នយោបាយ
ជប៉ុននឹងបង្កើតការិយាល័យសេនានុព័ន្ធយោធាប្រចាំកម្ពុជានៅខែមីនាខាងមុខ
នាយសេនានុព័ន្ធជប៉ុនប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅរដ្ឋធានីហាណូយ បានជម្រាបប្រាប់អគ្គមេបញ្ជាការទ័ពកម្ពុជាថា ប្រទេសជប៉ុននឹងបង្កើតឱ្យមានការិយាល័យសេនានុព័ន្ធប្រចាំកម្ពុជានៅខែមីនាខាងមុខ ជាលទ្ធផលនៃការរឹតចំណងទំនាក់ទំនងដែលជឿទុកចិត្តគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។

នាយការិយាល័យសេនានុព័ន្ធជប៉ុន លោកវរសេនីយ៍ឯក ស៊ីស៊ីហារ៉ា ម៉ាសានាអូ (ISHIHARA Masanao) បានលើកឡើងក្នុងជំនួបជម្រាបលាអគ្គមេបញ្ជាការទ័ពកម្ពុជានាយឧត្តមសេនីយ៌ វង្ស ពិសេន នាព្រឹកថ្ងៃទី២០ ខែកុម្ភៈនេះថា ជាង ៣ឆ្នាំមកនេះ រាជរដ្ឋាភិបាលជប៉ុន និងកម្ពុជា បានបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរឹងមាំខ្លាំងក្លា រហូតដំឡើងកម្រិតក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ជប៉ុន-កម្ពុជា ក្នុងនោះបញ្ហាសន្តិសុខក៏ត្រូវបានពង្រឹងផងដែរ ហើយនៅខែមីនា ខាងមុខប្រទេសជប៉ុននឹងបង្កើតឲ្យមានការិយាល័យសេនានុព័ន្ធជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

អគ្គមេបញ្ជាការទ័ពនាយឧត្តមសេនីយ៌ វង្ស ពិសេន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់នាយការិយាល័យសេនានុព័ន្ធជប៉ុន ក្នុងការជួយពង្រឹងវិស័យកងទ័ពប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ឲ្យមានការរីកចម្រើនរឹងមាំជាបន្តបន្ទាប់ ក្នុងនោះការជួយបណ្ដុះបណ្ដាលនៅប្រទេសជប៉ុន និងការហ្វឹកហ្វឺនដល់កងកម្លាំងកងទ័ពមួកខៀវកម្ពុជាផងដែរ។ លោកជឿជាក់ថា កងទ័ពប្រទេសទាំងពីរនឹងបន្តពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ការផ្លាស់ប្តូរព័ត៌មានទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែននានា កិច្ចសហប្រតិបត្តិការការងារមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ។
អនុព័ន្ធយោធា (DA) គឺជាសមាជិកនៃកងកម្លាំងប្រដាប់អាវុធ ដែលបម្រើការក្នុងស្ថានទូតតំណាងជាតិរបស់ពួកគេ អនុព័ន្ធយោធាទទួលបានឋានៈការទូត និងអភ័យឯកសិទ្ធិ ដែលទទួលខុសត្រូវចំពោះគ្រប់ទិដ្ឋភាពនៃទំនាក់ទំនងយោធា និងការពារជាតិជាមួយប្រទេសដែលបានដាក់ទូត ព្រមទាំងអាចធ្វើការធ្វើការលើបញ្ហាសុវត្ថិភាពផ្សេងទៀតដូចជាចំណាកស្រុក និងបញ្ហាយុត្តិធម៌៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


