ព័ត៌មានជាតិ
អ្នកនាំពាក្យរាជរដ្ឋាភិបាលថ្កោលទោសសកម្មភាពរំលោភបំពានរបស់ថៃលើដែនអធិបតេយ្យកម្ពុជា
អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ប៉ែន បូណា បានថ្កោលទោសចំពោះសកម្មភាពរំលោភបំពានរបស់ថៃលើអធិបតេយ្យភាពបូរណភាពទឹកដីកម្ពុជា រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ បន្ទាប់ពីថៃបានធ្វើសកម្មភាពរាវមីន និងប្រើប្រាស់គ្រឿងចក្រឈូសឆាយដីដែលពួកគេបានព័ទ្ធយកនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។

ក្នុងសេចក្ដីថ្លែងការណ៍ពិសេសនៅល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ លោក ប៉ែន បូណា បានលើកឡើងថាសកម្មភាពរបស់អាជ្ញាធរថៃគឺជាអំពើឈ្លានពានលើបូរណភាពទឹកដីកម្ពុជាយ៉ាងកម្រោល គឃ្លើនបំផុតតាមរយៈការអនុវត្តច្បាប់ថៃមកលើអធិបតេយ្យភាពកម្ពុជា។ លោកបានបញ្ជាក់ថាសកម្មភាពថៃនេះត្រូវបានកងពលថ្មើរជើងលេខ៥១របស់កម្ពុជាបានស្នើឱ្យផ្អាកតែថៃនៅតែរំលោភបំពាន។
លោកថា៖ «អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាសូមប្រកាសថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើរំលោភបំពានរបស់អាជ្ញាធរថៃលើដែនអធិបតេយ្យ បូរណភាពទឹកដីកម្ពុជា និងជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរមកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់ដែលមិនអាចទទួលយកបាន ហើយជាពិសេសគឺការអនុវត្តន៍ច្បាប់ថៃមកលើដែនអធិបតេយ្យកម្ពុជា»។

បើតាមលោក ប៉ែន បូណា សកម្មភាពរបស់ថៃបានរំលោភលើបទឈប់បាញ់រវាងកម្ពុជា-ថៃ ជាការរំលោភលើស្មារតីនៃកិច្ចប្រជុំ GBC និង RBC ដែលឱ្យកងទ័ពឱ្យនៅទីតាំងដើម គ្មានការចល័ត និងមិនត្រូវប្រើកម្លាំងគ្រប់ប្រភេទដែលប៉ះពាល់ដល់ជនស៊ីវិល និងមិនត្រូវហាមពង្រីកវិសាលភាពនៃទំហំនៃវិវាទ។ លោកបន្ថែមថាសកម្មភាពរបស់ថ្ងៃនៅថ្ងៃ ទី១០នេះ ថៃក៏បំពានដល់ MOU ឆ្នាំ២០០០ រំលោភសិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ។
លោកអំពាវនាវឱ្យថៃបញ្ឈប់សកម្មភាពបង្ករឿងទាំងនេះជាបន្ទាន់និងគោរពនូវបទឈប់បាញ់ ការព្រមព្រៀងគ្នារវាងប្រទេសទាំងពីរ និងច្បាប់អន្តរជាតិឡើងវិញ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


