Connect with us

KPT+

បច្ចុប្បន្ន យុវសិស្សខ្លះ ចំណាយពេលប្រើទូរសព្ទ ជាង ១០ម៉ោង ក្នុងមួយថ្ងៃ

បានផុស

នៅ

សព្វថ្ងៃ ប្រជាជននៅលើពិភពលោកបានប្រើប្រាស់ទូរសព្ទស្ទើរគ្រប់គ្នាដើម្បីទំនាក់ទំនង ការសិក្សា និងការកម្សាន្តជាដើម។ សង្គមកម្ពុជា គេក៏សង្កេតឃើញថា ប្រជាជនកំពុងប្រើប្រាស់ទូរសព្ទកាន់តែច្រើន ជាពិសេសគឺសិស្សានុសិស្ស ហាក់ចំណាយពេលប្រើប្រាស់ទូរសព្ទច្រើន ដោយមានអ្នកខ្លះប្រើជាង ១០ម៉ោង ក្នុង១ថ្ងៃ។ ទន្ទឹមគ្នានេះ ពួកគេបានខិតខំផ្លាស់ប្ដូរទម្លាប់ប្រើទូរសព្ទមួយចំនួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវតី មិត រឹទ្ធរង្សី សិស្សថ្នាក់ទី១១ នៃវិទ្យាល័យព្រះបាទសុរាម្រឹត ប្រាប់ “កម្ពុជាថ្មី” ថា រាល់ថ្ងៃ កញ្ញាប្រើទូរសព្ទដើម្បីស្វែងរកមេរៀន ទាក់ទងជាមួយគ្រួសារ និងមិត្តភក្តិ ដោយក្នុងមួយថ្ងៃកញ្ញា ប្រើទូរសព្ទរយៈពេល ៦ ទៅ ៧ម៉ោង។ យុវតី មិត រឹទ្ធរង្សី ចាត់ទុកថា ការប្រើប្រាស់ទូរសព្ទរបស់កញ្ញា គឺសមរម្យនឹងពេលវេលា។

កញ្ញា មិត រិទ្ធរង្សី លើកឡើងថា៖ “ខ្ញុំប្រើទូរសព្ទភាគច្រើន នៅពេលយប់ ដើម្បីសិក្សាស្វែងយល់ពីលំហាត់ ឬមេរៀន បើគិតជាម៉ោង មួយថ្ងៃខ្ញុំប្រើទូរសព្ទរយៈពេល សរុប ៦-៧ ម៉ោង”។

យុវតីរូបនេះ ក៏បង្ហាញការព្រួយបារម្ភចំពោះការប្រើប្រាស់ទូរសព្ទរបស់កញ្ញាផងដែរ ដោយកញ្ញាចង់កាត់បន្ថយការប្រើទូរសព្ទខ្លះដើម្បីសម្រាកឱ្យបានគ្រប់គ្រាន់ និងកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានមួយចំនួនអំពីការចំណាពេលជាមួយទូរសព្ទ។

ចំណែកយុវតី ទូច មុនីរ័ត្ន សិស្សថ្នាក់ទី១២ នៃវិទ្យាល័យទួលអំពិល បានឱ្យដឹងថា កញ្ញាប្រើទូរសព្ទចាប់តាំងពីអាយុ ១៥ឆ្នាំមកម្ល៉េះ ដើម្បីទុកទាក់ទងជាមួយក្រុមគ្រួសារតែប៉ុណ្ណោះ។

កញ្ញា ទូច មុនីរ័ត្ន បន្តថា៖ “ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន ខ្ញុំប្រើទូរសព្ទដើម្បីប្រាស្រ័យទាក់ទងគ្នា សម្រាប់ការស្រាវជ្រាវ អំពីអ្វីដែលខ្ញុំចង់ដឹង និងដើម្បីកម្សាន្ដផ្សេងៗ ប៉ុន្តែមិនមានរយៈពេលយូរទេ ត្រឹមតែ ៣ ទៅ ៤ម៉ោង។ ខ្ញុំបារម្ភខ្លួនឯង ចំពោះការលេងទូរសព្ទច្រើន ព្រោះវាអាចនាំឱ្យមានគ្រោះថ្នាក់ និងអាចប៉ះពាល់ដល់ប្រព័ន្ធខួរក្បាល”។

យុវសិស្ស ទូច មុនីរ័ត្ន បានសំណូមពរដល់យុវជនទាំងឡាយ កុំសូវប្រើពេលលេងទូរសព្ទច្រើនហួសហេតុពេក ព្រោះវាអាចនឹងធ្វើឱ្យមានគ្រោះថ្នាក់ប៉ះពាល់សុខភាព និងគួរតែប្រើទូរសព្ទនៅពេលចាំបាច់។

ដោយឡែកយុវជន បូ សុខរ៉ា សិស្សថ្នាក់ទី១០ នៃវិទ្យាល័យហ៊ុន សែន តាខ្មៅ និយាយថា លោកបានចំណាយពេលជាមួយទូរសព្ទច្រើនគួរសម ដោយចម្លោះពី ៩ ទៅជាង ១០ ម៉ោងក្នុងមួយថ្ងៃ ដោយលោកក៏ដឹងថា ការប្រើទូរសព្ទរបស់លោក ជាការចំណាយពេលវេលាខ្ជះខ្ជាយ”។

យុវជន បូ សុខរ៉ា លើកឡើងបន្តថា៖ “ខ្ញុំបារម្ភចំពោះខ្លួនឯង ព្រោះការប្រើទូរសព្ទរបស់ខ្ញុំ កំពុងធ្វើឱ្យខាតបង់ពេលវេលា ខាតថវិកា ជាពិសេសប៉ះពាល់ការសិក្សាតែម្ដង។ ខ្ញុំក៏មានបំណងកែប្រែទម្លាប់ខ្ជះខ្ជាយពេលវេលាឥតប្រយោជន៍ច្រើនជាមួយទូរសព្ទនេះដែរ ដោយព្យាយាមកាត់បន្ថយពេលប្រើទូរសព្ទបន្តិចៗម្ដង”។

គួរបញ្ជាក់ថា យោង​តាម​ការសិក្សាស្រាវជ្រាវមួយចំនួន ​បាន​បង្ហាញ​ថា ​ទម្លាប់​មើល​ទូរសព្ទ​ច្រើនហួសហេតុ ​គឺ​វា​បាន​បង្ក​នូវ​ផល​ប៉ះ​ពាល់​ដំណេក ​ដូច​ជា​ការ​ដេក​មិន​លក់​ ហើយ​ជា​ពិសេស​ទៅ​ទៀត​នោះ​គឺ​នឹង​បង្ក​​​ផល​ប៉ះ​ពាល់​ធ្ងន់​ដល់​ភ្នែក​។ ជា​មួយ​គ្នា​នេះ​ ពន្លឺភ្លើងទូរសព្ទ​ ​គឺ​វា​បាន​បង្ក​បញ្ហា​ទៅ​លើ​សុខភាព​រាង​កាយ​ និង​ជំងឺ​ភ្នែក​ឡើង​បាយ​ ការ​ធ្លាក់​ចុះ​សមត្ថភាព​ភ្នែក ព្រមទាំងមាន​ហានិភ័យ​ខ្ពស់​នៃ​ការ​កើន​ឡើង​នៃ​ជំងឺ​មហារីក៕

អត្ថបទ ៖ ធឿន វ៉ានសុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កងការពារអាកាស
ព័ត៌មានជាតិ១៩ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ១៨ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

ព័ត៌មានជាតិ១៨ ម៉ោង មុន

លោក សែម រតនា៖ កម្ពុជា នៅតែបញ្ជូនទ័ពមួកខៀវទៅថែរក្សាសន្តិភាព ទោះជួបការប៉ះទង្គិចប្រដាប់អាវុធ ជំងឺកាចសាហាវ

Sokha Hotels

ព័ត៌មានពេញនិយម