ព័ត៌មានជាតិ
បណ្ឌិត យង់ ពៅ ថាថៃកាន់តែបង្ហាញចរិតកាចសាហាវបស់ខ្លួនទៅកាន់អ្នកអង្កេតការណ៍
អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាលោកបណ្ឌិត យង់ ពៅ បានលើកឡើងថាការចាក់សំឡេងបំពុលរបស់ថៃបង្ហាញអង្កេតការណ៍បីចំនូនពីសកម្មភាពពាលរបស់ប្រទេសនេះ។

ប្រទេសថៃបានចាក់សំឡេងខ្មោចព្រាយ ឆ្កែលូ ២យប់ជាប់គ្នានៅភូមិព្រៃចាន់ដើម្បីបង្កការរំខានដល់ពលរដ្ឋខ្មែរដែលរស់នៅទីនោះ។ តាមរយៈបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានមេគំនិតនៃការចាក់សំឡេងរំខាននេះ កាន់ ចមផ្លាំង ថាការធ្វើបែបនេះគឺដើម្បីដេញពលរដ្ឋខ្មែរដែលកំពុងរស់នៅខុសច្បាប់លើដីថៃ ហើយក៏ត្រូវបានរដ្ឋបាលខេត្តស្រះកែវ និងភូមិភាគ១របស់ថៃអនុញ្ញាតផងដែរ។

សសេរលើបណ្ដាញសង្គមរបស់លោកនៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥នេះ លោកបណ្ឌិត យង់ ពៅ បានលើកឡើងថាការបញ្ជាឱ្យ ចមផ្លាំង ធ្វើដូច្នេះគឺថៃចង់បង្ហាញពីភាពគ្មានសីលធម៌របស់ប្រទេសខ្លួន ហើយការដែលថាខ្លួនជាជនរងគ្រោះពីកម្ពុជានោះគឺជាទ្រឹស្ដីដែលស្មោគគ្រោកប៉ុណ្ណោះ។
លោកសរសេរថា៖ «ចាក់ធុងបាស់បំពងបំពុលសំឡេងពេលយប់ដល់អ្នកភូមិព្រៃចាន់កម្ពុជានោះ គឺពាលថៃខ្លួនឯង ចង់ប្រាប់ក្រុមអ្នកសង្កេតការណ៍អន្តរកាលអាស៊ាន (IOT) ថា ត្រូវតែធ្វើរបាយការណ៍ច្បាស់ៗឱ្យពាលថៃទី១- ថៃ ជារដ្ឋពាល ទី២បើជារដ្ឋពាលធ្វើសកម្មភាពពាល ទី៣- ពាលថៃ និយាយថាជនរងគ្រោះនោះ ជាទ្រឹស្ដីលាមកទេ ដូចក្រុម IOTបានឃើញ និងឮជាក់ស្ដែង»។

កាលពីយប់ថ្ងៃទី១១ ខែតុលា អ្នកសង្កេតការណ៍អន្តរកាល IOT បានចុះទៅដល់ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅទាំងយប់បន្ទាប់ពីថៃនៅតែបន្តចាក់សំឡេងរំខានដល់ការសម្រាករបស់ពលរដ្ឋខ្មែរនៅពេលយប់។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានចាត់ទុកការចាក់សំឡេងរំខាន់នេះគឺជាទម្រង់នៃការបំភិតបំភ័យនិងយាយីផ្លូវចិត្តមកលើពលរដ្ឋកម្ពុជា និងបានដាក់បណ្ដឹងទៅកាន់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សពាក់ព័ន្ធនឹងការប្រើប្រាស់សំឡេងរំខាននេះផងដែរ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


