Connect with us

KPT+

នាយករដ្ឋមន្ត្រីថៃ ៥ រូបឆ្លងកាត់ការសិក្សាពីសាលាល្បីៗទាំងក្នុងប្រទេស និងនៅបរទេស

បានផុស

នៅ

ជាការពិតណាស់ ដើម្បីក្លាយជាអ្នកដឹកនាំប្រទេស ត្រូវតែមានសមត្ថភាពសិក្សានិង​បទពិសោធន៍​ក្នុង​ការរស់នៅ​ប្រកប​ដោយភាពឆ្លាតវៃ ទើបអាចក្លាយជាអ្នកដែល​អាច​ជំរុញ​ប្រទេស​ឆ្ពោះ​ទៅ​មុខ​បាន។

ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីទាំង៥រូបរបស់ប្រទេសថៃ សុទ្ធតែមានប្រវត្តិ​នៃ​ការ​អប់រំ​ពីសាលាល្បីៗទាំងក្នុងប្រទេស ខណៈអ្នកផ្សេងទៀតទទួលការសិក្សានៅឯក្រៅស្រុកថែមទៀត។

ខាងក្រោមនេះគឺជាអតីតនាយករដ្ឋមន្ត្រីនិងនាយករដ្ឋមន្ត្រីចាំផ្ទះបច្ចុប្បន្ន ទាំង៥រូប សុទ្ធតែឆ្លងកាត់ការអប់រំពីសាលាល្បីៗ។

១ លោក Pita Limjaroenrat

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនាគតនាយក​រដ្ឋមន្ត្រី​ថៃ​ទី ៣០ លោក Pita Limjaroenrat បាន​សិក្សា​នៅ​ថ្នាក់​អនុវិទ្យាល័យ​នៅ​មហាវិទ្យាល័យ​បាងកក​គ្រីស្ទាន។ មុនពេលទៅសិក្សានៅនូវែលហ្សេឡង់​នៅអាយុ ១១ ឆ្នាំនៅ Hamilton និង​រស់នៅ​ជាមួយ​គ្រួសារ​ចិញ្ចឹម​មួយ។ បន្ថែមពីលើការអប់រំនៅសាលា លោកធ្វើ​ការ​ក្រៅ​ម៉ោង​ដើម្បី​រក​ប្រាក់​ដោយ​ជិះ​កង់​ទៅ​លក់​កាសែត រើសផ្លែស្ត្របឺរី និងធ្វើជាអ្នកមើលថែឆ្កែ។ នៅពេលបញ្ចប់ការ​អប់រំ​មធ្យមសិក្សា លោក Pita បានបន្តការសិក្សានៅមហាវិទ្យាល័យ​ពាណិជ្ជកម្ម និង​គណនេយ្យ សាកលវិទ្យាល័យ Thammasat ផ្នែ​កហិរញ្ញវត្ថុ (កម្មវិធីភាសាអង់គ្លេស) បានបញ្ចប់ការសិក្សា​ដោយ​កិត្តិយស​ថ្នាក់​ដំបូង បន្ទាប់មក​បន្តទៅសិក្សាថ្នាក់អនុបណ្ឌិតនៅ មហាវិទ្យាល័យ​នយោបាយ និង​អភិបាលកិច្ច សកលវិទ្យាល័យ​ Harvard ស្របជាមួយនឹងការគ្រប់គ្រងពាណិជ្ជកម្ម​នៅវិទ្យាស្ថាន​បច្ចេកវិទ្យា Massachusetts ជាសាកលវិទ្យាល័យដែលល្បីល្បាញជាយូរមក​ហើយ សម្រាប់ការ​ស្រាវជ្រាវ និង​ការ​អប់រំ​ផ្នែកគីមីវិទ្យា រូបវិទ្យា និង​វិស្វកម្ម​ក្នុងវិស័យផ្សេងៗជុំវិញពិភពលោក។

២ លោក ប្រាយុទ្ធ ចាន់អូចា

នាយក​រដ្ឋមន្ត្រី​ថៃ​ទី ២៩ និង​ជា​ប្រធាន​បញ្ជាការ​ប្រតិបត្តិការ​សន្តិសុខ​ផ្ទៃក្នុង បាន​បញ្ចប់​ថ្នាក់​បឋម​សិក្សា​ថ្នាក់ទី ៧ ពីសាលា Sahakit Wittaya ខេត្ត​លពបុរី ដែល​ម្តាយជា​គ្រូបង្រៀន។ ក្រោយ​មក​លោក​បាន​បន្ត​ការ​សិក្សា​ថ្នាក់​ទី​១ នៅ​សាលា Pibulwitthayalai ខេត្ត​លពបុរី ប៉ុន្តែ​ក្រោយ​ពី​រៀន​បាន​តែ​មួយ​ឆ្នាំ​ក៏​លាលែង​ព្រោះ​ឪពុក​គាត់​ជា​មន្ត្រី​យោធា ហើយ​ត្រូវ​ធ្វើ​ចំណាក​ស្រុក​ទៅ​ខេត្ត​ជា​ច្រើន។ ក្រោយមក លោក​បាន​បន្ត​ការសិក្សា​នៅ​សាលា Wat Nuannoradit ក្នុងទៅក្រុងបាងកក រហូត​ដល់​ចប់​អនុវិទ្យាល័យ​ទី​៣ ហើយ​បាន​បន្ត​ការ​សិក្សា​នៅ​សាលា​យោធា រហូត​ដល់​បាន​បញ្ចប់​ការ​សិក្សា​ជា​និស្សិត​ត្រៀម​លក្ខណៈ​យោធា​ជំនាន់​ទី​១២ និង​ជា​សិស្ស​នាយ​ទាហាន​នាយទាហាន​រង​ព្រះ​ជរា​ជ័យ​ទី២៣ និង​ជា​អតីត​និស្សិត​នៃ​មហាវិទ្យាល័យ​ការពារ​ជាតិ។

៣ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា

នាយក​រដ្ឋមន្ត្រី​ថៃ​ទី ២៨ និង​ជា​នាយក​រដ្ឋមន្ត្រី​ស្ត្រី​ដំបូង​គេ​របស់​ប្រទេស​ថៃ បានបញ្ចប់ថ្នាក់អនុវិទ្យាល័យពី មហាវិទ្យាល័យ Regina Coeli, វិទ្យាល័យ Yupparaj Wittayalai បានទទួលបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រនយោបាយ ពីសាកលវិទ្យាល័យឈៀងម៉ៃ ជំនាន់ទី២១ ក្នុងឆ្នាំ១៩៨៨ ហើយបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យ Kentucky State សហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៩០។

ឧបនាយករដ្ឋមន្ត្រី អាភីស៊ីត វេចាជីវ៉ា

នាយករដ្ឋមន្ត្រីថៃទី២៧ បានចូលរៀននៅមហាវិទ្យាល័យ Eton College ប្រទេសអង់គ្លេស ហើយបានទទួលបរិញ្ញាបត្រ និងអនុបណ្ឌិតពីសាកលវិទ្យាល័យ Oxford។ ក្រៅពីនេះលោក​ក៏​ជា​អតីត​សាស្ត្រាចារ្យ​នៅ​រាជបណ្ឌិត្យសភា​យោធា​ចល​ Chulalongkorn និង​សាកល​វិទ្យាល័យ Thammasat។

ឧបនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា

នាយករដ្ឋមន្ត្រី​ថៃទី ២៣ នៃប្រទេសថៃបានបញ្ចប់ថ្នាក់វិទ្យាល័យពី​មហាវិទ្យាល័យ​ Montfort ​​ក្នុងឆ្នាំសិក្សា ១៩៦៥ និងឧត្តមសិក្សានៅសាលាត្រៀមកងយោធពលខេមរភូមិន្ទថ្នាក់ទី ១០ (១៩៦៩) និងបណ្ឌិត្យសភានគរបាលភូមិន្ទ ថ្នាក់ទី ២៦ ក្នុងឆ្នាំ ១៩៧៣ ដោយទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុងថ្នាក់។ លោកបានទទួលអាហារូបករណ៍ពី​ការិយាល័យគណៈកម្មការសេវាស៊ីវិល (OCSC) ក្នុងវិស័យយុត្តិធម៌ នៅសាកលវិទ្យាល័យ Eastern Kentucky បានបញ្ចប់ការសិក្សានៅឆ្នាំ ១៩៧៥ ហើយបាន​បញ្ចប់​ថ្នាក់​បណ្ឌិតនៅសាកលវិទ្យាល័យ Sam Houston State ក្នុងឆ្នាំ ១៩៧៨ ហើយបានទទួល​បណ្ឌិត​កិត្តិយស ក្នុង​វិស័យសារព័ត៌មាន និងទំនាក់ទំនងមហាជន សាកល​វិទ្យាល័យ Thammasat ឆ្នាំ ១៩៩៤៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន ៖កូនស្រីពៅលោក ថាក់ស៊ីន ជិះយន្តហោះទៅជួបឪពុក និងលោកស្រី យីងឡាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទី មុន

ក្រសួងកសិកម្ម ដឹកនាំអ្នកសារព័ត៌មានចម្រុះស្ថាប័ន ចុះទស្សនកិច្ចនៅតាមសហគ្រាសជលផល

ព័ត៌មានជាតិ១ ម៉ោង មុន

ស្ពាន ១ កន្លែងដាច់​ដោយកម្លាំងទឹកហូរ ខណៈផ្លូវប្របមាត់ប្រឡាយស្រុតបាក់ជាបណ្តើរៗ

ជីវិតកម្សាន្ដ១ ម៉ោង មុន

អបអរ ទេព បូព្រឹក្ស ត្រឡប់ចូលសិល្បៈវិញ និងក្លាយជាទូតសុច្ឆន្ទៈផ្លូវការរបស់​ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ និងភេសជ្ជៈ​វី-អាកទីវ

សន្តិសុខសង្គម១ ម៉ោង មុន

លួចលុយក្រុមហ៊ុន​ជាង ១ ៣០០ ០០០ បាត​ ចូល​កាសុីណូ​លេងល្បែងចាញ់អស់ ត្រូវអាវុធហត្ថឃាត់ខ្លួន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កូរ៉េខាងត្បូង គ្រោងដាក់ចេញច្បាប់ហាមទទួលទានសាច់ឆ្កែ

Sokha Hotels

ព័ត៌មានពេញនិយម