KPT+
ច្រឡំលេបស្ករកៅស៊ូដោយចៃដន្យ តើមានគ្រោះថ្នាក់ដល់ជីវិតដែរទេ?
ប្រសិនបើយើងច្រឡំលេបស្ករកៅស៊ូដោយចៃដន្យ តើវានឹងធ្វើឲ្យស្ទះពោះវៀន ឬស្អិតពោះវៀន និងបង្កគ្រោះថ្នាក់ណាមួយដល់រាងកាយឬអត់?

រដ្ឋបាលចំណីអាហារនិងឪសថ ក្រសួងសុខាភិបាលថៃ បានបញ្ជាក់ថា ការលេបស្ករកៅស៊ូ គឺស្រដៀងនឹងការលេបអាហារធម្មតាដែរ។ ស្ករកៅស៊ូមានធាតុផ្សំដែលផលិតពី សារធាតុដែលជាកម្មសិទ្ធិរបស់ក្រុមកៅស៊ូសំយោគ (Polyisobutylene) ដែលមិនអាចរំលាយបាន ដោយទឹកក្រពះនៅក្នុងខ្លួន។ ប៉ុន្តែស្ករកៅស៊ូ មិនអាចរុំជុំវិញពោះវៀនឬធ្វើឲ្យស្អិតពោះវៀន ដូចមនុស្សជាច្រើនតែងនិយាយនោះទេ។ ព្រោះថាស្ករកៅស៊ូដែលយើងបានលេប បន្តិចម្តងៗ វានឹងផ្លាស់ទីចុះទៅក្រោមពោះវៀនធំ ហើយត្រូវបានបញ្ចេញក្នុងទម្រង់ជាលាមកវិញ។
ទោះយ៉ាងណា យើងក៏ត្រូវដឹងថាគ្រឿងផ្សំរបស់ស្ករកៅស៊ូមានអ្វីខ្លះដែរ។
ស្ករកៅស៊ូ មានសមាសធាតុសំខាន់ៗដូចខាងក្រោម៖
-សារធាតុដែលជាកម្មសិទ្ធិរបស់ក្រុមកៅស៊ូសំយោគ (ប៉ូលីអ៊ីសូប៊ូទីលីន)
-សារធាតុផ្អែមដូចជាស្ករ xylitol និង sorbitol
-ភ្នាក់ងាររសជាតិ
-សារធាតុរក្សាទុកបានយូរ។

គ្រោះថ្នាក់នៃការលេបស្ករកៅស៊ូដែលយើងគួរតែដឹងខ្លះ
ថ្វីត្បិតតែការលេបស្ករកៅស៊ូ មិនមានគ្រោះថ្នាក់ដូចជាការស្ទះពោះវៀន ឬពោះវៀនស្អិត ដូចដែលមនុស្សជាច្រើនគិតក៏ដោយ ។ ប៉ុន្តែវាជារឿងដែលមិនគួរធ្វើ ជាពិសេសចំពោះកុមារតូចៗ ការទំពារស្ករកៅស៊ូគួរតែត្រូវបានចៀសវាង។ ប្រសិនបើក្មេងច្រឡំលេប អាចបណ្ដាលមានហានិភ័យក្នុងបំពង់ក ឬស្ទះក្នុងបំពង់ខ្យល់ ដែលប្រឈមនឹងការស្លាប់លឿន ជាងការគិតទៅទៀត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖៤ យ៉ាងគួរដឹង មុនចាក់បំពេញ Filler នៅត្រង់បបូរមាត់
ចុចអាន៖ល្បិចទាំង ៥ ជួយឲ្យការគេងមានគុណភាពមិនអស់កម្លាំង ទោះបានតិចម៉ោងក្ដី
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


