KPT+
មូលហេតុឧស្សាហ៍ភ្លេចភ្លាំង ទាំងខ្លួននៅក្មេង មិនទាន់ចាស់
គ្នាយើងធ្លាប់អត់ ពេលត្រូវធ្វើអីមួយ បែរជាភ្លេចភ្លាំងរកនឹកថាត្រូវធ្វើអីមិនឃើញសោះ? បញ្ហានេះ អាចកើតឡើងជាប្រចាំ ប៉ុន្តែបើកើតយូរពេក (ឧស្សាហ៍ភ្លេច) នឹងប៉ះពាល់ការងារមិនខាន។ ឧស្សាហ៍ភ្លេច ទាំងខ្លួនមិនទាន់ចាស់ផងនោះ អាចបណ្ដាលមកពីបញ្ហាធំៗខាងក្រោម។ បើចង់ដោះស្រាយ សូមស្វែងយល់ឫសគល់របស់វា និងដំណោះស្រាយដូចខាងក្រោម៖
១- ស្មុគពេក (ស្ត្រេស)

គ្នាយើងភាគច្រើនប្រឈមមិនលស់ទេ ព្រោះការងារ ឬបញ្ហាឈឺក្បាលដោះស្រាយមិនចេញ គិតរឿងច្រើនក្នុងពេលតែមួយ ហើយពេលខ្លះ ថែមទាំងធ្វើឲ្យយើងឧស្សាហ៍ភ្លេច។
បង្ខំចិត្តធ្វើរឿងអីមួយដែលខ្លួនមិនស្រលាញ់ ក៏អាចជាស្ត្រេសដែរ។ ខ្លះទៀត ចេះតែគិតខ្លួនឯងថាមានកំហុស តប់ប្រមល់ មួម៉ៅច្រើន មិនស្រឡះក្នុងខ្លួន។ មិនមែនធម្មតាទេ កត្តាស្មុគស្មាញលើសប្រមាណនេះ អាចជះឥទ្ធិពលអាក្រក់ បំផ្លាញការងារ ឬបង្អាក់ភាពសម្រេចផ្លែផ្កាល្អ និងការងារផ្សេងទៀត។
រោគសញ្ញាបញ្ជាក់ថាយើងកំពុងស្មុគខ្លាំង មាន៖
– សុញគំនិត
– គេងមិនងាយលក់
– ឧស្សាហ៍ឈឺក្បាល ឬចុករោយសាច់ដុំ
– មានអារម្មណ៍ហត់ និងពិបាកប្រមូលអារម្មណ៍ផ្ដោតអីមួយ។
បើគិតថាខ្លួនឯងមានបញ្ហាដូចបញ្ជាក់ខាងលើ ដំណោះស្រាយបន្ទាន់គឺឆ្លៀតហាត់ប្រាណ កាត់បន្ថយជាតិអាល់កុល និងកាហ្វេអុីន ឆាប់ចូលគេង កុំទម្លាប់នៅយប់ជ្រៅពេក។ បើធ្ងន់ធ្ងរ ទៅជួបពេទ្យ។
២- បញ្ហាផ្ចង់អារម្មណ៍ (ADHD)

ពេលពិបាកផ្ចង់អារម្មណ៍ ធ្វើឲ្យពិបាកដល់ការសម្រេចចិត្ត ឬបញ្ចប់ការងារតាមការកំណត់។ បញ្ហាធ្ងន់ធ្ងរមានអ្នកជំងឺខ្លះ មិនអាចសូម្បីតែយកចិត្តទុកដាក់សកម្មភាពខ្លួនឯង ឬសកម្មភាពអ្នកជុំវិញខ្លួន ឬហៅថាភ្លឹក។
អាការៈបញ្ហាផ្ចង់អារម្មណ៍ ឬហៅថា ADHD មាន ស្រមើស្រមៃ បែកអារម្មណ៍ ធ្វេសប្រហែស ប្រថុយប្រថាន និងថប់បារម្ភ ឬអន្ទះអន្ទែង។ អ្នកជំងឺត្រូវប្រើថ្នាំតាមវេជ្ជបញ្ជាពីពេទ្យជំនាញ។
៣- ថប់បារម្ភ
ចេះតែគិតរឿងមិនល្អ ព្រោះអាម្មណ៍មិនមូល ចេះតែគិតផ្ដេសផ្ដាស ចេះតែនឹកថាមានរឿងអាក្រក់អាចកើតឡើង បារម្ភពេកពីបញ្ហាគ្រួសារ បញ្ហាលុយកាក់ សុខភាព ការងារប្រចាំថ្ងៃ។ គិតច្រើនបែបនេះ គេងមិនសូវលក់ ហើយចេះតែអស់កម្លាំង មិនរហ័សរហួន ឆាប់ខឹង ឬឈឺសាច់ដុំ។
មធ្យោបាយបន្ធូរបញ្ហាថប់បារម្ភ ព្យាយាមដកដង្ហើមវែងៗយឺតៗឲ្យបាន ១០ ដង ពេលមានអារម្មណ៍ពិបាកក្នុងខ្លួន។ គួរកាត់បន្ថយការគិតមិនល្អ ទាំងដែលមិនទាន់កើត។ ព្យាយាមគិតអីល្អៗ គិតវិជ្ជមាន សម្រាកឲ្យបានច្រើន ចែកពេលហាត់ប្រាណឲ្យបានទៀងទាត់ ហើយញុំាឲ្យទៀងពេល។
៤- ខ្សោយ
បើសិនគេងអត់គ្រប់ (តិចជាង ៦ ម៉ោង) ខួរក្បាលយើងនឹងចុះខ្សោយ ដូច្នេះយើងអាចភ្លេចភ្លាំងកិច្ចការយើងត្រូវ ឬចង់ធ្វើ។ បើមានបញ្ហានេះ គួរគេងឲ្យបានគ្រប់គ្រង ជាការស្រេច។
៥- បាក់ទឹកចិត្ត

មិនមែនគ្រាន់តែជាអារម្មណ៍ទេ តែវាក៏អាចផ្លាស់ប្តុរសារធាតុគីមីក្នុងខួរក្បាលដែរ។ ពេលបាក់ទឹកចិត្ត យើងអាចមានអារម្មណ៍ខ្ជិល ហើយចង់បោះបង់អីទាំងអស់ ក្រោយមានអារម្មណ៍បរាជ័យ លែងចង់បានជំនួយ ឬលែងមានអ្នកជួយ មានតែអ្នកបង្អាប់ ឬចាំតែចាប់កំហុស។
រឿងមួយដក់ជាប់ក្នុងចិត្តមិនដាច់ គឺមានអារម្មណ៍ថាដូចទូលទុក្ខប៉ុនភ្នំ ធំជាងអ្វីទាំងអស់ដែលកំពុងមាន ឬនៅជុំវិញខ្លួន លែងមានអារម្មណ៍ឃ្លានអី ចាប់ផ្តើមស្រកទម្ងន់ ឬកាន់តែឆេវឆាវឆាប់ខឹង។ អ្នកបាក់ទឹកចិត្ត អាចគិតដល់ការធ្វើអត្តឃាត៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ឧស្សាហ៍ភ្លេចភ្លាំង តិចនិកធម្មជាតិ ៥ យ៉ាងនេះ អាចជួយបាន
ចុចអាន៖ នៅក្មេងមានមិត្តល្អច្រើន ជួយកាត់បន្ថយជំងឺភ្លេចភ្លាំងពេលដល់វ័យចំណាស់
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


