Connect with us

ព័ត៌មានអន្ដរជាតិ

មេរៀនជីវិត និងសហគ្រិនភាព ៧ ចំណុច អាចត្រាប់តាមពី Elon Musk

បានផុស

នៅ

ប្រិយមិត្តប្រាកដជាធ្លាប់បានស្គាល់ ឬឮឈ្មោះ Elon Musk ជាក់ជាមិនខាន ។ ពិតមែនលោកគឺជាបុគ្គលមួយរូបដែលជោគជ័យក្នុងភាពច្នៃប្រឌិតបង្កើតអ្វីថ្មីៗក្នុងសតវត្សទី ២១ នេះ ហើយក៏ជាបុគ្គលដែលមានឥទ្ធិពលមួយរូប រួមទាំងទឹកប្រាក់ដែលធ្វើឲ្យលោកមានឈ្មោះជាមហាសេដ្ឋី​ ។

សម្រាប់អត្ថបទនេះក៏សូមលើកឡើង ៧ មេរៀនពីសហគ្រិនបច្ចេកវិទ្យាអាមេរិក​ដែលមានដើមកំណើតកាណាដា កាត់អាហ្វ្រិកខាងត្បូងរូបនេះ មកបង្ហាញដែលអ្នកអាចរៀនសូត្រ និងពិចារណាដូចខាងក្រោម៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ការអាន អាចធ្វើឲ្យអ្នកឆ្លាត និងកាន់តែឆ្លាត

Elon Musk គឺជាអ្នកអានមួយរូបតាំងពីនៅវ័យកុមារ ។ គាត់ជឿថាអ្វីៗនឹងក្លាយជារឿងធម្មតា ដោយអ្នកអាចស្វះស្វែងរៀនដោយខ្លួនឯង ។ មានម្តងៗលោកធ្លាប់ទៅប្រទេសរុស្ស៊ីដើម្បីសុំជាជំនួយខ្លះក្នុងការឌីសាញគ្រាប់រ៉ុកកែតសម្រាប់ក្រុមហ៊ុន SpaceX របស់លោក ។ ប៉ុន្តែអ្នកវិទ្យាសាស្រ្តរុស្ស៊ីភាគច្រើន បានបដិសេធគំនិតគាត់។ ផ្ទុយទៅវិញ ពេល Elon Musk ជិះយន្តហោះត្រឡប់មកអាមេរិកវិញ លោកបែរជារៀនពិចារណាគម្រោងបង្កើតរ៉ុកកែតដោយខ្លួនឯង ។ “ខ្ញុំអានសៀវភៅ ហើយនិយាយជជែកជាមួយមនុស្សគ្រប់គ្នា ខ្ញុំសំដៅន័យថា នោះជារបៀបដែលមនុស្សម្នាក់រៀនពីអ្វីមួយ ។ មានសៀវភៅល្អៗជាច្រើន ហើយក៏ដូចជាមនុស្សមានបញ្ញាវៃឆ្លាតជាច្រើន” ។ នេះបើតាមលោក Musk ប្រធានក្រុមហ៊ុន SpaceX ។

២. ធ្វើការ “ដោយប្រឹងប្រែងព្យាយាម”

សម្រាប់ ElonMusk ផ្ទាល់ លោកត្រូវបានគេសម្គាល់ថា ជាមនុស្សចូលចិត្តធ្វើការ។ មិនមែនតែធ្វើការនោះទេ គឺមានភាពព្យាយាមក្នុងនោះដែរ លោកធ្វើការ ១០០ ម៉ោងក្នុងមួយសប្តាហ៍សឹងរាល់ឆ្នាំ ។ លោកផ្ទាល់ក៏បានលើកឡើងដែរថា បើគេធ្វើការងារ ៤០ ម៉ោងក្នុងមួយសប្តាហ៍ ចុះបើអ្នកធ្វើ ១០០ ម៉ោងក្នុងមួយសប្តាហ៍ ប្រាកដហើយគឺអ្នកនឹងសម្រេចបានលទ្ធផលច្រើន ហើយនៅមុខគេទៀតផង ។ ទាំងនេះហើយជាលក្ខណៈពិសេសមួយរបស់ Elon Musk ដែលមានទាំងក្នុងជីវិតការងារជាសហគ្រិន ។

៣. មានគំនិតធំៗ ហើយទូលំទូលាយ

ចំណុចនេះយើងអាចក្រឡេកមើលទៅមួយជ្រុងរបស់លោក Musk ដែលគំនិតរបស់មហាសេដ្ឋីរូបនេះបង្កើតពុំមែនតែផលិត ឬសេវាតែមួយនោះទេ ឧទាហរណ៍ សេវាហិរញ្ញវត្ថុ PayPal របស់លោក ដែលមានឥទ្ធិពលខ្លាំងក្នុងវិស័យទូទាត់ ដោយងាកមកប្រើលុយឌីជីថលដែលមានភាពងាយស្រួលក្នុងការផ្ទេរ និងការទូទាត់អនឡាញ ។ លើសពីនេះ គឺ SpaceX ដែលមានវិនិយោគិនជាច្រើនមិនយល់ស្របដោយយល់ថាជាការស្រមើស្រមៃ ប៉ុន្តែមកទល់ពេលនេះ SpaceX ជាក្រុមហ៊ុនឯកជនលើវិស័យអវកាសប្រកបដោយជោគជ័យ ។

៤. លុយពុំមែនជាគោលដៅធំនោះទេ

សម្រាប់ខ្ញុំ គឺពុំមែនដើម្បីលុយតែម្យ៉ាងទេ ប៉ុន្តែគឺការដោះស្រាយបញ្ហាសម្រាប់មនុស្សនាពេលអនាគត នេះជាអ្វីដែលសហស្ថាបនិកឡេបស្រាវជ្រាវ Open AI លើកឡើង ។ Elon Musk បន្ថែមទៀតថា គឺគួរតែមានគោលដៅធំៗក្នុងជីវិតជាជាងការគ្រាន់តែរកលុយនៅពេលដែលអ្នកចាប់ផ្តើមអ្វីមួយថ្មី គឺអាចផ្តោតលើគំនិតប្លែកថ្មីដែលអាចជួយសម្រួលដល់មនុស្សជាតិ ។ លុយគឺជាផលិតផលមួយ ដែលវានឹងរត់រកអ្នកជាធម្មតា ប៉ុន្តែវាជាគុណតម្លៃពិសេសនៅពេលដែលផលិតផលអ្នកអាចដោះស្រាយបញ្ហា ជួយដល់មនុស្សជាតិបាន។

៥. ហ៊ានទទួលបរាជ័យខ្លះ

Elon MusK ស្ថាបនិកក្រុមហ៊ុន BoringCompany ដែលធ្វើផ្លូវរូងក្រោមដី បានលើកឡើងថា “បរាជ័យគឺជាផ្នែកមួយហើយបើមិនធ្លាប់ជួបវា មានន័យថាអ្នកមិនទាន់ជាមនុស្សច្នៃប្រឌិតបានល្អនៅឡើយទេ” ។ ហេតុផលមួយផ្នែកដែលមិនអាចទទួលបាននូវអ្វីដែលប្រាថ្នានោះ គឺការភ័យខ្លាចក្នុងការដួល ឬបរាជ័យនេះឯង។ ឧទាហរណ៍អ្នកមិនហ៊ានចេញទៅធ្វើការងារដែលអ្នកស្រលាញ់ដោយហេតុថាភ័យខ្លាចបរាជ័យ អ្នកមិនហ៊ានសារភាពប្រាប់មនុស្សដែលអ្នកស្រលាញ់ ដោយហេតុថាខ្លាចគេបដិសេធ។ ពិតណាស់ លោកMusk ជាមនុស្សដែលហ៊ានទទួលយករឿងបរាជ័យខ្លះផងដែរ ជាក់ស្តែងត្រឡប់ទៅរឿង SpaceX វិញ មុននឹងរ៉ុកកែតរបស់ក្រុមហ៊ុនបង្ហោះបានជោគជ័យរ៉ុកកែតពីរគ្រាប់ ដែលខ្ទង់ចំណាយប្រមាណ៦០លានដុលា្លរអាមេរិកក៏បានបរាជ័យផងដែរ ហើយ១គ្រាប់ដែលបង្ហោះបានជោគជ័យគឺចំណាយគ្រប់ទឹកប្រាក់១០០លានដុល្លារអាមេរិកពី Backup Plan ទើបលោក Musk ទទួលជោគជ័យជាបន្តបន្ទាប់។

៦. បើអ្នកចង់បានគោលដៅធំ កុំភ្លេចត្រៀមសម្រាប់រឿងឈឺចាប់ច្រើន

មែនហើយ បើអ្នកសម្លឹងមើលជោគជ័យរបស់មេដឹកនាំក្រុមហ៊ុនផលិតរថយន្ត Tesla ដ៏ល្បីដែលយើងស្គាល់មកទល់ពេលនេះក៏គួរដឹងដែរអំពីឧបសគ្គ និងបទពិសោធដែលលោកធ្លាប់ហែលឆ្លងកាត់។ នៅឆ្នាំ២០០៨ ក្រុមហ៊ុនរបស់លោកបានដល់ចំណុចមួយគឺក្ស័យធន ហើយជីវិតផ្ទាល់ខ្លួនក៏ពុំបានប្រសើរផងដែរ ប៉ុន្តែលោកនៅតែអាចស្វះស្វែងរកផ្លូវជម្នះឧបសគ្គ រហូតដល់ឈ្មោះ Elon Musk ដែលមនុស្សជាច្រើនស្គាល់សព្វថ្ងៃនេះ ។

៧. ធ្វើតាមក្តីស្រលាញ់របស់អ្នក

Elon Musk មានចំណូលចិត្តច្រើនហើយអ្វីដែលចូលចិត្តគឺលោកតែងតែតាម។ ជាឧទាហរណ៍លោកប្រើការចូលចិត្តរបស់ខ្លួនទៅលើបច្ចេកវិទ្យាដើម្បីរុករកដូចជាការធ្វើដំណើរក្នុងលំហជាដើម អ៊ិនធឺណិតល្បឿនលឿន ថាមពលសូឡាកើតឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធ និងមធ្យោបាយដឹកជញ្ជូន។ ដូចគ្នានេះដែរលោកក៏បង្ហាញកាន់គ្រប់គ្នាថា អ្វីដែលអ្នកចូលចិត្ត គឺនឹងអាចបង្កើតជំនាញថ្មីដល់អ្នក របៀបថ្មីក្នុងការស្វែងយល់ និងចូលរួមប្រយោជន៍ទៅដល់អនាគតពិភពលោក ។ លោក Musk ម្ចាស់ SpaceX បានលើកឡើងថា “មនុស្សគ្រប់គ្នាគួរបន្តនូវអ្វីដែលគេចូលចិត្តនោះជាអ្វីដែលធ្វើឲ្យពួកគេរីករាយ”

ដោយ៖ មាន រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ និង​មេ​សហជីព​នៅ​កម្ពុជា​ ៖ សហជីព​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ត្រូវតែ​កាត់ទោស​

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក​ហេង សួរ និង​នាយិកា​ADB​ប្រចាំ​នៅ​កម្ពុជា​ពិភាក្សា​លើ​វឌ្ឍនភាព​ស្តីពី​ការអភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្ដេចប្រដាល់ហ្វីលីពីន សន្យានៅចំពោះមុខសម្ដេចធិបតី ថា នឹងជួយលើកស្ទួយគុនខ្មែរ

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ១៤ ម៉ោង មុន

Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា  

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

ទេព បូព្រឹក្ស ប្រកាសដាក់បទ«ទេវរាជ» ប្រកួតពានរង្វាន់អន្តរជាតិ និងស្នើឱ្យទស្សនាបទនេះតាម YouTube វិញ

ព័ត៌មានជាតិ១៥ ម៉ោង មុន

បង្ហើប​តម្លៃ​ស្នាក់នៅ​បន្ទប់​សណ្ឋាគារ​ប្រណិត​ឋានសួគ៌​បូកគោ​ នៅ​លើ​កំពូល​ភ្នំ​បូកគោ

ព័ត៌មានជាតិ៦ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

Sokha Hotels

ព័ត៌មានពេញនិយម