KPT+
មូលហេតុ យុវជនសម័យបច្ចុប្បន្ន ខុសពីយុវជនសម័យមុន
យើងច្រើនលឺការលើកឡើងថា យុវជនសម័យមុន ខុសពីយុវជនសម័យបច្ចុប្បន្ន ដោយសារ យុវជនសម័យមុន ឥឡូវគឺជាមនុស្សចាស់ ចំណែក យុវជនសម័យបច្ចុប្បន្ន គឺជា មនុស្សវ័យក្មេង។ បើទោះបីជា មនុស្សចាស់បច្ចុប្បន្ន សុទ្ធតែបានឆ្លងកាត់យុវវ័យ ដែលធ្លាប់មានគំនិតផ្សេង ឬជំទាស់គំនិតមនុស្សចាស់សម័យមុនក្ដី ហេតុអ្វី យុវជនសម័យមុន ខុសពីយុវជនសម័យបច្ចុប្បន្ន?

បណ្ឌិត ញិល រដ្ឋា ប្រធានសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី បានឱ្យ “កម្ពុជាថ្មី” ដឹងថា មនុស្សវ័យក្មេង និងមនុស្សវ័យចាស់ គឺអាចឆ្លងកាត់វ័យដូចគ្នា គ្រាន់តែមានអ្នកឆ្លងកាត់មុន និងអ្នកឆ្លងកាត់ក្រោយ។ នៅពេលយើងនិយាយពី មនុស្សជំនាន់នីមួយៗ គឺគេបានកំណត់រួចហើយក្នុងទ្រឹស្ដី ហើយការមិនយល់គ្នារវាងមនុស្សចាស់ និងយុវជន តែងកើតមានឡើងពីជំនាន់មួយទៅជំនាន់មួយ។ ការកើតឡើងទំនាស់នេះ ដោយសារការខ្វះខាតនូវការអប់រំក្នុងគ្រួសារ ឬការវិវត្តសង្គមផ្នែកតាមបរិបទនានា។

បណ្ឌិត ញិល រដ្ឋា មានប្រសាសន៍បន្ថែមថា៖ “ជាទូទៅ មនុស្សក្នុងជំនាន់នីមួយៗតែងចង់បានអ្វីដូចចិត្តតាមជំនាន់របស់ពួកគាត់។ ឧទាហរណ៍ ជំនាន់ X ចង់ឱ្យមនុស្សទាំងអស់មានការគិត ចំណង់ចំណូលចិត្ត ការប្រព្រឹត្តិ ស្របតាមដូចគ្នា នឹងអ្នកជំនាន់ X ។ ហើយ ជំនាន់ Y ជំនាន់ Z ក៏ដូចគ្នា ហើយក៏កំពុងព្យាយាមទាញរកក្រុមប្រមូលផ្ដុំថាគួរ អនុវត្តតាមជំនាន់ណា ដែលល្អប្រសើរ”។

ប្រធានសមាគមពាណិជ្ជករកម្ពុជា រុស្ស៊ី ខាងលើ លើកឡើងបន្តថា មនុស្សជំនាន់នីមួយៗមានលក្ខណៈខុសគ្នាខ្លះ ដូចគ្នាខ្លះ ដូចជា អ្នកជំនាន់ X គឺផ្ដោតខ្លាំងលើសហគ្រិន និងឯករាជ្យដែរ គឺបើប្រៀបធៀបជំនាន់ឪពុកម្ដាយគាត់ គាត់ចង់បានឯករាជ្យដូចគ្នា ប៉ុន្តែ ជំនាន់ X ភាគច្រើនគាត់រុញជំនាន់កូនគាត់មានផាសុកភាព ដែលស្ថិតក្នុងការគ្រប់គ្រង និងសម្ភារនិយម។ រីឯ ជំនាន់ Y ផ្ដោតសំខាន់លើទំនុកចិត្ត ឬជំនាញបច្ចេកទេស ហើយបច្ចេកវិទ្យាគឺមានសារៈសំខាន់។ ចំណែក ជំនាន់ Z ផ្ដោតសំខាន់លើឯករាជ្យភាព គឺដូចជំនាន់មុនដែរ ប៉ុន្តែ ជំនាន់ Z មានការប្រកួតប្រជែង និងការកែទម្រង់សង្គម។

បណ្ឌិត ញិល រដ្ឋា ជាសាស្ត្រាចារ្យ និងអតីត សាកលវិទ្យាធិការ នៅសាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប បញ្ជាក់ឱ្យដឹងថា បើកាលណាយើងនិយាយពីជំនាន់ X គឺជាក្រុមមនុស្ស កើតនៅចន្លោះឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៨០ ចំណែក ជំនាន់ Y គឺក្រុមមនុស្សកើតនៅចន្លោះ ឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៩៦ រីឯ ជំនាន់ Z គឺមនុស្សកើតនៅចន្លោះឆ្នាំ១៩៩៧ ដល់ឆ្នាំ២០១២៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


