ព័ត៌មានជាតិ
ថៃនឹងដោះលែងទាហានខ្មែរទាំង១៨នាក់មកវិញក្រោយកិច្ចព្រមព្រៀងសន្តិភាពចុះហត្ថលេខា
រដ្ឋមន្ត្រីក្រសួងការបរទេស លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានឱ្យដឹងថាថៃបានសន្យាថានឹងដោះលែងទាហានខ្មែរទាំង១៨នាក់ភ្លាមក្រោយកិច្ចព្រមព្រៀងសន្តិភាពចុះហត្ថលេខានៅចុងខែតុលានេះ។

ថ្លែងប្រាប់ទូរទស្សន៍ជាតិកម្ពុជាបន្ទាប់ពីត្រលប់មកពីប្រទេសម៉ាឡេស៊ីនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥នេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា៖«ភាគីថៃនឹងដោះលែងដោយមិនរង់ចាំនូវទាហានយើងទាំង១៨នាក់ដែលត្រូវចាប់ខ្លួនក្រោយមួយថ្ងៃនៃបទឈប់បាញ់ចូលជាធរមានម្ល៉េះ»។

ការលើកឡើងនេះគឺបន្ទាប់ពីលោកឧបនាយករដ្ឋមន្ត្រីបានបញ្ចប់កិច្ចប្រជុំចតុភាគី កម្ពុជា ថៃ ម៉ាឡេស៊ី និងអាមេរិក នៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។
គិតរហូតថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥នេះ ទាហានខ្មែរទាំង១៨នាក់ត្រូវបានថៃចាប់យកទៅឃុំខ្លួនអស់ចំនួន៨១ថ្ងៃហើយ។ កិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា និងថៃ ដែលមានប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីធ្វើជាសាក្សីនោះនឹងត្រូវចុះហត្ថលេខានៅចុងខែតុលានេះនៅប្រទេសម៉ាឡេស៊ី៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


