ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ
អញ្ជើញបិទសន្និបាតការងារប្រចាំឆ្នាំរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការកត់សម្គាល់ឃើញថា បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកមួយនៃជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្ស ខណៈអ្នកខ្លះ បានយកទូរសព្ទសំខាន់ជាងក្រុមគ្រួសារទៅទៀត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា បច្ចុប្បន្ន យើងកំពុងស្ថិតក្នុងនិន្នាការនៃយុគផ្លាស់ប្ដូរមួយ ដែលបដិវត្តកម្មឌីជីថល ពុំមានគ្រាន់តែជាជម្រើសប៉ុណ្ណោះទេ ប៉ុន្តែជាកត្តាចាំបាច់សម្រាប់គ្រប់ប្រទេសនៅលើពិភពលោក រួមទាំងកម្ពុជាផងដែរ។ បើតាមសម្ដេចធិបតី បច្ចេកវិទ្យាឌីជីថលកំពុងទម្លុះរបាំងប្រពៃណីដើម្បីបើកផ្លូវឆ្ពោះទៅរកកាលានុវត្តភាពថ្មីៗហើយសម្ដេច បានសង្កេតឃើញថា ពលរដ្ឋគ្រប់រូបនៅទីតាំងណាក៏ដោយ ក៏សុទ្ធតែមានលទ្ធភាពប្រើប្រាស់សេវាទូរសព្ទចល័ត និង ប្រព័ន្ធអ៊ិនធរណិត និងឧបករណ៍ឌីជីថល ដែលមានតម្លៃសមរម្យ។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រហែលមានមនុស្សតិចណាស់ ឬថាគ្មានតែម្ដង ចំពោះអ្នកដែលអត់មានស្មាតហ្វូនប្រើ ដោយប្រើអិនចុចពិល ហើយខ្ញុំក៏មិនជឿថា មានមនុស្សច្រើនដែរ មិនមានប្រព័ន្ធទំនាក់ទំនងតាមកម្មវិធីដូចជា App WhatsApp telegram Facebook TikTok ហើយប្រហែលមិនមានអ្នកណាក្នុងបន្ទប់នេះ មិនចំណាយលើសពី៥នាទី លើអ៊ីនធរណិតនោះទេ»។
ការលើកឡើងខាងលើនេះ សម្ដេចនាយករដ្ឋមន្ត្រី ចង់បង្ហាញថា បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់យើងទៅហើយ ខ្លះទូរសព្ទក្លាយជាមិត្តល្អ ជាងប្រពន្ធកូនទៅទៀត។ ក្នុងន័យនេះ សម្ដេច ថា បើប្រពន្ធអត់នៅផ្ទះបាន ៣ថ្ងៃ ហើយអត់ទូរសព្ទមក ប្រហែលជាមិននឹក ឬលំបាកចិត្តទេសម្រាប់អ្នកខ្លះ ប៉ុន្តែបើបាត់ទូរសព្ទមួយថ្ងៃ គឺថាទ្រាំមិនបានឡើយ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


