ព័ត៌មានជាតិ
តំណាងកម្ពុជាប្រចាំ UN ថាការយកមីនប្រឆាំងមនុស្សធ្វើជានយោបាយគឺជាការប្រមាថដល់ជនរងគ្រោះ
អគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍រងកម្ពុជា ប្រចាំអង្គការសហប្រជាជាតិលោក ម៉ៅ ទិត្យារុណ បានលើកឡើងថាការប៉ុនប៉ងណាមួយដោយយកមីនប្រឆាំងមនុស្សធ្វើជានយោបាយនោះបានធ្វើឱ្យខូចតម្លៃរបស់អនុសញ្ញាប្រឆាំងគ្រាប់មីនប្រឆាំងមនុស្ស និងប្រមាថដល់ទុក្ខវេទនារបស់ជនរងគ្រោះដោយសារមីនថែមទៀត។

លើកឡើងក្នុងកិច្ចពិភាក្សាទូទៅ របស់គណៈកម្មាធិការកិច្ចការនយោបាយពិសេស និងការលុបបំបាត់អាណានិគម (គណៈកម្មាធិការទីបួន) ក្រោមរបៀបវារៈ “ជំនួយដល់សកម្មភាពមីន” ដែលរៀបចំឡើងនៅទីស្នាក់ការកណ្តាលអ.ស.ប. នាទីក្រុងញូវយ៉ក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២ លោក ម៉ៅ ទិត្យារុណ បានលើកឡើងពីសមិទ្ធផលរបស់កម្ពុជាក្នុងសកម្មភាពមីនដែលត្រូវបានទទួលស្គាល់យ៉ាងខ្ទរខ្ទារដោយសហគមន៍អន្តរជាតិផងដែរ។ លោកក៏បានសង្កត់ធ្ងន់ផងដែរថាកម្ពុជាមិនដែលដាក់មីនថ្មីប្រឆាំងមនុស្សទេ ហើយនឹងមិនធ្វើដូច្នេះដែរនៅថ្ងៃអនាគត។
លោកបន្ថែមថា៖ «ការប៉ុនប៉ងណាមួយដើម្បីធ្វើនយោបាយនីយកម្មលើអនុសញ្ញាមនុស្សធម៌នេះធ្វើឱ្យខូចខាតគុណតម្លៃរបស់អនុសញ្ញានិងប្រមាថដល់ទុក្ខវេទនារបស់ជនរងគ្រោះដោយសារមីន»។

បើទោះការលើកឡើងនេះមិនចំឈ្មោះប្រទេសណាក្ដី តែស្របពេលដែលទាហានថៃបានប្រើប្រាស់បញ្ហាមីននេះមករករឿងកម្ពុជាជាបន្តបន្ទាប់។ កាលពីមួយរយៈថៃបានចោទប្រកាន់កម្ពុជាជាបន្តបន្ទាប់ថាបានចូលដាក់មីនថ្មីលើថៃធ្វើឱ្យទាហានថៃផ្ទុះមីនដាច់ជើង និងបានស្ងប់ស្ងាត់ទៅវិញក្រោយពីកម្ពុជាបានបកស្រាយទៅកាន់ប្រធានអនុសញ្ញាអូតាវ៉ានិងបានទទួលយកការបកស្រាយនេះ។
ទោះជាយ៉ាងណាកាលពីថ្ងៃទី១០ ខែតុលានេះទាហានថៃបានប្រើប្រាស់លេសបញ្ហាមីននេះដើម្បីចូលមកឈូសឆាយដីនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យផងដែរ៕

អត្ថបទដោយ ហ៊ុន សិរិវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


