KPT+
មកដឹងអំពីអ្វីទៅជា ផលិតផលក្នុងស្រុកសរុប (GDP)?
ផលិតផលក្នុងស្រុកសរុប ឬ ហៅកាត់ថា GDP per capital គឺជារូបិយវត្ថុ ឬ តម្លៃទីផ្សារសរុបនៃទំនិញ និងសេវាកម្មទាំងអស់ដែលផលិតនៅក្នុងប្រទេសមួយកំឡុងពេលជាក់លាក់ណាមួយ។ នេះបើតាម Finance Strategists។

GDP មកពីពាក្យពេញថា Gross Domestic Product។ GDP ជាធម្មតាត្រូវបានគណនាជារៀងរាល់ឆ្នាំ ប៉ុន្តែ វាក៏អាចត្រូវបានគណនាក្នុងមួយត្រីមាសផងដែរ។ ផលិតផលក្នុងស្រុកសរុប ត្រូវបានគេគិតបញ្ចូលទាំងការប្រើប្រាស់ឯកជន សាធារណៈ ការចំណាយរបស់រាជរដ្ឋាភិបាល ការវិនិយោគ ការចំណាយលើការសាងសង់ផ្សេងៗ។

GDP ត្រូវបានប្រើដោយអ្នកសេដ្ឋកិច្ច ដើម្បីកំណត់ពីស្ថានភាពរបស់សេដ្ឋកិច្ច។ នៅពេលដែលប្រទេសមួយលក់ផលិតផលក្នុងស្រុកច្រើនជាងឱ្យបរទេសទិញ គឺផលិតផលក្នុងស្រុកសរុបកើនឡើង។ ប៉ុន្តែ ពេលដែលប្រទេសនោះទិញផលិតផលពីបរទេសច្រើនជាងលក់ ដែលហៅថាឱនភាពពាណិជ្ជកម្ម គឺ GDP មានការថយចុះ។
GDP មានបួនប្រភេទផ្សេងគ្នា ហើយវាជាការសំខាន់ណាស់ដែលត្រូវដឹងពីភាពខុសគ្នារវាង GDP ព្រោះ GDP នីមួយៗបង្ហាញពីទស្សនវិស័យសេដ្ឋកិច្ចខុសៗគ្នា។
១.Real GDP៖ គឺជាការគណនា GDP ដែលត្រូវបានកែតម្រូវសម្រាប់អតិផរណា។ តម្លៃទំនិញ និងសេវាកម្មត្រូវបានគណនាក្នុងកម្រិតតម្លៃថេរ ដែលជាធម្មតាត្រូវបានកំណត់ដោយឆ្នាំមូលដ្ឋានដែលបានកំណត់ទុកជាមុន ឬដោយប្រើកម្រិតតម្លៃនៃឆ្នាំមុន។ Real GDP ត្រូវបានចាត់ទុកថាជាការបង្ហាញដ៏ត្រឹមត្រូវបំផុតនៃសេដ្ឋកិច្ចរបស់ប្រទេសមួយ និងអត្រាកំណើនសេដ្ឋកិច្ច។
២.Nominal GDP៖ ផលិតផលក្នុងស្រុកសរុបត្រូវបានគណនាជាមួយនឹងអតិផរណា។ តម្លៃទំនិញ និងសេវាកម្មត្រូវបានគណនាតាមកម្រិតតម្លៃបច្ចុប្បន្ន។
៣.Actual GDP៖ គឺជាការវាស់វែងសេដ្ឋកិច្ចរបស់ប្រទេសមួយក្នុងពេលបច្ចុប្បន្ន។
៤.Potential GDP៖ គឺជាការគណនានៃសេដ្ឋកិច្ចរបស់ប្រទេសមួយក្រោមលក្ខខណ្ឌដ៏ល្អ ដូចជារូបិយប័ណ្ណស្ថិរភាព អតិផរណាទាប និងការងារពេញលេញ។
ផលិតផលក្នុងស្រុកសរុប ឬ ហៅថា GDP គឺត្រូវបានប្រើតាំងពីយូរលង់ណាស់មកហើយ។ ក្នុងពេលបច្ចុប្បន្ននេះ នៅលើពិភពលោក គេយក GPD មកវាស់ពីទំហំផលិតផល ដើម្បីឱ្យដឹងអំពីសេដ្ឋកិច្ច ទាំងការកើនឡើង និងធ្លាក់ចុះនៅក្នុងប្រទេសនីមួយៗ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


