Connect with us

ព័ត៌មានអន្ដរជាតិ

មូលហេតុ ៣ ដែលអធិរាជ ឈានឡុង នៃរាជវង្ស Qing បញ្ជាឲ្យកាត់ក្បាលគ្រូទាយល្បីម្នាក់

បានផុស

នៅ

មានគ្រូទាយម្នាក់ដែលបានទស្សន៍ទាយថាអធិរាជឈានឡុង (Qianlong) នឹង រស់នៅដល់អាយុ ៨០ ឆ្នាំហើយជោគវាសនារបស់រាជវង្ស Qing នឹងមានរយៈពេល ៨០០ ឆ្នាំ ប៉ុន្តែហេតុអ្វីគាត់ត្រូវបានគេកាត់ក្បាលទៅវិញ?

នៅ​ក្នុង​ប្រទេស​ចិន​បុរាណ មាន​គ្រូទាយ​ម្នាក់​ឈ្មោះ Quan Thien Bao ដែល​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដោយ​គ្រូទាយ។ នៅឆ្នាំទី ៤៣ នៃការសោយរាជ្យរបស់ស្ដេចឈានឡុង នៅពេលដែលមនុស្សចាប់ផ្តើមនិយាយអំពីអាយុវែងរបស់ស្ដេច នោះ Quan Thien Bao មានអារម្មណ៍ភ្លាមៗថានេះគឺជាឱកាសមួយក្នុងជីវិត ហើយគាត់ត្រូវតែធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអធិរាជ។

អធិរាជ ឈានឡុង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូច្នេះហើយ គាត់បានស្នាក់នៅផ្ទះរយៈពេល ៣ ខែ ដោយផ្តោតលើការស្រាវជ្រាវ និងការគណនា ដើម្បីសរសេរសៀវភៅទស្សន៍ទាយជោគវាសនានៃរាជវង្ស Qing ដែលមានចំណងជើងថា “លេខជោគវាសនាក្នុងរាជវង្ស Qing” ។ នៅក្នុងសៀវភៅនេះ Guan Tian Bao រៀបរាប់យ៉ាងលម្អិតអំពីជោគវាសនារបស់រាជវង្ស Qing ដែលភាគច្រើនអស្ចារ្យបំផុត គាត់និយាយថា រាជវង្ស Qing អាចមានអាយុកាលបានរហូតដល់ ៨០០ឆ្នាំ ចំណែកស្តេចឈានឡុងអាចរស់នៅបានរហូតដល់ ៨០ ឆ្នាំ​ បើប្រៀបធៀបនឹងមនុស្សបុរាណ។

ក្រោយ​ពី​សរសេរ​សៀវភៅ​ចប់​ហើយ​គ្រូទាយ Tian Bao បាន​ប្រាប់​ពួក​សិស្ស​ភ្លាម​ថា គាត់​ចង់​ថ្វាយ​សៀវភៅ​នេះ​ដល់​ព្រះចៅ​អធិរាជ ។ គាត់គិតថា បើសៀវភៅដែលគាត់សរសេរ ច្បាស់ជាធ្វើឲ្យអធិរាជសប្បាយចិត្ត ហើយគាត់នឹងទទួលបានរង្វាន់យ៉ាងច្រើន។ ប៉ុន្តែនៅតាមផ្លូវទៅរាជធានី ដោយដឹងថា ស្ដេចនឹងចាកចេញពីរាជធានី ពួកគេបានផ្លាស់ប្តូរផែនការទៅកន្លែងដែលអធិរាជនឹងយាង។ ពេលទៅដល់​ Tian Bao ប្រែជាមានសុខភាពខ្សោយ ទើបរូបគាត់បានឲ្យសិស្សរបស់គាត់ទៅថ្វាយសៀវភៅដល់អធិរាជ Qianlong ដោយផ្ទាល់។ នៅផ្ទះ Thien Bao គិតថា គាត់នឹងទទួលបានរង្វាន់ពីអធិរាជ ប៉ុន្តែអ្វីដែលមិននឹកស្មានដល់ នៅពេលដែលសិស្សរបស់គាត់បង្ហាញសៀវភៅភ្លាម ស្ដេចឈានបានបញ្ជាឲ្យសេនាម្នាក់ចាប់គាត់ ហើយ Tri Thien Bao ក៏ត្រូវបានចាប់ខ្លួនផងដែរ។

តាមពិតទៅ មូលហេតុចំបងគឺថា Quan Thien Bao បំពានលើបម្រាមធំៗចំនួនបី។ ទីមួយ Quan Thien Bao ជឿថា ជោគវាសនារបស់រាជវង្ស Qing ៨០០ ឆ្នាំមានរយៈពេលយូរ ប៉ុន្តែអធិរាជគ្រប់រូបគ្រាន់តែចង់រក្សារាជវង្សរបស់ទ្រង់ជារៀងរហូតតែប៉ុណ្ណោះ។

ទីពីរ អធិរាជបុរាណត្រូវបានគេប្រៀបធៀបទៅនឹងនាគ និងកូនចៅរបស់ទេពអប្សរ ដូច្នេះពួកគេតែងតែចង់រស់នៅបានយូរ សូម្បីតែអមតៈ។ ដូច្នេះ​ហើយ​ការ​ទស្សន៍ទាយ​ថា ស្តេច​នឹង​មាន​ព្រះជន្ម​៨០​ព្រះវស្សា គឺ​ប្រៀប​ដូច​ជា​បណ្តាសា​ឲ្យស្តេច​សោយ​ទិវង្គត​មុន​អាយុ ។

ទី៣ ក្នុងនាមជាគ្រូទាយប្រជាប្រិយ Quan Thien Bao ហ៊ាននិយាយអំពីជោគវាសនារបស់ប្រទេស។ បើ​មិន​បាន​គ្រប់គ្រង​ទង្វើ​នេះ​ទេ វា​នឹង​ធ្វើ​ឲ្យ​អ្នក​ដទៃ​បន្ត​ទស្សន៍ទាយតាមអំពើរចិត្តដែលអាចប៉ះពាល់​ដល់​ចិត្ត​ប្រជានុរាស្រ្ត ហើយ​ប្រទេស​នឹង​មាន​ភាព​វឹកវរជាក់ជាមិនខានឡើយ។

ដូច្នេះហើយ បើទោះជា ស្ដេចឈានឡុងខឹងនឹងរឿងទាំង៣ចំណុចខាងលើក៏ដោយ ក៏ទ្រង់នឹងមិនអាចលើកលែងទោសចំពោះអាកប្បកិរិយារបស់គ្រូទាយ Quan Thien Bao បានទេ ហើយត្រូវតែដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ដើម្បីធ្វើជាគំរូដល់អ្នកដទៃផ្សេងទៀត។ បន្ទាប់​មក ទ្រង់បាន​បញ្ជា​ឲ្យកាត់​ក្បាល Tri Thien Bao និង​សិស្ស​របស់​គាត់​នៅ​ចំពោះ​មុខ​ប្រជានុរាស្រ្តដើម្បី​ជា​ការ​ព្រមាន ហើយប្រពន្ធរបស់ Tri ​​Thien Bao បានក្លាយជាទាសករធ្វើការអស់មួយជីវិត។

យ៉ាងណាក៏ដោយ ថ្វីបីជាអធិរាជឈានឡុងមិនអាចគង់នៅជាជាអមតៈក៏ដោយ ក៏ទ្រង់នៅតែមានព្រះជន្មដល់ទៅ ៨៩វស្សា ជាព្រះជន្មដែលគេចាត់ទុកថាខ្ពស់ខ្លាំង បើធៀបនឹងមនុស្សបុរាណនាសម័យកាលមួយនោះ។

សូមជម្រាបជូនដែរថា ស្ដេចឈានគឺជាអធិរាជទី៥នៃរាជវង្ស Qing ទ្រង់បានឡើងគ្រងរាជ្យចាប់ពីឆ្នាំ១៧៧៦ ដល់ឆ្នាំ១៧៩៧។ ក្នុងនាមជាអ្នកគ្រប់គ្រងដែលមានសមត្ថភាព និងវប្បធម៌ដែលទទួលមរតកពីអាណាចក្រដ៏រីកចម្រើនមួយ ក្នុងអំឡុងរជ្ជកាលដ៏យូរអង្វែង ចក្រភព Qing បានឈានដល់យុគសម័យដ៏ត្រចះត្រចង់ និងវិបុលភាពបំផុត ដោយមានប្រជាជនច្រើន និងសេដ្ឋកិច្ចរីកចម្រើនទៅមុខ។ ទ្រង់ជាមេដឹកនាំយោធា ពង្រីកទឹកដីរាជវង្សឲ្យធំជាងគេ ដោយដណ្តើមយក និងជួនកាលបំផ្លាញនគរអាស៊ីកណ្តាលថែមទៀតផង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖៥០ ឆ្នាំមកនេះ បុរាណវិទូ ចិន នៅតែឈឺចាប់ ក្រោយកំណាយឃើញទ័ពដីឥដ្ឋអធិរាជ ឈិនស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីវប្បធម៌កម្ពុជា ប្រាប់ពិភពលោកថា ថៃលួចចម្លងប្រាសាទអង្គរវត្ត និងស្នើសុំយូណេស្កូ ពិនិត្យលើបញ្ហានេះ

ព័ត៌មានជាតិ៨ ម៉ោង មុន

ទ័យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខា​របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវ​បាន​ប្រគេន​ដល់​ព្រះសង្ឃ​គង់​នៅក្នុងវត្តចំនួន១៥១វត្ត និងសាលាបុណ្យចំនួន៥

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ការបណ្តុះបណ្តាលអ្នកសារព័ត៌មានពីជំនាញផ្នែកសេដ្ឋកិច្ច គឺជាការផ្ដល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ សាធារណជន

ព័ត៌មានជាតិ១២ ម៉ោង មុន

ពល​ករ​ថៃ​៦នាក់​ ដែល​ប៉ុន​ប៉ង​ឆ្លង​ដែន​​មក​ធ្វើការ​នៅ​កម្ពុជា​ត្រូវ​ប៉ូលិស​ថៃបាន​ចា​ប់​ខ្លួន​

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ប៉ែន បូណា ប្រាប់ឱ្យរដ្ឋាភិបាលថៃប្រញាប់ដោះស្រាយរឿងអាស្រូវដ៏ស្អុយអសោចក្នុងផ្ទះរបស់ខ្លួនហើយបញ្ឈប់វប្បធម៌លាបពណ៌កម្ពុជា

កងការពារអាកាស
ព័ត៌មានជាតិ១៥ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

យោធាឈុតខ្មៅថៃ ឃាត់ខ្លួនពលករខ្មែរ៣៦នាក់ ដោយចោទថា លួចឆ្លងដែនខុសច្បាប់

សន្តិសុខសង្គម២០ ម៉ោង មុន

ព័ត៌មានបឋម ៖ ប្រទះឃើញសពបុរសម្នាក់ រួមជាមួយដំបងឈើប្រឡាក់ឈាម ក្នុងចំណុចដីឡូត៍ ១ កន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេធំល្បែងអនឡាញចាប់បាននៅថៃ ជាបណ្តាញ​លាង​លុយកខ្វក់ មានលំហូរប្រាក់ប្រចាំឆ្នាំជាង ៣៥០ លានដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម