KPT+
ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត កើតឡើងចំថ្ងៃ ៥ ឧសភា
ពីមួយថ្ងៃទៅមួយថ្ងៃ មានរឿងច្រើនរាប់មិនអស់ បានកើតឡើងទូទាំងពិភពលោក ហើយរឿងខ្លះត្រូវបានគេចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តទៀតផង។
ចុះតើអ្នកដឹងទេ នៅថ្ងៃទី៥ខែឧសភា មានព្រឹត្តិការណ៍ប្រវត្តិសាស្រ្តអ្វីខ្លះ ត្រូវបានគេកត់ត្រាទុក? តោះទៅមើលជាមួយ កម្ពុជាថ្មី ទាំងអស់គ្នា!

ឆ្នាំ១៩៨៨ – តារាចម្រៀង Adele
តារាចម្រៀងប៉ុបជនជាតិអង់គ្លេស និងជាអ្នកនិពន្ធបទចម្រៀង Adele បានចាប់កំណើត។

ឆ្នាំ ១៩៦១ – Alan Shepard, Jr
លោក Alan Shepard, Jr. បានធ្វើការហោះហើររយៈពេល១៥នាទីនៅក្នុងយានអវកាស Freedom 7 ដោយក្លាយជាអវកាសយានិកអាមេរិកដំបូងគេ ដែលធ្វើដំណើរក្នុងលំហអាកាស។

ឆ្នាំ១៩៤៥ – គ្រាប់បែកប៉េងប៉ោងរបស់ជប៉ុន
ពេលកំពុងពិសាអាហារលើភ្នំ Gearhart នៃរដ្ឋ Oregon, មនុស្សចំនួន៦នាក់បានស្លាប់ បន្ទាប់ពីគ្រាប់បែកបាឡុងរបស់ជប៉ុន ផ្ទុះ។ នោះគឺជាការស្លាប់តែមួយលើកគត់ ដោយសកម្មភាពរបស់សត្រូវ ដែលកើតឡើងនៅអាមេរិក កំឡុងសង្គ្រាមលោកលើកទីពីរ។

ឆ្នាំ១៩២៧ – ទាហានអាមេរិក និងអាល្លឺម៉ង់ រួមគ្នាប្រយុទ្ធជាសម្ព័ន្ធមិត្ត
ទាហានអាមេរិក និងទាហានអាល្លឺម៉ង់ បានរារាំងការវាយលុករបស់កងកម្លាំង Waffen-SS លើបន្ទាយដ៏រឹងមាំមួយក្នុងទីក្រុង Tirol នៃប្រទេសអូទ្រីស ជាកន្លែងដែលអ្នកទោសបារាំង ត្រូវបានចាប់ខ្លួនដោយពួកណាស៊ី។ ដោយត្រូវបានគេស្គាល់ថាជាសមរភូមិ Castle Itter, វាត្រូវបានគេគិតថា ជាពេលវេលាតែមួយគត់ដែលអាមេរិក និងអាល្លឺម៉ង់ បានរួមគ្នាប្រយុទ្ធជាសម្ព័ន្ធមិត្ត ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។

ឆ្នាំ១៨៦២ – ថ្ងៃបុណ្យជាតិ Cinco de Mayo
ប្រទេសម៉ិកស៊ិក បានបណ្តេញកងកម្លាំងបារាំងរបស់ស្តេច ណាប៉ូឡេអុងទី៣ នៅសមរភូមិ Puebla ដែលជ័យជម្នះនោះ បានក្លាយជានិមិត្តរូបនៃការតស៊ូចំពោះការត្រួតត្រារបស់បរទេស ហើយឥឡូវនេះត្រូវបានប្រារព្ធជាថ្ងៃបុណ្យជាតិ Cinco de Mayo។

ឆ្នាំ ១៨១៣- ទស្សនវិទូសាសនាដាណឺម៉ាក
ទស្សនវិទូសាសនាដាណឺម៉ាក Søren Kierkegaard ដែលត្រូវបានគេចាត់ទុកថាជាស្ថាបនិកនៃទស្សនវិជ្ជាអត្ថិភាពនិយម បានចាប់កំណើតនៅក្នុងទីក្រុង Copenhagen។

ឆ្នាំ ១៨០៩ – ស្ត្រីដំបូងគេ ទទួលបានប៉ាតង់ សហរដ្ឋអាមេរិក
ដោយសារបច្ចេកទេសនៃការត្បាញចំបើងជាមួយនឹងសូត្រ, Mary Kries បានក្លាយជាស្ត្រីដំបូងគេ ដែលបានទទួលប៉ាតង់របស់សហរដ្ឋអាមេរិក។ ដំណើរការនេះត្រូវបានគេប្រើយ៉ាងទូលំទូលាយក្នុងការបង្កើតមួក និងគ្រឿងពាក់លើក្បាលផ្សេងទៀត។

១៧៨៩ – បដិវត្តន៍បារាំង
នៅដើមបដិវត្តន៍បារាំង សភា Estates-General បានកោះប្រជុំជាលើកដំបូងចាប់តាំងពីឆ្នាំ ១៦១៤ នៅវិមាន Versailles ហើយបានពិភាក្សាគ្នាអំពីតួនាទីរបស់ប្រជាជនសាមញ្ញឋានៈទី៣។

ឆ្នាំ១៦៤០ – ស្តេច Charles ទី១ រំលាយសភា
ស្តេច Charles ទី១នៃប្រទេសអង់គ្លេស បានរំលាយសភាខ្លី។ នោះជាសភាដំបូងគេដែលត្រូវបានកោះប្រជុំក្នុងរយៈពេល១១ឆ្នាំ៕

ប្រែសម្រួល៖ Vann Vann
ចុចអាន៖ ជីកកកាយព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដែលកើតឡើងចំថ្ងៃ ៤ ឧសភា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម២១ ម៉ោង agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


