KPT+
ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត កើតឡើងចំថ្ងៃ ៦ ឧសភា
ពីមួយថ្ងៃទៅមួយថ្ងៃ មានរឿងច្រើនរាប់មិនអស់ បានកើតឡើងទូទាំងពិភពលោក ហើយរឿងខ្លះត្រូវបានគេចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តទៀតផង។

ចុះតើអ្នកដឹងទេ នៅថ្ងៃទី៦ខែឧសភា មានព្រឹត្តិការណ៍ប្រវត្តិសាស្រ្តអ្វីខ្លះ ត្រូវបានគេកត់ត្រាទុក? តោះទៅមើលជាមួយ កម្ពុជាថ្មី ទាំងអស់គ្នា!
ឆ្នាំ២០០៤ – រឿងភាគ Friends
វគ្គចុងក្រោយនៃរឿងភាគទូរទស្សន៍ដែលមានចំណងជើងថា Friends បានចាក់បញ្ចាំង ហើយមានអ្នកទស្សនាជាង ៥២លាននាក់។

ឆ្នាំ២០០២ – ក្រុមហ៊ុន SpaceX
សហគ្រិនជនជាតិអាមេរិក ដើមកំណើតអាហ្វ្រិកខាងត្បូង លោក Elon Musk បានបង្កើតក្រុមហ៊ុនអវកាស SpaceX។

ឆ្នាំ១៩៩៨ – iMac
លោក Steve Jobs បានណែនាំ iMac ដំបូងបង្អស់របស់ Apple ដែលជាកុំព្យូទ័រផ្ទាល់ខ្លួន ទទួលបានជោគជ័យយ៉ាងខ្លាំង និងជួយស្តារក្រុមហ៊ុនដែលកំពុងជួបការលំបាក។

ឆ្នាំ១៩៩២ – តារាសម្តែង Marlene Dietrich
តារាសម្តែងជនជាតិអាល្លឺម៉ង់កាត់អាមេរិក Marlene Dietrich ដែលជាតារាភាពយន្តដ៏ទាក់ទាញបំផុតរបស់ពិភពលោក បានទទួលមរណភាពក្នុងអាយុ ៩០ ឆ្នាំ។

ឆ្នាំ១៩៦១ – តារាសម្តែង George Clooney
តារាសម្តែងជនជាតិអាមេរិកលោក George Clooney បានចាប់កំណើត។

ឆ្នាំ១៩៥៤ – កីឡាករ Roger Bannister
កីឡាករ Roger Bannister របស់ចក្រភពអង់គ្លេស បានក្លាយជាអត្តពលិកដំបូងគេ ដែលរត់បានចម្ងាយមួយម៉ាយ (១.៦គីឡូម៉ែត្រ) ក្នុងរយៈពេលតិចជាង៤នាទី។

១៩៥៣ – លោក Tony Blair
មេដឹកនាំគណបក្សការងាររបស់ចក្រភពអង់គ្លេស លោក Tony Blair បានចាប់កំណើត។ នៅក្នុងឆ្នាំ១៩៩៧ លោកបានក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេស ក្មេងជាងគេចាប់តាំងពីឆ្នាំ ១៨១២។

ឆ្នាំ១៩៣៧ – គ្រោះមហន្តរាយ Hindenburg
ខណៈពេលចុះចតនៅទីក្រុង Lakehurst រដ្ឋ New Jersey, យាន Hindenburg របស់អាល្លឺម៉ង់ បានផ្ទុះឆេះខ្ទេច ដោយបានសម្លាប់មនុស្សចំនួន៣៦នាក់ ក្នុងចំណោមមនុស្ស៩៧នាក់ដែលជិះក្នុងនោះ។

ឆ្នាំ១៩១៥ – Orson Welles
តារាសម្តែង និងជាអ្នកដឹកនាំរឿងជនជាតិអាមេរិក Orson Welles កើតនៅទីក្រុង Kenosha រដ្ឋ Wisconsin។

ឆ្នាំ១៨៨២ – ច្បាប់ស្តីពីការហាមឃាត់ជនជាតិចិន
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Chester A. Arthur បានចុះហត្ថលេខាលើច្បាប់ស្តីពីការហាមឃាត់ជនជាតិចិន ដែលជាច្បាប់សហព័ន្ធដ៏សំខាន់ដំបូងគេ និងតែមួយគត់ ដើម្បីផ្អាកការធ្វើអន្តោប្រវេសន៍សម្រាប់សញ្ជាតិជាក់លាក់មួយ៕

ប្រែសម្រួល៖ Vann Vann
ចុចអាន៖ ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត កើតឡើងចំថ្ងៃ ៥ ឧសភា
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


