Connect with us

KPT+

ប្រវត្តិនាយ Bird Thongchai ពិតជាសក្តិសមនឹងតំណែងលេខ ១ របស់ថៃ

បានផុស

នៅ

មានឈ្មោះពិតថា Thongchai McIntyre ជាតារាចម្រៀង និងសម្ដែងភាពយន្តថៃ ហើយត្រូវបានប្រជាជនកម្ពុជាស្គាល់ឈ្មោះ ​នៅ​ក្នុង​វិស័យ​​សិល្បៈ​ថា ជា​នាយ Bird Thongchai ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជីវិត​របស់​លោក

​កើត​នៅក្រុងបាងកក ​នា​នៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ១៩៥៨ គឺជាតារាចម្រៀងប៉ុបថៃ និង​ជា​តារា​សម្ដែង។ លោក​បាន​ចេញ​អាល់ប៊ុម​ដំបូង​នៅឆ្នាំ ១៩៨៦។ Bird បានបញ្ចប់ការសិក្សាផ្នែកគ្រប់គ្រង ពីមហា​វិទ្យាល័យ​ពាណិជ្ជកម្ម Thonburi ។ លោក​ត្រូវបានគេចាត់ទុកថា ជាកំពូលតារាលំដាប់​លេខ ១ របស់​ប្រទេស​ថៃ ជាតារាចម្រៀងដែល​ទទួលបានជោគជ័យបំផុត​ក្នុង​​ប្រវត្តិសាស្ត្រ​ថៃ ដោយ​លក់​បាន​ជាង ២៥ លាន​អាល់ប៊ុម។ លោក​ក៏​ធ្លាប់​លេច​មុខ​ក្នុង​ភាពយន្ត ទូរទស្សន៍ តន្ត្រី និង​ពាណិជ្ជកម្ម​ជា​ច្រើន​ផង​ដែរ។

ជីវប្រវត្តិ​ មុន​ក្លាយ​ជា​តារា​ល្បីប្រចាំប្រទេស

ឪពុកម្ដាយ​របស់​លោក ​គឺជា​គ្រួសារ​តន្ត្រីករ​ជើងចាស់​គឺ James និង Udom McIntyre ។ ដូច្នេះ​ហើយ ​ទើបធ្វើឲ្យតារារូបនេះ មា​នដុងពីកំណើត និងរស់នៅក្រោម​ការ​ការចិញ្ចឹមបីបាច់​ក្នុង​បរិយាកាស​តន្ត្រី។ យ៉ាងណាមិញ​ ឪពុករបស់​លោក​ បានស្លាប់នៅពេលដែល Bird នៅ​ជាកុមារ។ ក្រោយ​មក​ ពេល​រៀន​ចប់​នាយ Bird ​បាន​ចាប់ផ្តើម​ធ្វើការ​នៅក្នុងធនាគារ​មួយ ក្នុងតួនាទី​ជា​មន្ត្រី។ ក្នុង​អំឡុង​ពេល​នោះ លោក​បាន​មាន​ឱកាស​បាន​ជួប​ផលិតករ​ទូរទស្សន៍​ថៃ​ដ៏​ល្បី​ឈ្មោះ គឺលោក Kai Varayuth ដែល​បាន​ឃើញ​លោក ក្នុងទេព​កោសល្យ​​សម្ដែង។ Bird បានលេងរឿងភាគទូរទស្សន៍ដំបូងរបស់​ខ្លួន​ជាមួយ Kai ខណៈពេល​ដែលនៅតែធ្វើការ​នៅ​ក្នុង​ធនាគារ។ ភារកិច្ចនេះ បានបង្ហាញពីទេពកោសល្យរបស់លោក។ តួនាទីដែលគួរ​ឲ្យ​ចងចាំ​បំផុតរបស់​លោក ​គឺប្រធានក្រុម Kobori មកពី Koo Kam ដែលជារឿងស្នេហា​ដ៏សោកសៅ​រវាង​ទាហាន​ជប៉ុន (សម្តែង​ដោយ Bird) និងក្មេងស្រីថៃក្នុងស្រុកកំឡុងសង្គ្រាមលោកលើកទីពីរ។ នៅ​ក្នុង​រឿងទាំងពីរនេះ លោកបានសម្តែងក្នុងរឿងភាគទូរទស្សន៍ ហើយ​លោក​បាន​សម្តែង​ឡើង​វិញ​នូវ​តួនាទី​របស់លោក ក្នុងការសម្របតាមខ្សែភាពយន្តឆ្នាំ ១៩៩៦ ដែលមានចំណងជើងថា Sunset at Chaophraya ។

បន្ទាប់មក ​លោក​បានឈានដល់កំពូលនៃអាជីព​តន្ត្រី​នៅដើមទសវត្សរ៍ទី ៩០ ។ បទចម្រៀងល្បីៗ​មួយចំនួនរបស់ Bird គឺ Duay Rak Lae Pook Pan, Koo Gud, Sabai Sabai និង Kob Jai Jing Jing។ បទចម្រៀងដ៏​ពេញនិយមរបស់​លោក​ ដែលបានចេញផ្សាយ​រួមមាន​បទចម្រៀងទោល Mah Tummai , Fan Ja , Lao Su Kan Fang និង Yak Tham Kor Tob និង Mai Kang Ying Pae ពីអាល់ប៊ុម “Volume One” ។

ទន្ទឹម​នោះ ​ប្រជាជន​លោកខាងលិច បានស្គាល់​​លោក​នៅពាក់កណ្តាលទសវត្សរ៍ទី ៩០ ខណៈ​ដែល​លោក​បានក្លាយ​ជា​សិល្បករថៃដំបូងគេ​ ដែលបានទទួលពានរង្វាន់ MTV អន្តរជាតិ ត្រូវបាន​បង្ហាញ​នៅ​ក្នុង​ខ្សែភាពយន្តថៃ​ ដែល​ចំណាយថវិកាច្រើនបំផុតនៅពេលនោះ “Sunset at Chaopraya” (ដែលទទួលបានការសាទរជាអន្តរជាតិ នៅក្នុងប្រទេសជប៉ុន ​និង​សហរដ្ឋអាមេរិក)។ លោកត្រូវបានបង្ហាញ នៅលើទស្សនាវដ្តី CNN និង Variety ។

ភាពយន្តឯកសារ ដែលឈ្នះពានរង្វាន់អំពីជីវិតរបស់​លោក​ ដែលមានចំណងជើងថា “ឆ្លង​កាត់​ព្រំដែន” ដឹកនាំដោយ Phanjanit Garnploog ដែល​ចាក់​បញ្ចាំង​នៅ​សាកលវិទ្យាល័យ St. John’s ក្នុងទីក្រុងញូវយ៉ក ។ ក្នុងឆ្នាំ ២០១០ នាយ Bird បានធ្វើដំណើរទេសចរណ៍​អន្តរជាតិ​លើក​ដំបូង​នៅទីក្រុង Los Angeles និងខួបលើកទី ៥០ នៃមជ្ឈមណ្ឌល Lincoln នៅ​ញូវយ៉ក។ វា​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ ដែល​សិល្បករ​ប៉ុប​ថៃ​បា ន​ធ្វើ​ដំណើរ​ទេសចរណ៍​អន្តរជាតិ។ នៅចុងឆ្នាំ ២០០៧ លោក​បានចេញអាល់ប៊ុមមួយទៀត ដែលមានចំណងជើងថា “Simply Bird” ដែល​មាន​បទចម្រៀង​ដូចជា Chuay Rap Tee និង Mee Tae Kid Tueng ។

ពានរង្វាន់​ដែលលោក​ទទួលបាន

-អ្នកចម្រៀងល្អបំផុត ពីការប្រកួត Siam-Kollakarn Contest (១៩៨៣)
-អ្នកចម្រៀងល្អបំផុតក្នុងរឿង Mekala (១៩៨៦)
-វិចិត្រករ​ឆ្នើម​ពី ការិយាល័យយុវជនជាតិ ឬ Sor Yor Chor (១៩៨៧)
-ការ​បោះឆ្នោត​ចម្រៀង​ដ៏​ពេញ​និយម​សម្រាប់បទ Korb-Jai Jing Jing ពី Coke Music Award
-តារាចម្រៀងល្អបំផុតពីពានរង្វាន់ See-Sun (១៩៨៩)
-តារា​សម្ដែង​ប្រុស​ឆ្នើម Koo-Kum (TV Lakorn)ក្នុង​រឿង Mekala (១៩៩០)
-តារា​សម្ដែង​ប្រុស​ឆ្នើម Koo-Kum (TV Lakorn) ពី TV Golden (១៩៩០)
-MTV Asian Viewer’s Choice Award (១៩៩១)
-តារា​សម្តែង​ឆ្នើម Wannee Tee Raw-Koy (TV Lakorn) ពី TV Golden (១៩៩៣)
-Best Actor Sunset At Chaopraya (ភាពយន្ត) ពី Prasurassavadee (១៩៩៥)
-តារា​សម្ដែង​ល្បី Sunset At Chaopraya ពី Vote Award (១៩៩៥)
-ពានរង្វាន់ Billboard Viewer’s Choice Award ដំបូងគេនៅអាស៊ី (១៩៩៧)
-ពានរង្វាន់ Seesun ៖ ចម្រៀងល្អបំផុតសម្រាប់ Lao Su Kan Fang (២០០១)
-ពានរង្វាន់កំពូល៖ តារាចម្រៀងល្អបំផុត (២០០១)
-ពានរង្វាន់ Channel V Music Video Awards៖ តារា​ចម្រៀង​ល្អបំផុត (២០០១)
-ពានរង្វាន់​កំពូល៖ តារាចម្រៀងល្អបំផុត (២០០២)
-ពានរង្វាន់ MTV Asia ៖ សិល្បករ​ដែលចូលចិត្តប្រទេសថៃ (២០០៤)
-ពានរង្វាន់ MTV Asia៖ ពានរង្វាន់​បំផុ​សគំនិត (២០០៦)
-Channel [V] Thailand Music Video Awards : Best Song (២០០៦)
-ពានរង្វាន់ Virgin Hitz ២០០៦ ពានរង្វាន់​សមិទ្ធផល (២០០៦)៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖wikipedia

ចុចអាន៖តារាល្បីៗទាំងនេះ មរណភាពទាំងវ័យក្មេង ផ្អើលសិល្បៈ ថៃ សឹងមិនជឿ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៤៩ នាទី មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៥២ នាទី មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម