Connect with us

អាជីព

បុគ្គលិក៥ប្រភេទ ​ដែល​ក្រុមហ៊ុន​នីមួយៗ​ដណ្ដើម​គ្នា​យក

បានផុស

នៅ

នៅ​ខណៈ​ដែល​មនុស្ស​ជាច្រើន​ត្អូញ​ថា​ការងារ​ពិបាក​រក ក៏​មាន​មនុស្ស​ជា​ច្រើនទៀត​ដែល​មាន​ការងារ​ស្ទើរ​សម្រាក​គ្មាន​ហើយ​ក៏​មាន​មនុស្សជាច្រើន​ដែល​មាន​គេ​មក​ចរចា​ផ្ដល់​ការងារ​ថ្មី​សឹង​ជា​រៀងរាល់ថ្ងៃ។

ខណៈដែលមនុស្ស​ជាច្រើនកំពុងបាក់ទឹកចិត្ត​ ដេកដួល ងងឹតស្លុប​ ក៏មាន​មនុស្ស​ជាច្រើនដែលគ្មាន​ពេលវេលា​សម្រាប់​មក​ពិបាកចិត្ត​ ព្រោះ​ពួកគេមើលឃើញលទ្ធផលជាច្រើន​ ដែល​ពួកគេ​អាច​ធ្វើ​ឲ្យ​ចេញជារូបរាង ប្រសិន​មានពេលវេលាច្រើនជាងនេះបន្តិច។

ខាងក្រោម​ជា​មនុស្ស​៥ប្រភេទ​ដែល​ក្រុមហ៊ុន​នីមួយៗចចារចង់បាន៖

១ មនុស្ស​ដែល​មាន​ទេពកោសល្យ និងគំនិតថ្មីជានិច្ច

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គំនូរ​មួយផ្ទំាង ស្លាកសញ្ញាមួយ​ Posterមួយ អាចនាំ​ក្រុមហ៊ុនមួយ​ឲ្យ​ឈានទៅដល់មូលដ្ឋាន​គ្រឹះនៃ​ការធ្វើទីផ្សារ​ប្រកប​ដោយជោគជ័យ​បាននិងឆាប់រហ័ស​កាត់បន្ថយ​ពេលវេលា​ការ​ចំណាយ។ ក្រុមហ៊ុន​ដែល​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់​រមែង​មាន​លក្ខណៈ​ពិសេស​ខុស​ពីអ្នកដទៃ​ហើយ​ងាយ​ក្នុងការ​ដណ្តើម​បាន​ចំណាប់អារម្មណ៍។

២ មនុស្ស​ដែល​មា​ទំនាក់ទំនង​សាធារណៈ​ខ្លាំង

មនុស្ស​ដែល​មាន​ឈ្មោះ​ល្បីល្បាញ​ក្នុង​បណ្ដាញ​សង្គម​បច្ចុប្បន្ន​ពុំ​មែន​សុទ្ធសឹងជា​មនុស្ស​​ដែល​រាប់​ដែល​មាន​ទំនាក់ទំនង​សាធារណៈ​ខ្លាំងនោះ​ទេ។​ ខ្លះមាន​៥០០K likes Follower ខ្លះក៏មាន​មួយ​លាន​ Followerប៉ុន្តែ​ពេល​ធ្វើតំណាង​ឲ្យ​​ផលិតផល​អត់​អ្នក​ខ្វល់​ជាមួយ​ព្រោះ​អ្នក​នោះ​មិន​ត្រូវ​ជាមួយ​ផលិត​ផល​នោះ ឬ​ក៏ជួនកាល​ល្បីដោយផ្លូវមិនល្អ ឬល្បីដោយហេងស៊យ ។

៣ មនុស្ស​ដែល​ឯករាជ្យ

និយោជក​ម្នាក់ៗ តែងតែ​ព្យាយាម ស្វែងរកនិយោជិកជិកណាដែលមិនត្រូវការ ឱ្យ​មេដឹកនាំ​តាម ត្រួតពិនិត្យនិងដាក់ទិសដៅជានិច្ច​​នោះ​ទេ។ មនុស្ស​ដែល​ចេះ​ជំរុញ​ឲ្យ​ខ្លួនឯងតែងតែ​អាច​ធ្វើ​ឲ្យ​ខ្លួនឯង​ពេញចិត្តការងារ​ប្រចាំថ្ងៃ មិន​រអ៊ូ​និង​មាន​គំនិត​សកម្ម​ជានិច្ច​។ ថាមពល​ចិត្ត នាំ​ទៅ​ដល់​ការ​ធ្វើ​សកម្មភាព​បន្ថែម​ដោយ​គ្មាន​គិត​លើស​ខ្វះ ខាត ចំណេញ ផ្តល់​ជូន​ការ​គាំទ្រ​និង​ការ​ផ្លាស់ប្តូរ​នូវ​សមិទ្ធិផលល្អប្រសើរជាងមុន រក្សាភាពអង់អាចប្រឈម​និងកំហុស ដែល​ជា​ការដុះដាល​ដ៏ទាក់ចិត្ត​។

មនុស្ស​បែបនេះ មិនដែលហត់នឿយ មិនដែលរកលេស ក្នុងការគេចវ៉េស រៀន​ជំនាញបច្ចេកទេស ឬទ្រឹស្តីជួយមក​អង្គភាពហើយ​រក្សាការផ្លាស់ប្តូរក្នុងជានិច្ច​សម្រាប់​ជោគជ័យ​និង​ភាព​ជឿជាក់​លើខ្លួនឯងខ្លាំង។
ទំនុកចិត្ត​លើខ្លួនឯង ត្រូវបានគេទទួលស្គាល់ថា ជាធាតុផ្សំសំខាន់ និងខុសគ្នា រវាង​អ្នក​ដែល​ទទួល​បាន​ជោគជ័យ​និង​អ្នក​ដែល​រអ៊ូរទំា មិនមាន​ជោគជ័យ​ក្នុងជីវិត។ មនុស្ស​ដែល​មាន​ទំនុកចិត្តលើខ្លួនឯង​គឺជាមនុស្ស​ដែលបំផុសគំនិតអ្នកដទៃ នៅជិតអ្នកណា នាំំ​អ្នកនោះ​រីកចម្រើន។

៤ មនុស្សអាចទុកចិត្តបាន និងទំនួលខុសត្រូវ

និយោជិកឱ្យតម្លៃដល់និយោជិកដែលមកធ្វើការទាន់ពេលវេលា និងទទួលខុសត្រូវការងារប្រចាំថ្ងៃ​ដោយមិនចាំបាច់មានបញ្ជាឬក្រើនរំលឹក វាមាន​សារៈសំខាន់ណាស់ ចំពោះវិន័យ និភាពថ្លៃថ្នូរដែលនាំទៅសល់ទំនុកចិត្ត។ ​និយាយ​កុហក​ចុះឡើង​ មុនក្រោយគង់តែត្រូវគេ​ដេញចោលមិនខាន។ ការ​ឲ្យ​តម្លៃលើសកម្មភាព​បំពេញ​ការងារ​របស់​អ្នក ដូចជា​​ឲ្យ​តម្លៃ​លើខ្លួនឯង ​បង្ករនូវភាពរឹងមាំ និង​ភាព​ស្មោះត្រង់​ព្រោះ​គ្រប់​ក្រុមហ៊ុន​រមែង​ផ្ដល់​តម្លៃ​ដល់​និយោជិក​លើ​គុណធម៌ ភាព​ស្មោះត្រង់ខ្ពស់ជាងគុណតម្លៃណាផ្សេងទាំងអស់។ ទំនាក់ទំនង​ល្អ រមែង​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ជំនឿ។ ចូរធ្វើ​ឲ្យ​អ្នកដទៃ​ជឿជាក់លើអ្វីដែល​អ្នក​និយាយ និង​អ្វី​ដែល​អ្នក​ធ្វើ​ព្រោះថា អាជីវកម្ម១ទទួលបានជោគជ័យ អាស្រ័យ​ជំនឿ​ទុកចិត្តពីអតិថិជន​និង​រក្សា​អាកប្បកិរិយា​ថា «អតិថិជន​មិន​អាចកុហកបាន»។

៥ មនុស្ស​ដែល​ទៅដល់ណាជោគជ័យ​នៅទីនោះ

មនុស្ស​គេមើលលើលទ្ធផល ពុំមែន​លើCV សញ្ញាប័ត្រ ឬពាក្យ​អំនួតឡើយ។ អ្នក​ជំនាញ​ដែល​មាន​គុណភាព​ការងារ​ខ្ពស់ គេ​សម្គាល់​ដោយ​ផ្ដោត​លើ អាកប្បកិរិយា ប្រវត្តិ​លទ្ធផល​ក្នុង​វិជ្ជាជីវៈ រួមបញ្ចូល​ឥរិយាបថ​សង្គម ទាំងអស់ខាងលើ៤ចំណុចបញ្ចូលគ្នា ពិសេស​គេ​សម្គាល់​លើ​ការ​ផ្តក់​គំរូ​ជា​វិជ្ជមាន​សម្រាប់​អ្នកដទៃ។ មនុស្ស​នេះ​មាន​សុទិដ្ឋិនិយម​អំពីអង្គភាព ក្រុមហ៊ុន និង​អនាគត​របស់​ខ្លួន​ដែល​អាច​លូតលាស់​ទៅ​ជាមួយគ្នា៕

ប្រែសម្រួល៖Mr Tomorrow

ចុចអាន៖រក្សា​ធនធាន​មនុស្ស ជា​យុទ្ធសាស្ត្រ​រកស៊ី​បាន​​យូរអង្វែង

ចុចអាន៖រឿង​បន្ទាន់​ដែល​ត្រូវ​ធ្វើ ពេល​តេស្ត​ការងារ​ជាប់​ភ្លាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម