Connect with us

ព័ត៌មានអន្ដរជាតិ

វាំងននខ្មៅនៅពីក្រោយ​​ជីវិតស្រី​ស្នំ​​សម័យ​បុរាណ ចិន ​ច្រើនតែងាយឈឺថ្កាត់ និង​​រស់​មិន​បាន​យូរ

បានផុស

នៅ

តាមរយៈរឿងភាគបុរាណចិនដែលទស្សនិកជនជាច្រើននិយមតាមដានកន្លងមក ប្រាកដជាបានឃើញពីសកម្មភាពរបស់​​ស្រី​ស្នំរបស់ស្ដេចមានរាប់រយអ្នក។ អ្វីដែលសំខាន់ ពួកនាងត្រូវឆ្លងកាត់ការជ្រើសរើសនារីស្អាតៗ ទើបអាចឈានជើងទៅកាន់ឋានសួគ៌ និងរស់នៅក្នុងជីវិតដ៏ប្រណីតក្នុងរាជវាំង​ ហើយជាពិសេសមនុស្សស្រីនាសម័យនោះសង្ឃឹមថា នាងអាចចាប់ភ្នែកពីស្ដេចឬអធិរាជ។

ថ្វីដ្បិតតែ ពួកនាងស់នៅយ៉ាងប្រណិត បរិភោគគ្រឿងសមុទ្រឆ្ងាញ់ៗរាល់ថ្ងៃក៏ដោយ ក៏នៅតែមានស្រីស្នំដែលងាយធ្លាក់ខ្លួនឈឺ ថែមទាំងស្លាប់ទាំងនៅក្មេងទៀតផង។ ដូច្នេះតើអ្វីជាមូលហេតុពិតប្រាកដ? ខាង​ក្រោម​នេះ​ជា​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​ស្រី​ស្នំ​ងាយ​នឹង​កើត​ជំងឺឈឺស្លាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចិត្តរបស់ពួកនាងតែងតែព្រួយបារម្ភខ្វល់ខ្វាយខ្លាំង

មិនថាមហាក្សត្រិយានី និង ស្រីស្នំភាគច្រើនមិនដែលផ្ទុំលក់មួយវិនាទីណាឡើយ ម្នាក់ៗមានការខ្វល់ចិត្តព្រោះការ​បម្រើ​ស្ដេច​មិន​មែន​ជា​ការ​ងាយ​ស្រួល​ឡើយ។ នៅ​ក្នុង​រាជវាំងដែល​មាន​ស្រី​ស្អាត​ៗ​រាប់​ពាន់​នាក់​ ពួកនាងកម្រ​ឃើញអធិរាជ​ផ្ទាល់​ណាស់ ហេតុ​នេះ​ពួកគេ​មិន​អាច​ស្មាន​ព្រះទ័យព្រះ​ចៅ​អធិរាជ​បាន​ឡើយ។ ស្នំខ្លះមិនបានជួបស្ដេចរយៈពេលមួយខែ ឬមួយឆ្នាំ ធ្វើឲ្យពួកនាងតែងតែមានគំនិតអវិជ្ជមានក្នុងចិត្ត មិនដឹងថាខ្លួនបានធ្វើខុសខ្លះឬក៏អត់ ហើយអធិរាជក៏មិនយកចិត្តទុកដាក់ចំពោះពួកនាងដូចគ្នាដែរ។

លើសពីនេះ នៅពេល​ហៅ​ឈ្មោះ​ទៅ​បម្រើស្ដេច​ភ្លាម ម្នាក់ៗ​តែង​មាន​អារម្មណ៍​មិន​ស្ងប់ ខ្វល់ខ្វាយ​នឹង​កាយវិការ សកម្មភាព ពាក្យ​សម្ដី បើ​នៅ​តែ​បន្ត​យូរ​ទៅ ប្រាកដ​ជា​ធ្វើ​ឲ្យ​ខូច​ចិត្ត​ដល់​ខ្លួននាំ​ឲ្យ​កើត​ជំងឺ​ជា​មិន​ខាន។

ត្រូវ​ប្រយ័ត្ន​ចំពោះ​អ្នក​ជុំវិញ​ខ្លួន​ជានិច្ច កុំ​បរិភោគ ឬ​គេងបាន​ស្រួលចិត្ត

ក្នុង​ប្រវត្តិសាស្ត្រ​ចិន ស្នំ​ជា​ច្រើន​បាន​ប្រើ​ល្បិច​ដ៏​ឃោរឃៅ​ដើម្បី​ទទួល​បាន​ការ​លើក​តម្កើង​និង​ការ​ពេញ​ចិត្តពីស្ដេច។ ការឈរនៅក្នុងទីតាំងខ្ពស់មានន័យថា ដៃរបស់នាងប្រឡាក់ដោយឈាមរបស់មនុស្សរាប់មិនអស់ និងប្រព្រឹត្តឧក្រិដ្ឋកម្មមិនចេះចប់។ ដូច្នេះហើយ ប្រសិនបើចិត្តរបស់ស្រីស្នំទាំងនោះតែងតែមិនស្ងប់ ឬងងុយគេង ហើយរាងកាយមិនមានសុវត្ថិភាព តើធ្វើដូចម្តេចទើបអ្នកបានសុខ និងគេងលក់ស្រួលទៅ?

មិន​ត្រឹម​តែ​ពួក​ស្រីស្នំ​ប៉ុណ្ណោះ​ដែល​ខំ​ប្រឹង​រាល់​ថ្ងៃ​ដើម្បី​ទទួល​បាន​ការ​ពេញ​ចិត្ត​ និង​បម្រើ​​អធិរាជ​ឲ្យ​បាន​ល្អ​បំផុត​នោះ​ទេ ពួក​គេ​ក៏​ព្រួយ​បារម្ភ​អំពី​ការ​ច្រណែន​របស់ស្នំដទៃ​ដែល​ធ្វើ​បាប​ពួក​គេ។​ បើ​គេ​មាន​សំណាង​ទទួល​បាន​ការ​អនុគ្រោះ​ពី​​អធិរាជ ហើយ​មាន​គភ៌ក្នុង​ឆ្នាំនាគ នោះ​ក៏​ត្រូវ​ខ្វល់ខ្វាយ​ពី​អ្នក​ដទៃខ្លាចលួចមក​ធ្វើ​បាប​កូន​ដែរ។ ចំណែកឯស្នំដែលមិនមានកូន ក៏ចំណាយពេលពេញមួយថ្ងៃគិតរកវិធីធ្វើឲ្យស្ដេចសព្វព្រះរាជហឫទ័យ ហើយក្នុងចិត្តតែងតែបារម្ភពីការប្រៀបធៀបខ្លួនទៅនឹងអ្នកដទៃជានិច្ច។

ទម្លាប់បរិភោគ

នៅក្នុងព្រះរាជវាំង របបអាហាររបស់អធិរាជ មហាក្សត្រិយានី និងព្រះមហេសី តែងតែមានលក្ខណៈពិសេស។ អាស្រ័យហេតុនេះ អាហារ៣ពេលក្នុងមួយថ្ងៃត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់ដោយផ្ទះបាយរាជវាំង។ ទោះជាយ៉ាងណាក៏ដោយ អាហារសមុទ្រដែលឆ្ងាញ់ពិសា និងមានជីវជាតិទាំងនេះ ក៏អាចផ្ទុកហានិភ័យជាច្រើន។

ជាពិសេស ដើម្បីបន្តរសជាតិឆ្ងាញ់នៃចានដែលផ្តល់ជូនអធិរាជ គ្រឿងផ្សំជាច្រើនត្រូវឆ្លងកាត់ដំណើរការកែច្នៃដ៏ស្មុគស្មាញបំផុត។ ជាឧទាហរណ៍ មេចុងភៅ​ត្រូវ​ដាក់​គ្រឿង​ផ្សំ និង​ស្ងោរ​ក្នុង​រយៈពេល​យូរ។ នេះ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យបាត់បង់​សារធាតុចិញ្ចឹម​ក្នុង​អាហារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​អាច​ផលិត​សារធាតុ​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ផង​ដែរ ។

ក្រៅពីនេះ ស្ត្រីនាសម័យបុរាណតែងតែបំពានលើប្រភេទអាហារបំប៉នជាច្រើនប្រភេទ ដើម្បីរក្សារូបរាងក្មេងជាងវ័យរបស់ពួកគេ។ ទោះបីជាថ្នាំគ្រាប់ទាំងនេះអាចបង្កើនកម្លាំងរាងកាយក្នុងរយៈពេលខ្លីក៏ដោយ ការប្រើប្រាស់រយៈពេលវែងអាចបណ្តាលឲ្យសុខភាពចុះខ្សោយបន្តិចម្ដងៗ។

ដោយសារតែការបង្កាត់ពូជ

នៅសម័យបុរាណ ដើម្បីរក្សាអំណាច និងការពារពូជពង្សរាជវង្សដ៏ថ្លៃថ្នូ អធិរាជជាច្រើនបានអភិសេកជាមួយនារីដ៏ស្រស់ស្អាតដែលមកទាក់ទងនឹងស្ដេច​ ហើយទ្រង់ក៏មិនដឹងពីផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃទំនាក់ទំនងឈាមជិតស្និទ្ធដែរ។

ទោះជាយ៉ាងណាក៏ដោយ យោងតាមការស្រាវជ្រាវវិទ្យាសាស្ត្របច្ចុប្បន្ន អាពាហ៍ពិពាហ៍រវាងសាច់ញាតិជិតស្និទ្ធនឹងបង្កឲ្យមានគ្រោះថ្នាក់ខ្លាំង ដូចជាបុត្ររបស់ពួកទ្រង់ងាយនឹងកើតជំងឺហ្សែន និងពិការភាពពីកំណើត។ ជាការពិតណាស់ ជំងឺហ្សែនដែលបណ្តាលមកពីការបង្កាត់ពូជ អាចជាមូលហេតុនៃអាយុខ្លី នៃអធិរាជបុរាណ។ ជាពិសេសទាក់ទិននឹងជីវិតស្រីស្នំដែលមានសុខភាពចុះខ្សោយទាំងវ័យក្មេង រហូតឈឺធ្ងន់ធ្ងរដោយគ្មានឱសថទិព្វណាអាចព្យាបាលបានឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖មូលហេតុ ៣ ដែលអធិរាជ ឈានឡុង នៃរាជវង្ស Qing បញ្ជាឲ្យកាត់ក្បាលគ្រូទាយល្បីម្នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត លី ឆេង​ ​​អរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ សម្តេច  ហ៊ុន សែន  ដែល​​គាំទ្រ និង​ផ្តល់​ឱកាស​យ៉ាង​ពេញ​លេញ​ដល់វិស័យអប់រំផ្នែកឯកជន

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ១៣ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ២០ ម៉ោង មុន

ពងទា១ពាន់គ្រាប់ ត្រូវបានដាក់ឱ្យអ្នកចូលរួមសង្រ្កាន្តស្រុកខ្សាច់កណ្ដាល បរិភោគឥតគិតថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម