កីឡា
ទីបំផុត! ក្រុមបាល់ទះកម្ពុជា ត្រូវបានបញ្ចូលក្នុងចំណាត់ថ្នាក់ពិភពលោក FIVB ហើយ
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ត្រូវបានសហព័ន្ធបាល់ទះអន្តរជាតិ (FIVB) បញ្ចូលចំណាត់ថ្នាក់ទៅក្នុងចំណាត់ថ្នាក់បាល់ទះពិភពលោកជាផ្លូវការ។

នេះជាដំណឹងរីករាយមួយសម្រាប់អ្នកគាំទ្របាល់ទះ កម្ពុជា ដោយកាលពីថ្ងៃ ព្រហស្បតិ៍ ទី ១០ ខែ កក្កដា ឆ្នាំ ២០២៥ ម្សិលមិញ FIVB បានបញ្ចូលក្រុមបាល់ទះ កម្ពុជា ទៅក្នុងចំណាត់ថ្នាក់ពិភពលោក។ ជាលទ្ធផល ក្រុមបាល់ទះ កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ ៦៦ ដោយមាន ៤២.២៦ ពិន្ទុ។
ចំណាត់ថ្នាក់នេះ បានធ្វើឱ្យក្រុមបាល់ទះ កម្ពុជា បច្ចុប្បន្ន ឈរនៅលើក្រុមតំបន់ អាស៊ាន ហ្វីលីពីន ២ ចំណាត់ថ្នាក់ ហើយឈរនៅក្រោមឥណ្ឌូណេស៊ី ១ ចំណាត់ថ្នាក់ ក្រោមវៀតណាម ៥ ចំណាត់ និងក្រោម ថៃ ១០ ចំណាត់ថ្នាក់។

ទោះបីជាយ៉ាងណា នេះគឺជាជោគជ័យធំមួយសម្រាប់ក្រុមបាល់ទះ កម្ពុជា ដែលបានជាប់ក្នុងចំណាត់ថ្នាក់របស់ FIVB ក្នុងចំណោមក្រុមកំពូលទាំង ៧៨ នៅលើពិភពលោក ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។

ការទទួលបានចំណាត់ថ្នាក់នៅក្នុង FIVB នេះ គឺកើតឡើង បន្ទាប់ពីក្រុមបាល់ទះ កម្ពុជា សាងបានស្នាដៃយ៉ាងច្រើននាមួយរយៈចុងក្រោយនេះ។ ជាពិសេស គឺការឈ្នះមេដាយសំរឹទ្ធក្នុងកីឡាស៊ីហ្គេម ២០២១ នៅវៀតណាម, ការឈ្នះមេដាយប្រាក់ក្នុងកីឡាស៊ីហ្គេម ២០២៣ នៅកម្ពុជា និងការឈ្នះជើងឯកពាន SEA V League Challenge កាលពីឆ្នាំ ២០២៤ រហូតដណ្តើមបានកៅអីឡើងមកលេងពាន SEA V League នៅឆ្នាំ ២០២៥ ។
គួរបញ្ជាក់ថា ក្រុមបាល់ទះជម្រើសជាតិកម្ពុជា កំពុងចូលរួមប្រកួតពាន SEA V League ឆ្នាំ ២០២៥ ជុំទី១ នៅប្រទេសហ្វីលីពីន និងជុំទី២ នៅប្រទេសឥណ្ឌូណេស៊ី៕

អត្ថបទ៖ សេម កុសល
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


