សុខភាព
ផ្សិតជួយការពារបញ្ហាភ្លេចភ្លាំង និងខួរក្បាលបានយ៉ាងល្អ
ការញ៉ាំផ្សិតច្រើនជាង ២ ដងក្នុងសប្តាហ៍ អាចបង្ការពីបញ្ហាការបាត់បង់ការចងចាំ សម្រាប់មនុស្សចំណាស់អាយុ ៦០ ឆ្នាំឡើង។ នេះបើតាមការស្រាវជ្រាវរបស់ប្រទេសសិង្ហបុរី។

ការស្រាវជ្រាវធ្វើឡើងដោយសាកលវិទ្យាល័យជាតិសិង្ហបុរី បានតាមដានលើរបបអាហាររបស់ពលរដ្ឋសិង្ហបុរី ៦៦៣នាក់ មានអាយុលើសពី ៦០ឆ្នាំ ហើយរកឃើញថា មនុស្សចាស់មានវ័យលើ ៦០ឆ្នាំ ច្រើនមានបញ្ហាបាត់បង់ កម្រិតយល់ដឹងច្រើន ឬហៅថា Mild cognitive impairment (MCI)។
យ៉ាងណាមិញ នៅពេលពួកគេពិនិត្យមើលរបបអាហារឃើញថា មនុស្សចាស់បានញ៉ាំប្រភេទបន្លែផ្សិតក្នុងរបបអាហារច្រើនដង ក្នុងមួយសប្តាហ៍ មានការភ្លេចភ្លាំង និងបញ្ហាស្មារតីខ្សោយ តិចជាងអ្នកមិនញ៉ាំផ្សិត។
“នេះពិតជាគួរឱ្យភ្ញាក់ផ្អើល និងលើកទឹកចិត្តឲ្យញ៉ាំបន្លែផ្សិត”។ នេះបើតាមលោក Lei Feng ជាសាស្រ្តាចារ្យដឹកនាំការស្រាវជ្រាវខាងលើ។

សាស្រ្តាចារ្យសិង្ហបុរីរូបនេះ បន្ថែមទៀតថា ប្រភេទបន្លែផ្សិតសម្បូរទៅដោយសារធាតុ Ergothioneine ជាសារធាតុប្រឆាំងជំងឺមហារីក។ ដូចនេះ មានបន្លែផ្សិតច្រើនក្នុងរបបអាហារ ជួយការពារខួរក្បាលបានយ៉ាងមានប្រសិទ្ធិភាព ជំរុញសមត្ថភាពក្នុងការគិត និងវិភាគបានកាន់តែប្រសើរ។
បន្ថែមពីនេះប្រភេទបន្លែផ្សិត ក៏មានសាធាតុចិញ្ចឹម ដូចជា វីតាមីន D Selenium និង Spermidine ជួយការពារកោសិកាសរសៃប្រសាទទៀតផង៕
ចុចអាន៖ការសិក្សាបង្ហាញថា ញ៉ាំអាហារកែច្នៃច្រើន អាចធ្វើឲ្យសមត្ថភាពខួរក្បាលធ្លាក់ចុះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


