KPT+
ភាពរឹងមាំមិនមែនទាក់ទងនឹងការប្រើកម្លាំងទេ តែជាការស៊ូទ្រាំបាន ក្នុងការដោះស្រាយបញ្ហានានា
អាកប្បកិរិយារបស់យើង រមែងមានឥទ្ធិពលយ៉ាងខ្លាំង ទៅលើរបៀបដឹកនាំជីវិត។ ការប្រកាន់ខ្ជាប់នូវអាកប្បកិរិយាត្រឹមត្រូវ គឺជាជំហានដ៏មានឥទ្ធិពលបំផុត សម្រាប់ឲ្យមនុស្សម្នាក់ៗ ឆ្ពោះទៅរកជោគជ័យ។
អាកប្បកិរិយា គឺសំដៅលើសកម្មភាព ឬវិធីសាស្ត្រដែលយើងបានជ្រើសរើសមកឆ្លើយតប ទៅនឹងបញ្ហា ។ អាកប្បកិរិយាជះឥទ្ធិពលយ៉ាងខ្លាំង ទៅលើការបង្កើតបុគ្គលិកលក្ខណៈរបស់យើង។
អាកប្បកិរិយាគឺជាជំរើស រវាង សកម្មភាពឆ្លើយតបជាវិជ្ជមាននិងអវិជ្ជមាន។ អាកប្បកិរិយាអព្យាក្រឹត ដែលជាទូទៅមិនសូវបានទទួលការឲ្យតម្លៃទេ។
អាកប្បកិរិយាវិជ្ជមាន អាចជួយឲ្យយើងបានរីកចម្រើន ដោយសាររាល់ពេលឆ្លងកាត់ពីមនុស្សវិជ្ជមាន ទុកវាជាមេរៀន។ គុណលក្ខណៈមួយទៀតដែលមានឥទ្ធិពលបំផុត នៃការប្រកាន់យកអាកប្បកិរិយាវិជ្ជមាន គឺចំនួននៃការហ៊ានផ្លាស់ប្ដូរ តាមរបៀបដែលអ្នកទូទៅខ្ចិល មិនចង់ព្យាយាម ឬមិននឹកស្មានដល់ថាធ្វើបានរលូន។
ការមានអាកប្បកិរិយាវិជ្ជមាន គឺជាគុណសម្បត្ដិសំខាន់របស់អ្នកដឹកនាំ។ ជាការកំណត់ចរិតជាមេដឹកនាំ ពីកំណើតមក។ អាកប្បកិរិយាវិជ្ជមាននេះ មិនត្រឹមតែជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវិតប៉ុណ្ណោះទេ ប៉ុន្តែនាំមកនូវសុភមង្គលនិងក្ដីសង្ឃឹមដល់មនុស្សជុំវិញខ្លួនទៀត។
តាមពិត អាកប្បកិរិយាវិជ្ជមានមិនអាចកើតមានឡើងក្នុងរយៈពេលតែមួយថ្ងៃ ក្រោយអានអត្ថបទនេះរួចឡើយ។ ការផ្លាស់ប្តូររត្រូវបន្ថែមរាល់ថ្ងៃ ដោយក្តីសង្ឃឹម និងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព។ ចូរចាប់ផ្ដើមរៀនទទួលខុសត្រូវចំពោះការបរាជ័យរបស់យើងថា វាមកពីយើងខ្លួនឯង មានគំនិតអាក្រក់ បន្ទោសនិងច្រណែនអ្នកដទៃឬផ្តេកផ្តួល ។ល។
ព្យាយាមទទួលស្គាល់បញ្ហា ឬចរិតមិនល្អខ្លះនៃខ្លួនយើងដែលត្រូវកែលំអ។ ការមានចក្ខុវិស័យកាន់តែធំ ចិត្តកាន់តែទូលាយ នឹងបន្ថែមការផ្ដោត ឬថាមពលចិត្តរបស់យើងទៅលើការស្វែងរកដំណោះស្រាយ ជាជាងការបន្ទោសជោគវាសនា។ អ្វីដែលសំខាន់គឺត្រូវបោះជំហានមួយៗ និងជំរុញដែនកំណត់ជារៀងរាល់ថ្ងៃ។ រាល់បរាជ័យ គឺជាឱកាសដើម្បីរៀនអ្វីថ្មីមួយ ទន្ទេញចាំពាក្យនេះនៅថ្ងៃនេះ៕
អត្ថបទ៖សីហា
ចុចអាន៖ត្រឹមចេះអភ័យទោសឲ្យអ្នកដទៃ ផ្ដល់ប្រយោជន៍សុខភាពផ្លូវចិត្តខ្លួនឯងយ៉ាងលើសលុប
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?