ជីវិតកម្សាន្ដ
តារាល្បីៗទាំងនេះ មរណភាពទាំងវ័យក្មេង ផ្អើលសិល្បៈ ថៃ សឹងមិនជឿ
ការចាកចេញមុនអាយុរបស់សិល្បករល្បីៗ ក្នុងឧស្សាហកម្មកម្សាន្តរបស់ថៃ បានធ្វើឲ្យគ្រួសារ មនុស្សស្និទ្ធស្នាល រួមទាំងអ្នកគាំទ្រ ខូចចិត្តនិងក្រៀមក្រំជាខ្លាំង។ ព្រោះវាជាការបាត់បង់មនុស្សជាទីស្រឡាញ់ ហើយជាការលារហូតគ្មានថ្ងៃវិមកវិញ។
កម្ពុជាថ្មី សូមរំលឹកពីតារាប្រុស-ស្រីនៃសិល្បករថៃ ដែលបានលាចាកលោកទាំងវ័យក្មេង និងនៅតែស្ថិតក្នុងការចងចាំរបស់មនុស្សជាច្រើន។ ក្នុងនោះតារាល្បីៗមួយចំនួន បានស្លាប់ពេលកំពុងល្បីក៏មាន។
១ Singha Mooksiphong ឬ Singha Sqweez Animal

លោក Singha Muksipong ឬ Sing Sqweez Animal បានធ្លាក់ពីលើអគារខុនដូប្រណីតមួយកន្លែង ក្នុងតំបន់ថងល័រ កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៥។ ដំណឹងមរណភាពរបស់លោក បានធ្វើឲ្យគ្រប់គ្នាមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ដោយសារតែរន្ធត់ និងមិនអាចដឹងថាលោកស្លាប់ព្រោះមូលហេតុអ្វី។
២ Pu Wichchuda Suansuwan

តារាសម្ដែងដែលកំពុងរះក្នុងទសវត្សរ៍ទី ៩០ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវ Bangna-Trad តំបន់កោង ក្នុងឆ្នាំ ១៩៩៣ ដែលពេលនោះនាងមានអាយុទើបតែ ១៩ ឆ្នាំប៉ុណ្ណោះ ហើយកំពុងតែល្បីខ្លាំងក្នុងរឿង “អរុណសួស្តី” របស់ប៉ុស្តិ៍លេខ ៧ ។
៣ Kae Boonpitak Jitkrachang

តារាសម្ដែងទសវត្សរ៍ទី ៩០ បានទទួលមរណភាព ដោយគ្រោះថ្នាក់ចរាចរណ៍នៅជុំវិញផ្លូវកោង Rong Po Rong Pontoon ស្រុក Bang Lamung ខេត្ត Chonburi កាលពីឆ្នាំ ១៩៩៥ ពេលនោះ Kee Boonpitak មានអាយុទើបតែ ២២ឆ្នាំប៉ុណ្ណោះ មុនពេលស្លាប់នាងត្រូវបានជ្រើសរើសឲ្យសម្ដែងជាតួ Jai Rueng ក្នុងរឿង Pleung. Boon គឺជារឿងមួយដែលមានការលំបាកខ្លាំង ក្នុងការដើរបញ្ច្រាសតួនាទីជាតារាសម្ដែង។
៤ John Dyland

តារាកំពុងរះទសវត្សរ៍ទី ៩០ បានស្លាប់នៅព្រឹកថ្ងៃទី ១ ខែ ធ្នូ ដោយសាររថយន្តក្រឡាប់និងឆេះនៅលើផ្លូវ Sukhumvit ស្រុក Sriracha ខេត្ត Chonburi ក្នុងឆ្នាំ ១៩៩៥ ។ លោកគឺជាតារាសម្តែងវ័យក្មេងមួយរូប ដែលកំពុងតែទទួលបានប្រជាប្រិយភាពខ្លាំង ហើយអំឡុងពេលនោះ លោកកំពុងថតរឿង” នៅពេលដែលអ័ព្ទរលាយ ” ប៉ុន្តែមុនពេលបញ្ចប់រឿងលោកត្រូវចាកចេញនៅអាយុត្រឹមតែ ១៧ឆ្នាំប៉ុណ្ណោះ។
៥ Tham Tonawanik

តារាល្បីក្នុងទសវត្សរ៍ទី៩០ បានស្លាប់ដោយសារធ្លាក់ពីលើខុនដូជាន់ទី ១៧ ក្នុងឆ្នាំ ១៩៩៥ ។ ឈ្មោះរបស់តារាវ័យក្មេងរូបនេះគឺជាតារាដែលកំពុងរះ មានការងារជាច្រើន ប៉ុន្តែនៅទីបំផុត គាត់មិនអាចធ្វើតាមក្ដីស្រមៃរបស់ខ្លួនបានឡើយ។
៦ Big D2B

តារាប្រុសរូបនេះ បានបើកឡានធ្លាក់ចូលប្រឡាយ ឧប្បត្តិហេតុនេះបានកើតឡើងក្នុងឆ្នាំ ២០០៣ ។ ក្នុងអំឡុងពេលនោះលោក បានជាសះស្បើយ តែបានក្លាយជាជាមនុស្សរុក្ខជាតិ។ ប៉ុន្តែនៅទីបំផុត លោកទទួលមរណភាពនៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០០៧។
៧ Michael Poupart

អតីតតារាសម្ដែងទសវត្សរ៍ឆ្នាំ ៩០ នេះ ស្លាប់នៅអាយុ ៥២ ឆ្នាំ ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង។ វាជាហេតុផលច្រើនណាស់ដែលនាំឲ្យលោកជ្រើសរើសបញ្ចប់ជីវិត នៅផ្ទះមួយ នៅតំបន់ Lat Phrao ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២២។ ការសាកសួរជាមួយក្រុមគ្រួសារ និងមិត្តភ័ក្ដិជិតស្និទ្ធបានបង្ហាញថា Michael Poupart បានកើតជំងឺធ្លាក់ទឹកចិត្តអស់រយៈពេល ២ ឆ្នាំ និងទទួលរងនូវជំងឺខ្សោយសាច់ដុំ។
៨ Butsaran Thongchiew

ក្រោយចូលសម្រាកព្យាបាលនៅ ICU នាងក៏មានការហូរឈាមតាមមាត់ និងច្រមុះពីជំងឺអាថ៌កំបាំង ហើយនាងបានសន្លប់ក្នុងបន្ទប់ ICU ។ រហូតដល់ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០១៩ នាងបានទទួលមរណភាព។ ក្រោយមកគ្រូពេទ្យបានប្រកាសថា នាងស្លាប់ដោយសារជំងឺរបេងច្រមុះ។
៩ Thrisadee Sahawong ឬPor

តារាល្បីនេះ បានស្លាប់កាលពីថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៦ ដោយសារតែជំងឺគ្រុនឈាមធ្ងន់ធ្ងរ។
១០ Tangmo Nida Patcharaveerapong

ជាដំណឹងដែលធ្វើឲ្យមហាជនក្នុងសង្គម មានការភ្ញាក់ផ្អើលជាខ្លាំង ដែលតារាសម្ដែងរូបនេះ ជួបឧបទ្ទវហេតុធ្លាក់ពីលើទូកល្បឿនលឿន នៅកណ្ដាលទន្លេចៅប្រាយ៉ា។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ហើយសពត្រូវបានប្រទះឃើញ នៅថ្ងៃទី២៥ ខែកុម្ភៈ ដោយហេតុការណ៍នេះ មហាជនបានបន្តសាកសួរពីមូលហេតុពិតនៃការស្លាប់ រួមនឹងការទាមទាររកយុត្តិធម៌ជូន Tangmo ផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ខ្សែជីវិតដ៏ជូរចត់របស់ Tangmo មុនពេលជួបឧប្បត្តិហេតុ បាត់បង់ជីវិត
ចុចអាន៖ទិដ្ឋភាពតារាល្បីៗ ចូលរួមពិធីកាន់ទុក្ខ Tangmo ទាំងសោកសង្រេង និងអាឡោះអាល័យក្រៃលែង
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


