Connect with us

KPT+

ហេតុផល​ដែល​សហគ្រិន​គ្រប់រូប​មិន​គួរ​មើល​រំលង​ជំនាញ​អនឡាញ

បានផុស

នៅ

ជាការពិតគ្រប់អាជីវកម្មមិនអាចពឹងផ្អែកលើតែជំនាញ​លក់និងទីផ្សារប៉ុណ្ណោះទេ ដោយសារ​ការ​ធ្វើជំនួញ មានការប្រែប្រួលឥតឈប់ឈរ​រៀងរាល់ថ្ងៃ។ ជាពិសេសក្នុងសម័យ​ឌីជីថល ដើម្បី​គ្រប់គ្រង​អាជីវកម្ម​មួយ​ឲ្យ​កាន់​តែល្អ សហគ្រិន​គ្រប់រូប​មិន​គួរ​មើល​រំលង​ជំនាញ​ផ្នែក​ព័ត៌មាន​វិទ្យា ឬ ជំនាញ IT ឡើយ។

ទាំងនេះជាហេតុផលដែលបង្ហាញថាសហគ្រិនគួរចេះជំនាញ IT៖

គ្រប់គ្រងប្រតិបត្តិការក្រុមហ៊ុន៖ សព្វថ្ងៃនេះ បច្ចេកវិទ្យា ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ដំណើរការ​របស់​អាជីវកម្ម។ ចំពោះ​សហគ្រិន​វៃឆ្លាត​នឹង​ដឹង​ច្បាស់​ពី​សារៈសំខាន់​ក្នុង​ការ​ទាញ​យក​ប្រយោជន៍​ពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យាថ្មីៗ។ ជំនាញ​ផ្នែក​ព័ត៌មាន​វិទ្យា អាច​ជួយ​កាត់បន្ថយ​ការ​ចំណាយ​ប្រាក់ ចំណេញ​ពេលវេលា ជួយ​ឲ្យ​គ្រប់គ្រង​ក្រុមហ៊ុន​បាន​ល្អ និង​មិន​ចាំបាច់​ពឹង​អ្នក​មាន​ជំនាញ IT ពី​ខាងក្រៅ​ច្រើន​នាំ​ឲ្យ​ខាត​ប្រាក់ខែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បង្កើត​គេហទំព័រ​ដោយ​ខ្លួនឯង៖ គេហទំព័រ (Website) គឺជា​ឧបករណ៍​ធ្វើ​ទីផ្សារ​នាំ​មុខ​មួយ​ក្នុង​អាជីវកម្ម​សម័យ​ឌីជីថល។ បើ​កាលណា​សហគ្រិន​ចេះ​ជំនាញ IT នោះ​ពួកគេ​អាច​បង្កើត​វេបសាយ​មួយ​ដោយ​ខ្លួនឯង ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ថ្មីៗ​អំពី​ផលិតផល ជួយ​ជំរុញ​ការ​លក់ និង​បង្កើន​ទំនាក់ទំនង​ជាមួយ​អតិថិជន​ផងដែរ។ ប៉ុន្តែ​បើ​ម្ចាស់​អាជីវកម្ម ទិញ​វេបសាយ​ពី​អ្នកដទៃ ពួកគេ​នឹង​ត្រូវ​ចំណាយ​ប្រាក់​លើ​ថ្លៃ​សេវាកម្ម Hosting និង Domain ប្រចាំខែ ឬ ប្រចាំ​ឆ្នាំ​ដើម្បី​ការពារ​សុវត្ថិភាព​វេបសាយ​របស់​ខ្លួន។ ដូច្នេះ ការ​ដែល​សហគ្រិន​ចេះ​ជំនាញ​នេះ មិន​ត្រឹម​តែ​អាច​បង្កើត​វេបសាយមួយ​ដោយ​ខ្លួនឯង​ប៉ុណ្ណោះ​ទេ វា​ក៏​ជួយ​ឲ្យ​ចៀសវាង​ការ​ចំណាយ​ប្រាក់​ច្រើន​ថែម​ទៀត​លើ​ការ​ទិញ​ពី​គេ។

ចេះ​ប្រើប្រាស់​បណ្ដាញ​សង្គម​ច្បាស់លាស់៖ ការ​ចេះ​ប្រើប្រាស់​បណ្ដាញ​សង្គម​បាន​ច្រើន​ជា​ប្រយោជន៍​ដើម្បី​ទាក់ទាញ​អតិថិជនតាមរយៈ Facebook, Twitter និង Instagram ជាដើម។ មូលហេតុ​ដោយសារ សហគ្រិន​ដែល​ចេះ​ជំនាញ​ព័ត៌មាន​វិទ្យា​ច្បាស់ អាច​ស្វែងយល់​ពី​របៀប​ក្នុង​ការ​បង្ហោះ​ផ្សាយ​ផលិតផល ពេលណា​ដែល​ត្រូវ​បង្ហោះ និង​ប្រើប្រាស់​សញ្ញា #Hastag បែបណា​ជាដើម។ តាម​រយៈ​មធ្យោបាយ​នេះ វា​នឹង​ជួយ​ក្នុង​ការ​ផ្សព្វផ្សាយ Brand ដល់​ក្រុមហ៊ុន​បាន​យ៉ាង​ប្រសិទ្ធភាព​ទៀត​ផង៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖បុគ្គលិក៥ប្រភេទ ​ដែល​ក្រុមហ៊ុន​នីមួយៗ​ដណ្ដើម​គ្នា​យក

ចុចអាន៖សហគ្រិន​ឆ្នើម​ទាំង ១០ ដែល​បង្កើត​សមិទ្ធផល​ជា​របស់​​ខ្លួន​បង្ហាញ​ពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៥ នាទីutes មុន

នគរបាល​ខណ្ឌសែនសុខ អញ្ជើញ​បុរស​ឈ្មោះ សុវណ្ណ ពិសិដ្ឋ ​មក​បំភ្លឺ​ករណី​ថា សមត្ថកិច្ច​ប្រើ​អំពើហិង្សា

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ព្រឹត្តិការណ៍តាំងពិព័រណ៍ធំបង្អស់នៅអាស៊ី THAIFEX – ANUGA ASIA បំផុសគំនិតអ្នកប្រឡូកវិស័យអាហារនិងភេសជ្ជៈឱ្យមានគំនិតច្នៃប្រឌិតក្នុងកម្មវិធី tasteInnovation ២០២៥

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាលរាជធានី ប្រារព្ធ​ទិវា​ជាតិ​នៃ​ការ​ចងចាំ ដើម្បី​ឧទ្ទិស​កុសល​ជូន​ជន​រងគ្រោះ​ដែល​បាត់បង់ជីវិត​ដោយ​របប​វាល​ពិឃាដ​ខ្មែរ​ក្រហម

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្ដម  ហ៊ុន ម៉ានី ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់កម្មសិទ្ធអចលនវត្ថុ២២១បណ្ណជូនពលរដ្ឋ នៅឃុំកាហែង ស្រុកសំរោងទង

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ លើកទឹកចិត្តវិស័យ SME បន្តជួយរួមចំណែកថែមទៀតសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច

Sokha Hotels

ព័ត៌មានពេញនិយម