KPT+
បង្កើនភាពស្និទ្ធស្នាលម៉ាក់ប៉ា-កូន ជាមួយវិធី ងាយៗ នាំសុភមង្គលចូលគ្រួសារ
ធម្មតា ដើម្បីបង្កើតភាពស្និទ្ធស្នាល និងអនុស្សាវរីយក្នុងគ្រួសារ ម៉ាក់ប៉ាតែងនាំកូនៗចេញទៅដើរលេងក្រៅផ្ទះ ឬតាមខេត្តជាដើម ប៉ុន្តែដោយសារតែកូវីដ-១៩ ទើបយើងពិបាកទៅណាមកណា។ ប៉ុន្តែ ចំណងរវាងម៉ាក់ប៉ា និងកូនៗ អាចកាន់តែស្និទ្ធស្នាល រឹងមាំឡើងជាមួយនឹងវិធី ឬទម្លាប់សាមញ្ញៗ ដែលយើងអាចធ្វើវាឡើងជាប្រចាំថ្ងៃ។ ខាងក្រោមនេះ ជាវិធីសាស្ត្រសាមញ្ញៗ បង្កើនភាពស្និទ្ធស្នាលម៉ាក់ប៉ា-កូន អាចធ្វើឡើងជារៀងរាល់ថ្ងៃបានដូចជា៖
១. ញ៉ាំអាហារជុំគ្នា
តាមការស្រាវជ្រាវមួយបានបង្ហាញពីទំនាក់ទំនងរវាងការញ៉ាំអាហារជាប្រចាំក្នុងគ្រួសារជាមួយកូនៗ និងអត្ថប្រយោជន៍នៃការអភិវឌ្ឍន៍វិជ្ជមានរបស់កូនដូចជា សុខភាព ទម្លាប់នៃការញ៉ាំអាហារ សុខភាពផ្លូវចិត្ត ផ្លូវអារម្មណ៍រឹងមាំ ចរិតឫកពាល្អ និងបង្កើនសមត្ថភាពសិក្សាផងដែរ។

២. លេងជាមួយគ្នា
វិធីសាស្ត្រល្អបំផុតក្នុងការបង្កើនភាពស្និទ្ធស្នាលម៉ាក់ប៉ា-កូននោះគឺការចំណាយពេល ឬលេងជាមួយគ្នាឲ្យបានច្រើន។ រកល្បែងណាដែលយើងអាចអប់រំកូនបាន ប្រសិនបើយើងចង់បង្កើនភាពប្រកួតប្រជែងរបស់កូន និងជំរុញឲ្យកូនមានជំនាញសង្គមខ្លាំង ចរិតឫកពាសមរម្យ។
៣. ឱបកូនៗឲ្យច្រើន
ការឱបមិនត្រឹមតែជាតិចនិកអស្ចារ្យមួយក្នុងការបង្កើនភាពស្និទ្ធស្នាលម៉ាក់ប៉ា-កូនប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងអាចកាត់បន្ថយឱកាសមិនឲ្យយើងឈឺបានទៀតផង។ នេះបើតាមការស្រាវជ្រាវរបស់គេហទំព័រ Scientific American។ ដូចនេះ ម៉ាក់ប៉ាគួរឱបកូនៗឲ្យបានច្រើនតាមដែលអាចធ្វើទៅបានពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីឲ្យកូនៗដឹងថា យើងស្រលាញ់ពួកគេប៉ុនណា។
៤. បង្ហាញពីក្ដីស្រលាញ់រាល់ថ្ងៃ
ការបង្ហាញក្ដីស្រលាញ់ចំពោះកូន មិនចាំបាច់ជាកាដូថ្លៃៗ ឬទាល់តែមានពិធីជប់លៀងធំដុំអីនោះទេ យើងគ្រាន់តែធ្វើរឿងតូចតាចសាមញ្ញៗ ដូចជា និយាយថាម៉ាក់ប៉ាស្រលាញ់កូន ស្ដាប់រាល់បញ្ហា ឬរឿងដែលកូននិយាយឲ្យស្ដាប់ដោយមិនវិនិច្ឆ័យខុសរឿង ផ្ដល់ចំណាប់អារម្មណ៍ដល់កូនជាដើម។ វិធីទាំងនេះច្បាស់ជាអាចបង្កើនភាពស្និទ្ធស្នាលម៉ាក់ប៉ា-កូន បានកាន់តែខ្លាំងឡើង និងធ្វើឲ្យកូនទទួលបានអារម្មណ៍កក់ក្ដៅពីម៉ាក់ប៉ា។

៥. ឲ្យកូនជួយកិច្ចការក្នុងផ្ទះ
តាមធម្មជាតិ ក្មេងៗចូលចិត្តជួយយកអាសាម៉ាក់ប៉ាណាស់ ហើយនៅពេលដែលយើងផ្ដល់ការងារឲ្យកូនធ្វើ ដូចយើងផ្ដល់ឱកាសឲ្យកូនបង្កើនទំនុកចិត្តលើខ្លួន និងធ្វើឲ្យកូនមានអារម្មណ៍ថាមានតម្លៃ។ ពេលកូនៗធ្វើការ កុំប្រាប់ពួកគេថា កូនធ្វើការងារបានល្អណាស់ ហើយអរគុណកូនៗក្រោយអាអូនជួយការងាររួចរាល់៕
ចុចអាន៖ហេតុអ្វីបានជាកុមារ ប្រើពាក្យអាសអាភាស នៅក្នុងប្រព័ន្ធផ្សព្វផ្សាយតាមអ៉ីនធឺណិត?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


