ព័ត៌មានអន្ដរជាតិ
លោក ត្រាំ អាចនឹងប្រើអំណាចពិសេស ដើម្បីជួយអ៊ុយក្រែន
ប្រភពរបស់ទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងនៅថ្ងៃទី១១ខែកក្កដានេះថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អាចនឹងអនុម័តកញ្ចប់ជំនួយយោធាចំនួន ៣០០លានដុល្លារសម្រាប់អ៊ុយក្រែន ក្រោមសិទ្ធិអំណាចពិសេសសម្រាប់ប្រធានាធិបតី ដែលគេហៅថា ច្បាប់ PDA។

បើនោះជាការពិត វានឹងក្លាយជាលើកដំបូងហើយដែលប្រមុខសេតវិមានរូបនេះប្រើអំណាចពិសេស ចាប់តាំងពីចូលកាន់តំណែងក្នុងខែមករាឆ្នាំ២០២៥មក។
PDA គឺជាច្បាប់ដែលអនុញ្ញាតឲ្យប្រធានាធិបតីអាមេរិកដកអាវុធដោយផ្ទាល់ពីឃ្លាំងរបស់ខ្លួន ហើយផ្ទេរវាទៅដៃគូក្នុងគ្រាអាសន្នដោយមិនចាំបាច់សុំការអនុម័តពីសភា។ រដ្ឋបាលរបស់អតីតប្រធានាធិបតី ចូ បៃដិន ធ្លាប់បានប្រើប្រាស់ច្បាប់ PDA ជាញឹកញយដើម្បីគាំទ្រអ៊ុយក្រែន។ បច្ចុប្បន្នសហរដ្ឋអាមេរិកមានមូលនិធិ PDA ចំនួន ៣,៨៦ពាន់លានដុល្លារ។
ប្រភពរបស់ Reuters បានឲ្យដឹងទៀតថា កញ្ចប់ជំនួយអាចមានមីស៊ីលការពារដែនអាកាស Patriot និងអាវុធវាយប្រហាររយៈចម្ងាយមធ្យម ប៉ុន្តែបញ្ជីពេញលេញមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ។ អាទិភាពចម្បងរបស់អ៊ុយក្រែនឥឡូវនេះគឺមីស៊ីល Patriot និងគ្រាប់រ៉ុកកែត GMLRS សម្រាប់ប្រើជាមួយប្រព័ន្ធកាំភ្លើងធំ HIMARS និង M270។
ប្រសិនបើកញ្ចប់ជំនួយត្រូវបានអនុម័តដោយលោក ត្រាំ អាវុធរបស់អាមេរិកអាចនឹងត្រូវបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែនក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ដោយសារតែឃ្លាំងស្តុកទុកមាននៅអឺរ៉ុបរួចស្រាប់ហើយ។
សេតវិមាន និងមន្ទីរបញ្ចកោណ មិនបានធ្វើអត្ថាធិប្បាយលើរបាយការណ៍របស់ Reuters នេះទេ។
គិតត្រឹមខែមីនាឆ្នាំ២០២៥ សហរដ្ឋអាមេរិកបានផ្តល់ជំនួយយោធាសរុបចំនួន ៦៦,៩ពាន់លានដុល្លារដល់អ៊ុយក្រែន ចាប់តាំងពីជម្លោះរវាងទីក្រុងកៀវ និងទីក្រុងមូស្គូបានផ្ទុះឡើងនៅដើមឆ្នាំ២០២២។ កញ្ចប់ជំនួយដ៏សំខាន់ចុងក្រោយ ត្រូវបានប្រកាសដោយរដ្ឋបាលលោក បៃដិន នៅថ្ងៃទី៣០ខែធ្នូឆ្នាំ២០២៤ ហើយមានតម្លៃ ១,២២ពាន់លានដុល្លារ ក្នុងនោះមានដូចជា គ្រាប់រំសេវសម្រាប់ប្រព័ន្ធការពារដែនអាកាស និងមីស៊ីល Stinger ជាដើម។
រដ្ឋបាលលោក ត្រាំ បានបន្តបញ្ជូនការដឹកជញ្ជូនអាវុធដែលបានអនុម័តពីមុនទៅអ៊ុយក្រែន ប៉ុន្តែដំណើរការនេះត្រូវបានរំខានជាច្រើនដង។ បន្ទាប់ពីសម្តែងការមិនសប្បាយចិត្តក្រោយជំនួបតាមទូរសព្ទជាមួយសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន លោក ត្រាំ បានប្រកាសកាលពីថ្ងៃទី៨ខែកក្កដាថា សហរដ្ឋអាមេរិកនឹងបញ្ជូនអាវុធបន្ថែមទៀតទៅកាន់អ៊ុយក្រែន ដើម្បីជួយការពារប្រឆាំងនឹងការវាយប្រហារដ៏ខ្លាំងក្លាពីរុស្ស៊ី៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


