KPT+
ស្វែងយល់! តើអ្វីទៅជា«សិទ្ធិជ្រកកោនការទូត»?
សិទ្ធិជ្រកកោនការទូត គឺជាសិទ្ធិជ្រកកោនដែលរដ្ឋផ្តល់ឱ្យជនភៀសខ្លួននៅក្នុងស្ថានទូត ឬអង្គភាពរបស់ខ្លួន ដែលមានទីតាំងនៅក្នុងទឹកដីនៃរដ្ឋមួយផ្សេងទៀត។ សិទ្ធិជ្រកកោនការទូត គឺមានលក្ខខណ្ឌផ្សេងៗគ្នា។ តើជនភៀសខ្លួនបែបណាខ្លះដែលអាចទទួលបានសិទ្ធិជ្រកកោនការទូត?

សៀវភៅ “ឯកអគ្គរាជទូត” ដែលនិពន្ធឡើងដោយបណ្ឌិត តាំង សុខងី ត្រង់ចំណុចសិទ្ធិជ្រកកោនការទូតបានលើកឡើងថា ភាគច្រើនករណីដែលបង្កឱ្យមានការស្នើសុំសិទ្ធិជ្រកកោនការទូតនេះ នៅពេលដែលមានព្រឹត្តិការណ៍ដូចជា បដិវត្តន៍ រដ្ឋប្រហារ ឬការបះបោរធំៗ ដែលកំឡុងពេលនោះអ្នកនយោបាយធំៗចាំបាច់រត់គេចពីការចាប់ខ្លួនរបស់រាជរដ្ឋាភិបាល។

ការផ្តល់សិទ្ធិជ្រកកោនការទូត គឺធ្វើឡើងក្រោមហេតុផល២។ ទី១. ធ្វើឡើងចំពោះបុគ្គលណាដែលប្រព្រឹត្តល្មើសនឹងនយោបាយ។ ចំណែកទី២. គឺធ្វើឡើងក្នុងហេតុផលនយោបាយចំពោះបុគ្គលណាដែលភៀសខ្លួនពីគ្រោះថ្នាក់ផ្ទាល់ខ្លួន ដូចជា បញ្ហាសេរីភាព ពូជសាសន៍ សញ្ជាតិ ឬ សាសនាផ្សេងៗ។ ដោយឡែក សម្រាប់បុគ្គលដែលមិនទទួលបានសិទ្ធិជ្រកកោនការទូត គឺជាបុគ្គលទាំងឡាយណាដែលប្រព្រឹត្តឧក្រិដ្ឋកម្មអន្តរជាតិ និងជនណាដែលប្រព្រឹត្តទង្វើប្រាសចាកពីគោលបំណង និងគោលការណ៍ដែលបានដាក់ចេញដោយអង្គការសហប្រជាជាតិ។
ការផ្តល់សិទ្ធិជ្រកកោនការទូត គឺធ្វើឡើងក្នុងរយៈពេលវែង និងរយៈពេលខ្លី ហើយក៏មានការលុបសិទ្ធិដោយដកឋានៈសិទ្ធិជ្រកកោនការទូតផងដែរ។ ការដកសិទ្ធិនេះ គឺអនុញ្ញាតឱ្យអាជ្ញាធរនៃរដ្ឋម្ចាស់ផ្ទះមានសិទ្ធិធចាប់ខ្លួន បុគ្គលទាំងនោះ។ ប៉ុន្តែ ក៏មានករណីខ្លះត្រូវបានផ្តល់សិទ្ធិជ្រកកោនដល់ពួកគេ រហូតដល់ពួកគេអាចចេញពីរដ្ឋនោះដោយសវត្ថិភាពផងដែរ។ ទោះបីជាយ៉ាងណា នៅក្នុងច្បាប់អន្តរជាតិ មិនមានការចែងអំពីការផ្តល់សិទ្ធិរបស់រដ្ឋដាក់ទូតផ្តល់សិទ្ធិជ្រកកោនការទូតដល់បុគ្គលណាដែលរត់គេចពីការចាប់ខ្លួនរបស់រដ្ឋាភិបាលខ្លួនឡើយ។ ប៉ុន្តែ ច្បាប់នេះឃើញមានអនុវត្តតាំងពីសតវត្សរ៍ទី១៩មកម្ល៉េះ ភាគច្រើនឃើញមាននៅតំបន់អាមេរិកកណ្តាល និងអាមេរិកខាងត្បូង។ នេះបើតាមតាមសៀវភៅ “ឯកអគ្គរាជទូត”៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


