KPT+
ហេតុផលជ្រើសសំលៀកបំពាក់ពណ៌ខ្មៅ ដែលបង្ហាញភាពថ្លៃថ្នូរសឹងគ្រប់កម្មវិធី
ពណ៌ខ្មៅជាគឺជាពណ៌មួយដែលមិនសាំ ស្លៀកបានគ្រប់កាលៈទេសៈមិនថាមាន ប្រជុំធំតូច មានទទួលទានអាហារពេលល្ងាចផ្លូវការ ឬកម្មវិធីបន្ទាន់ណាមួយឡើយ។
Kpt Plus នឹងបង្ហាញហេតុផល ១០យ៉ាង ដែលថាខ្មៅពិតជាពណ៌តែមួយគត់ដែលមនុស្សពេញនិយមពិតមែន៖
១. មិនជាបញ្ហាឬការព្រួយបារម្ភ បើសិនមានការណាត់ជួបបន្ទាន់ណាមួយ ពណ៌ខ្មៅជាជម្រើសដ៏ល្អមួយខានមិនបាន។
២. ពណ៌ខ្មៅអាចបន្លំស្នាមប្រឡាក់ណាមួយមិនឲ្យឃើញ ទោះបីស្លៀកពេលថ្ងៃក៏ដោយ។
៣. ស្លៀកឈុតខ្មៅ នឹងមើលទៅរម្យទមជាងមុន មិនថា ជារ៉ូបឬសំពត់ ឬអាវឡើយ។
៤. មានប្រយោជន៍ប្រើបានគ្រប់រដូវកាល មិនសាំ មិនហើរពណ៌ ហើយក៏មិនហួសសម័យដែរ។
៥. ពណ៌ខ្មៅមិនឆើតឆាយ អាចបន្ថែមគ្រឿងអលង្ការអ្វីក៏ទំនងមិនបាច់ភ័យព្រួយថាមិនសម។

៦. មិនរើសពណ៌សម្បុរ ។
៧. ពណ៌ខ្មៅជានិមិត្តរូបអំណាច និង ឋានៈខ្ពស់។
៨. ជួយលាក់បាំងសំលៀកបំពាក់របស់យើងថ្លៃឬថោក ជាពិសេសគឺដងខ្លួនស្រឡូនស្អាត។
៩. ទោះបីយើងលាយបញ្ចូលគ្នាជាមួយពណ៌ផ្សេង តែពណ៌ខ្មៅនៅតែលេចធ្លោដដែល។
១០. ពណ៌ខ្មៅជាស្ទិលឬម៉ូតមួយដែលពេញនិយមគ្រប់កម្មពិធីទាំងអស់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖huffpost
ចុចអាន៖ការស្រាវជ្រាវ៖ ពណ៌ខ្មៅមិនបានស្រូបយកកម្ដៅព្រះអាទិត្យ ចូលមករាងកាយឡើយ
ចុចអាន៖អានចិត្តមនុស្សស្គាល់ភ្លាមៗ តាមរយៈកាយវិការ ៤ យ៉ាងនេះ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ