Connect with us

KPT+

បណ្ដោយខ្លួនឱ្យគិតរឿង​អវិជ្ជមាន​ច្រើនពេក មិនល្អទេ គួរដោះស្រាយបែបនេះវិញ

បានផុស

នៅ

ទម្លាប់ជះឥទ្ធិពលខ្លាំងពេញរាងកាយរបស់យើង។ ​ទម្លាប់ល្អ ផ្ដល់ផលវិជ្ជមាន ឯទម្លាប់មិនល្អបង្កបញ្ហាទាំងខ្លួនប្រាណ សតិអារម្មណ៍ និងសុខភាពផ្លូវចិត្តទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការគិតអវិជ្ជមាន ជាទម្លាប់មួយ ដែលចាត់ទុកជាទម្លាប់មិនល្អ អាចផ្ដល់ផលអាក្រក់ចំពោះរាងកាយទាំងមូល។ ដូច្នេះបើ​សិន​​យើងតែងចូល​ចិត្ត​គិត​ឃើញ​តែ​រឿង​អវិជ្ជមាន​លើ​ស្ថាន​ភាព​ផ្សេងៗ ឬ​គិត​ឃើញ​តែ​ផល​អវិជ្ជមាន​បម្រុង​នឹង​កើត នោះ​យើង​ប្រហែល​ជា​ត្រូវ​រៀន​គិត​វិជ្ជមាន​​ឲ្យ​​បាន​ច្រើន​ជាង​នេះ​វិញ​។​

យើង​អាច​ពិចារណា​ ដក​ខ្លួន​ពី​ក្រុម​មនុស្ស​ដែល​ចូល​ចិត្ត​គិត​តែ​រឿង​អវិជ្ជមាន​ និង​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ឲ្យ​ដក​ខ្លួន​ពី​ផ្លូវ​មួយ​នេះ​។​ ដូច​គ្នា​ដែរ បើ​យើង​គិត​ថា​លទ្ធ​ផល​នៃ​កិច្ច​ការ​ណា​មួយ​អាច​ចេញ​ជា​ផល​​មិន​ល្អ យើង​គួរ​កុំ​គិត​តែ​ពី​ត្អូញត្អែរ តែ​គួរ​គិត​ពី​ដំណោះ​ស្រាយ​លើ​បញ្ហា​នេះ​វិញ​។

១. នៅ​ជាមួយ​មនុស្ស​គិត​វិជ្ជមាន

Shopping in China | Hello Teacher!

​ត្រូវ​ប្រាកដ​ថា​មនុស្ស​ដែល​យើង​តែង​នៅ​ជាមួយ​ គឺ​ជា​មនុស្ស​ចូល​ចិត្ត​គិត​វិជ្ជមាន​ ជា​មនុស្ស​ចេះ​ជួយ​អ្នក​ដទៃ ចេះ​ផ្ដល់​យោបល់ និង​លើក​ទឹក​ចិត្ត​។ នៅ​ជា​មួយ​មនុស្ស​គិត​អវិជ្ជមាន អាច​ធ្វើ​ឲ្យ​យើង​កើត​ស្ត្រេស​បាន​ ហើយ​បើ​យើង​កើត​ស្រ្តេស​នឹង​ប៉ះ​ពាល់​សុខ​ភាព​​កាន់​តែ​ខ្លាំង។

២. រៀន​និយាយ​ល្អដាក់ខ្លួន​ឯង​

​ត្រូវ​ចេះ​លើក​ទឹក​ចិត្ត និង​គិត​ល្អ​លើ​ខ្លួន​ឯង​។ បើ​សិន​ជា​គំនិត​អវិជ្ជមាន​ចូល​មក​ក្នុង​ខួរ​ក្បាល​ យើង​គួរ​វាយ​តម្លៃ​មើល​ថា​វា​មាន​ហេតុ​ផល​ត្រឹម​ត្រូវ និង​មាន​អ្វី​បញ្ជាក់​ច្បាស់​លាស់​ពី​រឿង​នោះ​ទេ ឬ​អាច​មាន​វិធី​ល្អ​ជាង​នេះ​ទេ​​។ សូម​ព្យាយាម​គិត​ដល់​អ្វី​ដែល​​យើង​បាន​ទទួល និង​ផ្ដល់​មោទកភាព​ដល់​យើង​នា​ពេល​កន្លង​មក បើ​អារម្មណ៍​អវិជ្ជមាន​កើត​លើ​​យើង​។

៣. ហាត់​ប្រាណ ឬសមាធិ

​​​បើ​មាន​បញ្ហា​ស្មុគ​ច្រើន​ពេក​ គួរ​ប្ដូរទម្លាប់​ហាត់​ប្រាណ​ឱ្យបានញឹកញាប់​ ឬសំងំធ្វើសមាធិ។ ការ​ហាត់​ប្រាណ​បាន​ត្រឹម ​៣០​នាទី​ក្នុង​មួយ​ថ្ងៃ ឬសមាធិបាន ១០នាទីជាប្រចាំ អាច​ជួយ​​យើង​មាន​សុខភាព​ល្អ និង​អារម្មណ៍​ល្អ​ផង​ដែរ​៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ គួរយល់ដឹង! គិត​បែបអវិជ្ជមានច្រើន ប្រឈមខ្ពស់នឹង​ជំងឺភ្លេចភ្លាំងនៅពេលអនាគត

ចុចអាន៖ មនុស្ស ៤ ប្រភេទ ចាស់ៗផ្ដាំដាច់ខាត បើយកខ្លួនបៀតនាំជីវិតជួបរឿងស៊យ និងគិតអវិជ្ជមានដូចពួកគេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម