KPT+
កម្ចាត់ក្លិនមិនល្អក្នុងរថយន្តនារដូវភ្លៀង ជាមួយរូបមន្តធម្មជាតិងាយៗ ពុំចាំបាច់ចំណាយច្រើន
រដូវភ្លៀង ជារដូវពិបាកថែទាំយានជំនិះជាងគេ ជាពិសេសរថយន្តតែម្ដង។ ដោយសាររដូវនេះអាចបង្កឱ្យម៉ាស៊ីនចូលទឹក ប្រឡាក់ភក់ និងជ្រាបទឹកចូលខាងក្នុងដោយអាចបណ្ដាលឱ្យវាមានក្លិនមិនល្អក្នុងរថយន្ត។ ដើម្បីបង្ការក្លិនអាក្រក់ផ្សេងៗ ការលាងសម្អាតផ្នែកខាងក្រៅនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ អ្នកចាំបាច់មានវិធីការពារផ្នែកខាងក្នុងផងដែរ។

បើអ្នកបានអានអត្ថនេះ បញ្ហាក្លិនរថយន្តផ្អាប់ និងផ្អួរជាដើមដែលឧស្សាហ៍ជួបប្រទះ នឹងលែងជាកង្វល់ទៀតហើយ ដោយគ្រាន់តែប្រើវិធីបំបាត់ក្លិនបែបធម្មជាតិ ថែមទាំងមិនប៉ះពាល់សុខភាព និងចំណេញប្រាក់។
ម្សៅ Baking Soda៖ បើកគម្របចោលទុកក្នុងឡានមួយយប់ ព្រឹកឡើងយកវាចេញ ក្លិនមិនល្អនឹងហើរចេញអស់រលីងគ្មានសល់។

ទឹកខ្មេះ៖ យប់ឡើង ចាក់ទឹកខ្មេះក្នុងចានចង្កឹះមួយឬអ្វីក៏បានដែលអាចចំហរទុកចោល រួចបិទបង្អួចឱ្យជិត។ ស្អែកឡើងបើកបង្អួចចោលមួយសន្ទុះ ក្លិនអាក្រក់អ្វីក៏មិនជាប់ទៀតដែរ។

ក្រូចឆ្មា៖ ចិតក្រូចឆ្មាបួនប្រាំចំណិត ដាក់ក្នុងរថយន្តគ្រប់កន្លុកកន្លៀត អ្នកនឹងលែងព្រួយរឿងក្លិនតទៅទៀត។

សំបកក្រូច៖ ហាន់សំបកក្រូចល្មមស្រួលទុកដាក់តាមកន្លែងគួរសម មិនប៉ុន្មានម៉ោងប៉ុណ្ណោះ ក្លិនអាក្រក់នឹងបាត់ទៅឯង៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ គន្លឹះ៥ យ៉ាង ថែរក្សារថយន្តក្នុងរដូវវស្សានេះបានយ៉ាងល្អ
ចុចអាន៖ រៀបចំផ្ទះសម្រាប់ទទួលរដូវវស្សា ដោយធ្វើបែបនេះអាចបង្កើនភាពកក់ក្ដៅ
ចុចអាន៖ រដូវវស្សាមកដល់ ផ្ទះសម្បែងសម្បូរសត្វពិស រុក្ខជាតិ ៤ប្រភេទនេះ អាចការពារបាន
-
ព័ត៌មានជាតិ២ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ចរាចរណ៍២ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់
-
សន្តិសុខសង្គម២១ ម៉ោង agoឃាត់ខ្លួនមនុស្ស ១០នាក់ ទាំងម្ចាស់ទីតាំង ២នាក់ សង្ស័យផ្តល់កន្លែងលួចលាក់ឱ្យអនីតិជនមើលរឿងអាសអាភាស និងរួមភេទ


