹង ព្យាយាមថែ​ទាំ​សុខភាព​ឱ្យបាន​ល្អ ទាំង​អនាម័យ និង​អាហារ​ដែលទទួលទាន​រាល់​ថ្ងៃ។ អាហារខ្លះបានតែឆ្ងាញ់មាត់ប៉ុណ្ណោះ វាមិនត្រឹមតែអត់ល្អចំពោះសុខភាព ថែមទាំងផ្ដល់ផលអាក្រក់ដល់ដល់ប្រព័ន្ធភាពស៊ាំទៀតផង។ ​ដូច្នេះដើម្បី​រក្សាសុខភាពឱ្យមាំមួន ​មាន​អាហារ​មួយ​ចំនួន​​មិន​ត្រូវហូបទាល់តែសោះក្នុង​ពេល​នេះ​ ព្រោះ​​អាចបង្ក​ភាពធ្ងន់ធ្ងរដល់​ប្រព័ន្ធ​ការពារ​រាង​កាយ​​របស់​យើង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. អាហារ​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់

Eating too much sugar could lead to more fat being stored around the organs  - Health - The Jakarta Post

ស្ករ​មាន​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ទៅ​លើ​ប្រព័ន្ធ​ភាពស៊ាំ ​ដោយ​ស្ករ​ប្រជែង​យក​កន្លែង​របស់​វីតាមីន C ដែលជា​សារធាតុ​ចិញ្ចឹម​សំខាន់​សម្រាប់​ប្រព័ន្ធ​ភាពស៊ាំ​ក្នុងការ​ដំណើរ​ការ។ នៅ​ពេល​មាន​ជាតិ​ស្ករ​ច្រើន​ក្នុង​រាងកាយ ប្រព័ន្ធ​ភាពស៊ាំ​កាន់​តែ​មាន​ការ​លំបាក​ក្នុង​ការ​ទទួល​វីតាមីន C ដែល​នេះ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​បាត់បង់​ប្រសិទ្ធ​ភាព​ស្ទើរតែពាក់កណ្ដាល។

២. ស្រាឬជាតិ​អាល់កុល

6 Beer brands in India that have the highest alcohol content | The Times of  India

​អង្គការសុខភាពពិភពលោក បាន​ឲ្យ​ដឹង​ថា ការ​ផឹក​ស្រា​ញឹកញាប់​អាច​ប៉ះពាល់​ដល់​ដំណើរ​ការ​ធម្មតា​របស់​ប្រព័ន្ធ​ភាពស៊ាំ។ លើសពី​នេះ ការ​ផឹក​ស្រា​អាច​ប៉ះពាល់​ដល់​អ័រម៉ូន​ដែល​រំខាន​ដល់​ចង្វាក់​ Circadian ហើយ​វា​ក៏​អាចរំខានដល់ដំណេក​​បាន​ដែរ ព្រោះ​វា​ផ្សារ​ភ្ជាប់​យ៉ាង​ជិត​ស្និទ្ធទៅ​នឹង​មុខ​ងារ​ប្រព័ន្ធភាពស៊ាំ​របស់​យើង។

៣. អាហារ Fast food

Why People Wear Medical Face Masks in Hong Kong

ទម្លាប់ទទួលទាន​អាហារ ​Fast Food ញឹកញាប់ពេកដូចជា ភីហ្សា ប៊ឺហ្គ័រ មាន់ចៀន ឬដំឡូងបំពង។ល។ ​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​មាន​ភាពចុះខ្សោយ។ ប្រភេទអាហារនេះសម្បូរខ្លាញ់ និងជាតិស្ករខ្លាំង​ ដែលនាំ​ឱ្យ​ប្រព័ន្ធ​ភាពស៊ាំឆ្លើយ​តប​យឺតទៅ​នឹងវីរុសដែលលុកលុយសរីរាង្គ ​​ពោលគឺប្រព័ន្ធការពាររាងកាយអន់ថយសមត្ថភាពប្រឆាំងជំងឺ។

៤. អាហារឆៅ

Raw seafood bar - Recipes - delicious.com.au

អាហារឆៅឬមិនឆ្អិនល្អ​ជាប្រភពនៃមេរោគ និងបណ្ដាលឱ្យសរីរាង្គចុះខ្សោយដោយមិនដឹងខ្លួន។ ជាពិសេសអ្នកចូលចិត្តហូបឆៅដូចជា អយស្ទ័រ ងាវ បង្គារ ឬអាហារសមុទ្រផ្សេងទៀត សុទ្ធតែកំពុងបំផ្លាញប្រព័ន្ធភាពស៊ាំខ្លួនឯងឱ្យកាន់តែអាក្រក់ទៅៗ។ អាហារទាំងនេះ មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់រាងកាយ តែក៏អាចជាប្រភពចម្លងវីរុស ឬមេរោគជាយថាហេតុ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ប្រកាន់ឱ្យបាន ៥ចំណុចនេះ ចំណីអាហារនឹងមានសុវត្ថិភាព មិនព្រួយកូវីដឆ្លង

ចុចអាន៖ អាហារ ៣ មុខ មនុស្សវ័យ ៦០ ឆ្នាំឡើងទៅ គួរពិសារាល់ថ្ងៃកុំអាក់ខាន ដើម្បីជំនួយដល់សុខភាពរាងកាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services