KPT+
៧ កន្លែងនៅសហរដ្ឋអាមេរិក ល្បីមានខ្មោចលងសាហាវ អ្នកធ្លាប់ចូលសឹងគ្មានជីវិតមកវិញ
មិនថាតែអាស៊ីយើងទេ ដែលសំបូរខ្មោចលងនិងអប្បិយជំនឿច្រើនរាប់មិនអស់ សូម្បីតែនៅប៉ែកអឺរ៉ុបឯណោះវិញ ក៏ល្បីថា មានកន្លែងខ្លះ ខ្មោចលងសាហាវមិនធម្មតាដែរ។ កន្លែងខ្លះបានបើកឲ្យអ្នកទស្សនាចូលមើល ចំណែកខ្លះទៀត សឹងថាចូលហើយរាងចាលលែងហ៊ានតែម្ដង។
១ សារមន្ទីរ Whaley House, San Diego រដ្ឋ California

នៅពេលដែលមនុស្សភាគច្រើនគិតពីទីក្រុង San Diego ពួកគេនឹងនឹកឃើញរូបភាពឆ្នេរ និងអាកាសធាតុដ៏ស្រស់ស្អាត ជាពិសេសគឺការទាក់ទាញវប្បធម៌ និងសិល្បៈ។ ប៉ុន្តែតាមពិតទៅ San Diego គឺមានអតីតកាលដ៏ងងឹត នៃចំណុចខ្មោចលង របស់វិញ្ញាណដែលនៅវិលវល់មិនព្រមទៅណាក្នុងផ្ទះមួយនេះ។
២ House of Death ទីក្រុងញូវយ៉ក

ផ្ទះទីប្រជុំជនដ៏ស្រស់ស្អាតនេះ មានសភាពស្ងប់ស្ងាត់ ត្រូវបានគេហៅថាជាអគារខ្មោចលងធំបំផុតក្នុងទីក្រុងញូវយ៉ក។ វាគឺជាកន្លែងនៃឧប្បត្តិហេតុដ៏អាក្រក់ជាច្រើន រួមទាំងឃាតកម្ម ការធ្វើអត្តឃាត និងការវាយដំកាប់សម្លាប់គ្នាយ៉ាងឃោរឃៅ។ ព្រលឹងអ្នកស្លាប់នៅវិលវល់មិនព្រមទៅណា បើទោះបីជាមានពិធីសុំឲ្យពួកគេទោចាប់ជាតិ ឬចេញពីទីកន្លែងនេះក្ដី។
៣ Winchester Mystery House: San Jose រដ្ឋកាលីហ្វ័រញ៉ា

ក្នុងផ្ទះនេះមានវិញ្ញាណច្រើនណាស់ ហើយដើម្បីផ្គាប់ចិត្តពួកគេ ម្ចាស់ផ្ទះ Sarah Winchester ដែលជាអ្នកស្នងមរតកផ្ទះ Winchester rifle Fortune បានបន្ថែមបន្ទប់មួយ និងកន្លែងផ្សេងទៀតសម្រាប់អ្នកស្លាប់។ យោងតាម ABC News បញ្ជាក់ថា ផ្ទះនេះមាន បង្អួច ១០,០០០ ទ្វារ ២,០០០, ចង្ក្រានភ្លើង ៤៧, ជណ្ដើរ ៤០, បន្ទប់ទឹក ១៣ និងផ្ទះបាយ ៩។
៤ Lizzie Borden Bed & Breakfast: Fall River, រដ្ឋ Massachusetts

ផ្ទះ Lizzie Borden នៅ Fall River រដ្ឋ Massachusetts គឺជាទីតាំងនៃឧក្រិដ្ឋកម្មដ៏អាក្រក់បំផុតមួយ របស់ប្រទេស។ Andrew និង Abby Borden ត្រូវបានគេសម្លាប់ដោយពូថៅនៅឆ្នាំ ១៨៩២ ហើយកូនស្រីរបស់ Andrew (កូនស្រីចុងរបស់ Abby) Lizzie ត្រូវបានកាត់ទោសនិងដោះលែងពីបទឧក្រិដ្ឋនេះ។
៥ Villisca Axe Murder House: Villisca, Iowa

ឃាតកម្មដ៏ឃោរឃៅឆ្នាំ ១៩១២ លើកុមារ ៦ នាក់ និងមនុស្សពេញវ័យពីរនាក់នៅក្នុងផ្ទះរបស់ J.B. និង Sarah Moore មិនត្រូវបានដោះស្រាយទេ។ សមាជិកទាំងអស់នៃគ្រួសារ Moore និងភ្ញៀវពីរនាក់របស់ពួកគេ ត្រូវបានគេរកឃើញនៅលើគ្រែជាមួយនឹងពូថៅកាប់នៅក្បាល ហើយភស្តុតាងផ្សេងទៀតតិចតួចបំផុតមិនត្រូវបានរកឃើញ។ រហូតមកដល់សព្វថ្ងៃនេះ ក្រុមអ្នកស៊ើបអង្កេតបានរាយការណ៍ថា បានឮសំឡេងក្មេងៗយំ ចង្កៀងធ្លាក់ ជណ្ដើររំកិល និងទ្វាររអិលដោយខ្លួនឯង។ ជាង ១០០ ឆ្នាំក្រោយមក ខ្មោចរបស់ពួកគេត្រូវបានគេនិយាយថា នៅតែវិលវល់ក្នុងផ្ទះ ដោយប្រាថ្នាចង់បានយុត្តិធម៌។
៦ សេតវិមាន៖ វ៉ាស៊ីនតោនឌីស៊ី

សេតវិមានជាផ្ទះរបស់ប្រធានាធិបតី ប៉ុន្តែក៏មានពាក្យចចាមអារ៉ាមថា មានខ្មោចជាច្រើនរស់នៅក្នុងនោះដែរ។ មានដំណើរថា កូនប្រុសរបស់អតីតប្រធានាធិបតី Lincoln និងប្រពន្ធឈ្មោះ Mary Todd Willie បានស្លាប់ដោយសារជំងឺគ្រុនពោះវៀន ដែលសន្មតថា មកពីទឹកកខ្វក់បានបូមចូលទៅក្នុងសេតវិមាន។ មកដល់ពេលនេះ ក៏នៅតែមានសម្លេងយំរបស់ក្មេង នៅពេលយប់មកដល់។
៧ Franklin Castle: Cleveland រដ្ឋ Ohio

នៅលើមហាវិថី Franklin នៃទីក្រុង Cleveland មានពាក្យចចាមអារ៉ាមអំពីម្ចាស់ដើមនៃបន្ទប់ ២០ plus-room ដែលជាលំនៅដ្ឋាននៅសតវត្សទី ១៩។ ក្នុងឆ្នាំ ១៨៩០ វិមាននេះ បានក្លាយជាកន្លែងស្លាប់សម្រាប់កូនជំទង់បួននាក់របស់ Hannes Tiedemann និងប្រពន្ធរបស់គាត់ផងដែរ។ ទោះបីជា Tiedemann មិនត្រូវបានគេរកឃើញថាមានកំហុសអ្វីក៏ដោយ ប៉ុន្តែមានមនុស្សមួយចំនួនបានអះអាងថា គាត់បានព្យួរកកូនស្រីអាយុ ១៣ ឆ្នាំរបស់គាត់ ហើយធ្វើឲ្យដូចជាការធ្វើអត្តឃាត និងបានសម្លាប់ម្ចាស់ស្រីរបស់គាត់ដោយសម្ងាត់។ ប្រាសាទនេះត្រូវបានគេស្គាល់ថាជា “ផ្ទះដែលមានខ្មោចលងខ្លាំងបំផុតនៅរដ្ឋ Ohio” ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មិនជាប់ឆ្នោតមែន តែអតីតប្រធានាធិបតីអាមេរិក ៩ រូបនេះ ឡើងកាន់តំណែងយ៉ាងរំភើយ
ចុចអាន៖កំហុសឆ្គងទាំង ៦ ពីប្រវត្តិសាស្ត្រ ធ្វើឲ្យអន្តរាយដល់ពិភពលោក និងខាតបង់លុយកាក់វាល់លាន
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


