KPT+
រៀបចំផ្ទះសម្រាប់ទទួលរដូវវស្សា ដោយធ្វើបែបនេះអាចបង្កើនភាពកក់ក្ដៅ
មួយរដូវៗបានកន្លងផុតទៅ ធ្មេចបើកៗរដូវវស្សាក៏កាន់តែកៀកចូលមកដល់ល្មម! ដូច្នេះតើយើងបានត្រៀម ខ្លួនដោះស្រាយបញ្ហាទឹកលេចឬធ្លាយនៅក្នុងពិតានរួចឬនៅ?
នេះជាវិធីដើម្បីប្រាកដថា ផ្ទះរបស់យើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីទប់ទល់ភ្លៀងនិងព្យុះនាពេលខាងមុខនេះ។
១. សំអាតបំពង់បង្ហូរទឹក (ទរទឹកភ្លៀង)

បំពង់បង្ហូរទឹកផ្ទះជួយត្រងទឹកភ្លៀងនៅពេលណាដែលមានភ្លៀងធ្លាក់ ជាពិសេសគឺផ្ទះនៅស្រុកស្រែចម្ការ។ ទោះយ៉ាងណាបំពង់ទាំងនោះមិនអាចត្រងទឹកភ្លៀងបានល្អប្រសើរទេ បើសិនវាត្រូវបានស្ទះដោយកម្ទេចកំទី ដែលបានប្រមូលផ្ដុំនៅកកកុញនៅពេញបំពង់បង្ហូរទាំងនោះ។
ដើម្បីត្រៀមខ្លួន ហើយប្រាកដថាមិនមានបញ្ហាសម្រាប់រដូវវស្សានេះ អ្នកត្រូវតែសម្អាតបំពង់បង្ហូរទឹក ដោយបាញ់ថ្នាំបំពង់ទុយយោ ឬបោសសម្អាតសំរាម ដែលស្ទះបំពង់បង្ហូរមករាប់ឆ្នាំ។
២. រកមើលសញ្ញាលេចធ្លាយ

មុនពេលរដូវភ្លៀងចាប់ផ្ដើម អ្នកត្រូវពិនិត្យមើលផ្ទះរបស់អ្នក ពីសញ្ញាលេចធ្លាយត្រង់កន្លែងណាមួយ។ ហើយវាជាការប្រសើរ បើអ្នកប្រញាប់ជួសជុលកន្លែងដែលលេចធ្លាយឲ្យបានឆាប់ ព្រោះទុកយូរនឹងកាន់តែអាក្រក់ អាចបណ្ដាលឲ្យមានផ្សិតលើពិតាន។
ដូចគ្នានេះដែរ គួរតែរកក្រឡេកមើលដំបូលផ្ទះ កន្លែងណាមានស្នាមប្រេះ ត្រូវប្រញាប់បិទជាបន្ទាន់ ចៀសវាងទឹកភ្លៀងបាចសាចចូលមកក្នុងផ្ទះ។
៣. ពិនិត្យមើលបង្អួចនិងទ្វារផ្ទះ

ក្រៅពីដំបូល បង្អួចនិងទ្វារផ្ទះក៏ជាវិធីមួយដែលទឹកអាចបាចចូលក្នុងផ្ទះបានដែរ។ ត្រូវប្រាកដថា អ្នកបានបិទបង្អួចឲ្យបានត្រឹមត្រូវ មុនពេលមានភ្លៀងធ្លាក់។ សូម្បីតែចន្លោះតូចតាចដែលយើងមើលមិនឃើញ ក៏អាចនឹងធ្វើឲ្យទឹកចូលមកដែរ ប្រសិនបើអ្នកមិនប្រយ័ត្ន។
៤. ត្រៀមឧបករណ៍ការពារទឹកជំនន់
ប្រសិនបើមានអ្វីដែលអាក្រក់កើតឡើងក្នុងកំឡុងពេលភ្លៀង វាជាការល្អបើសិនយើងចេះត្រៀមនូវឧបករណ៍ការពារទឹកជំនន់ ដូចជាម៉ាស៊ីនបូមទឹកជាដើម។
មួយទៀតគួររក្សាគ្រឿងអេឡិចត្រូនិកឲ្យនៅធ្នើរដែលមានទីខ្ពស់ ហើយដាក់វានៅឆ្ងាយពីមាត់បង្អួចនិងទ្វារ។
៥. ទទួលបានកក់ក្ដៅ

នៅពេលដែលផ្ទះរបស់យើងត្រូវបានការពារពីភ្លៀង យើងអាចអាចត្រឡប់មកសម្រាកបានដោយសុខស្រួលវិញ។ មនុស្សជាច្រើនយល់ថា ទឹកភ្លៀងមានសភាពស្ងប់ស្ងាត់ និងសន្តិភាព ដូច្នេះសូមទាញយកប្រយោជន៍ពីអារម្មណ៍នោះ ហើយរៀបចំខ្លួនសម្រាប់ថ្ងៃដ៏ត្រជាក់ត្រជំនារដូវវស្សាឆ្នាំនេះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖វិធីថែរក្សាអាងហែលទឹកក្នុងរដូវវស្សាឲ្យនៅតែមានសោភ័ណភាព
ចុចអាន៖៥ វិធីងាយៗ ដើម្បីការពារខ្លួនឯងនិងគ្រួសារពីជំងឺគ្រុនឈាម ក្នុងរដូវនេះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


