KPT+
ចេញសញ្ញាមួយចំនួននេះ បង្ហាញថា កូនមានជំងឺពិបាកផ្ចង់អារម្មណ៍
ជំងឺពិបាកផ្ចង់អារម្មណ៍ កើតឡើងនៅពេលអូនតូចសកម្មជ្រុល មិនអាចរក្សាការផ្តោតអារម្មណ៍ និងមានអាកប្បកិរិយាដែលអាចធ្វើឲ្យប៉ះពាល់ដល់ការសិក្សា ទំនាក់ទំនងក្នុងគ្រួសារ និងក្នុងសង្គម។ តើជំងឺពិបាកផ្ចង់អារម្មណ៍មានអាការៈអ្វីខ្លះ?

កុមារដែលមានជំងឺពិបាកផ្ចង់អារម្មណ៍អាចបង្ហាញអាការៈមុនអាយុ ១២ឆ្នាំ តែចំពោះកុមារមួយចំនួនអាចមានអាការៈតាំងពីអាយុ ៣ឆ្នាំ។ អាការៈជំងឺអាចស្រាល មធ្យម ឬធ្ងន់ ហើយអាចបន្តរហូតដល់ពេញវ័យ។ ជំងឺនេះកើតឡើងញឹកញាប់លើក្មេងប្រុសជាងក្មេងស្រី។ ម្យ៉ាងទៀតក្មេងប្រុស ស្រី ដែលមានជំងឺពិបាកផ្ចង់អារម្មណ៍អាចមានអាកប្បកិរិយាខុសគ្នា។ ជំងឺពិបាកផ្ចង់អារម្មណ៍ចែកចេញជា ៣ ប្រភេទគឺ៖
១. មិនយកចិត្តទុកដាក់
- មិនយកចិត្តទុកដាក់ចំពោះព័ត៌មានលម្អិតទេ ឬធ្វើកិច្ចការសាលាខុសច្រើន និងខ្ជីខ្ជា
- មានបញ្ហាក្នុងការផ្តោតអារម្មណ៍មិនថាពេលធ្វើកិច្ចការ ឬលេង
- មិនស្តាប់ ទោះបីជាយើងនិយាយជាមួយផ្ទាល់ក៏ដោយ
- មានការពិបាកក្នុងការធ្វើតាមការណែនាំ ហើយមិនអាចបញ្ចប់កិច្ចការសាលា ឬការងារផ្ទះ
- មានបញ្ហាក្នុងការរៀបការងារ និងសកម្មភាពផ្សេងៗ
- គេចវេះ ឬមិនចូលចិត្តកិច្ចការដែលត្រូវការការគិតដូចជាកិច្ចការសាលា
- បាត់សម្ភារៈដែលត្រូវការចាំបាច់សម្រាប់កិច្ចការ ឬសកម្មភាពប្រចាំថ្ងៃដូចជា តុក្កតា កិច្ចការសាលា ឬខ្មៅដៃជាដើម
- ងាយបែកអារម្មណ៍
- ភ្លេចធ្វើកិច្ចការប្រចាំថ្ងៃមួយចំនួនដូចជាធ្វើកិច្ចការផ្ទះ
២. សកម្មជ្រុលឬធ្វើតាមចិត្ត
- នៅមិនស្ងៀម
- មានការពិបាកក្នុងការអង្គុយក្នុងថ្នាក់ ឬក្នុងស្ថានភាពផ្សេងទៀត
- រត់ជុំវិញ ឬឡើងទីខ្ពស់ក្នុងស្ថានភាពមិនសមស្រប
- មានបញ្ហាក្នុងការលេង ឬធ្វើសកម្មភាពណាមួយដោយស្ងៀមស្ងាត់
- និយាយច្រើនជ្រុល
- ឆ្លើយមិនបានគិត និងរំខានដល់អ្នកសួរ
- មានការលំបាកក្នុងការរង់ចាំឱ្យដល់វេនខ្លួន
- រំខាន ឬជ្រៀតចូលការសន្ទនា ការលេង ឬសកម្មភាពរបស់អ្នកដទៃ
៣. ចំរុះ
កុមារដែលស្ថិតក្នុងប្រភេទនេះមានអាការៈទាំងអស់របស់ជំងឺផ្ចង់អារម្មណ៍ទាំងប្រភេទទី ១ និងទី ២។
ជំងឺពិបាកផ្ចង់អារម្មណ៍អាចត្រូវព្យាបាលដោយប្រើថ្នាំ ប្រសិនបើធ្ងន់ធ្ងរ ប៉ុន្តែជាទូទៅជំងឺនេះត្រូវបានព្យាបាលដោយកែប្រែអាកប្បកិរិយាដូចជា ការបង្កើតព្រំដែនឱ្យកុមារ ការផ្តល់ការណែនាំខ្លីៗ និងឱ្យកុមារធ្វើតាមការណែនាំឡើងវិញម្តងទៀត ព្រមទាំងកែប្រែបរិយាកាសសិក្សាដើម្បីកាត់បន្ថយការរំខានដូចជា ឱ្យកុមារអង្គុយនៅមុខ ឬជិតតុរបស់គ្រូ។ កុមារដែលមានជំងឺពិបាកផ្ចង់អារម្មណ៍ ចូលចិត្តធ្វើចលនា និងធ្វើសកម្មភាពដែលប្រើរាងកាយ ប៉ាម៉ាក់អាចលើកទឹកចិត្តឱ្យអាអូនលេងកីឡា៕
ចុចអាន៖ហេតុអ្វីបានជាកុមារ ប្រើពាក្យអាសអាភាស នៅក្នុងប្រព័ន្ធផ្សព្វផ្សាយតាមអ៉ីនធឺណិត?

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ១ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក